Labels

Saturday, November 19, 2011

Samsung SUR40​ចេញ​​វត្តមានហើយ

ថ្មី​ៗ​នេះ Samsung បាន​ប្រកាស​ពី​ប្រព័ន្ធ​ថ្មី​ Samsung SUR40 របស់​ខ្លួន​សម្រាប់​ប្រើប្រាស់​ជាមួយ​ Microsoft’s Surface។
ប្រព័ន្ធ​ថ្មី​ Samsung SUR40 មាន​អេក្រង់ LCD multi-touch ទំហំ ៤០ អ៊ីញ ដែល​មាន 1080p, 16:9 និង Resolution 1920×1080។ Samsung SUR40 ប្រើប្រាស់​បច្ចេកវិទ្យា​ PixelSense ដែល​អាច​ធ្វើ​ឲ្យ​អេក្រង់​ LCD ទទួល​ស្គាល់​ម្រាម​ដៃ ដៃ និង​វត្ថុ​ផ្សេង​ៗ​ដែល​មាន​ចលនា​នៅ​លើ​អេក្រង់។ វា​អាច​ដំណើរការ​ចំណុច​ touch point រហូត​ដល់ ៥០ ក្នុង​ពេល​តែ​មួយ។

Samsung SUR40


ក្រៅ​ពី​នេះ Samsung SUR40 មាន​កម្រាស់​ ៤ អ៊ីញ មាន​ processor AMD Athlon II X2 Dual-Core 2.9 GHz និង graphic card ប្រភេទ AMD HD6750M។ រី​ឯ​តម្លៃ​របស់​វា​គឺ ៨.៤០០ ដុល្លារ នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ចំពោះ​ប្រទេស​នៅ​ក្រៅ​ពី​សហរដ្ឋអាមេរិក​តម្លៃ​របស់​អាច​ប្រែ​ប្រួល៕

No comments:

Post a Comment