អ្នកនាំពាក្យ Asus លោក Gary Key បានប្រាប់ CNET កាលពីថ្ងៃសុក្រកន្លងទៅនេះថា វាជារឿងសាមញ្ញព្រោះ ពាក្យចចាមអារ៉ាម និងរបាយការណ៍របស់ DigiTimes សុទ្ធតែមិនពិត។ លោកបន្តថា ASUS នឹង មិនដកខ្លួនពីទីផ្សារ Tablet ឡើយ។ ជាពិសេសបើក្រឡេកទៅមើល Asus Eee Pad Transformer គឺជា Tablet ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android មួយដែលទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើន នេះដោយយោងតាមរបាយការណ៍។

គួរបញ្ជាក់ផងដែរថា ប្រតិកម្មរបស់ Asus នេះធ្វើឡើងឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនៅលើគេហទំព័រ DigiTimes ដែលបានដកប្រភពមិនច្បាស់លាស់ ហើយចុះផ្សាយថា HP, Dell និង Asus អាចនឹងបោះបង់ទីផ្សារ Tablet នៅឆ្នាំក្រោយនេះ ដោយសារតែការលក់មិនសូវដាច់៕



No comments:
Post a Comment