កំពុងតែប្រលែងលេងជាមួយចៅត្រូវគេកាប់ស្លាប់
ខេត្តឧត្តរមានជ័យ ៖ បុរសចំណាស់ម្នាក់
អាយុ៦៤ឆ្នាំ ត្រូវជនដៃដល់កាប់ចំនួន៦ពូថៅ
ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងផ្ទះរបស់ខ្លួនស្ថិតនៅ
ស្រុកត្រពាំងប្រសាទ កាលពីថ្ងៃទី១៣ វិច្ឆិកា ។
រីឯជនដៃដល់ អាយុ៤៥ឆ្នាំ
រស់នៅភូមិឃុំជាមួយជាមួយជនរងគ្រោះត្រូវសមត្ថកិច្ចឃាត់ខ្លួន
។ប្រពន្ធជនរងគ្រោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ
ប្តីរបស់់គាត់់បានងើបពីដំណេកទៅប្រឡែងលេងជាមួយនឹងចៅ ស្រាប់
តែជនដៃដល់បានដើរចូលមកហើយស្រែកសួរប្តីគាត់់ថា
អ៊ំសុខសប្បាយទេ ប្តីគាត់ ឮជន ដៃដល់
ស្រែកសួរដូច្នេះក៏ឈប់ប្រឡែងចៅ ចេញក្បាលពីក្នុងមុង ស្រាប់
តែជនដៃដល់ កាប់ចំនួន១ពូថៅចំកញ្ចឹង.ក
ផ្នែកខាងស្តាំកាប់១ពូថៅទៀតចំកញ្ចឹង.កផ្នែកខាង
ឆ្វេងបន្ទាប់មកប្តីរបស់គាត់បានប្រកាច់ចេញ
ពីផ្ទះចំងាយ៥ម៉ែត្រស្រាប់តែជនដៃដល់បានតាមទៅកាប់បន្ថែមទៀត
ចំនួន៤
កាំបិតទៅលើផ្ទៃមុខបណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹង
កន្លែងកើតហេតុ។ ចំណែកឯជនដៃដល់បានគេចខ្លួនបាត់។
អាងតែខ្លួនឯងជាមន្ត្រីប៉ូលិសបាញ់សម្លាប់មនុស្សគ្មានត្រាប្រណី
ខេត្តព្រះវិហារ ៖ មន្ត្រីប៉ូលិសបាញ់
សម្លាប់ប្រជាពលរដ្ឋដូចសត្វធាតុកាលពី ថ្ងៃទី១១ វិច្ឆិកា
នៅស្រុកត្បែងមានជ័យ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើត
ហេតុថា នៅយប់នោះក្នុងវត្ត
មានរៀបចំពិធីបុណ្យអកអំបុកសំពះព្រះខែ
គេឃើញមន្ត្រីប៉ូលិសប៉ុស្តិ៍ ដែលជាជនល្មើស
បានផឹកស្រាស្រវឹង ក្បែរវត្តហើយបានស្ពាយកាំភ្លើងមួយដើម
ដើររករឿងគេឯង ពេញកន្លែងបុណ្យទាន លុះដល់ពាក់កណ្ដាលយប់
ក៏មានការផ្អើលឈូឆរថា
មានការបាញ់សម្លាប់មនុស្សនៅលើផ្លូវជាតិ។ ប៉ូលិសបានពិនិត្យ
លើសាកសពឃើញស្នាមគ្រាប់កាំភ្លើងចំនួន២គ្រាប់
ចំកណ្តាលក្បាល។ជនរងគ្រោះ ភេទប្រុស អាយុ៣៨ឆ្នាំ ។
ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុឱ្យដឹងថា
ជនរងគ្រោះខាងលើត្រូវបានជនល្មើសជិះម៉ូតូ
ចេញពីវត្តតាមបាញ់ប្រហារ។ ជនរងគ្រោះមិនមានការពាក់ព័ន្ធ
ឬគំនុំជាមួយជនល្មើសឡើយ តែដោយសារការស្រវឹង
និងធ្លាប់តែឃោរឃៅបែបនេះ ពេល ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង
ក៏លើកកាំភ្លើងបាញ់ចំកណ្តាលក្បាល
បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។
ជនល្មើសត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្ត
សហការជាមួយប៉ូលិសស្រុកត្បែងមានជ័យ ធ្វើការឃាត់ខ្លួន៕
ស៊ីបង្អែបក្លែមសំដីត្រូវគេព្រូតវាយទ្រោមខ្លួន
រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុ២៧ឆ្នាំបានរងរបួសបែកក្បាលយ៉ាងដំណំហើយ
ត្រូវ មិត្តភក្តិនាំយកទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនដៃដល់មួយក្រុមព្រួតគ្នាវាយ ព្រោះ
តែបុរសម្នាក់នោះស៊ីបង្អែមញ៉ែអ្នកលក់ប៉ះចំសង្សារគេ
កាលពីថ្ងៃទី១០ វិច្ឆិកា នៅខណ្ឌទួលគោក។ជនរងគ្រោះ
បានប្រាប់ឱ្យដឹងថាខ្លួនជិះម៉ូតូ
ជាមួយមិត្ដភក្ដិម្នាក់ដើរលេងក្នុងឱកាសបុណ្យជាតិតាំងពី
ក្បាលប្រលប់
រហូតដល់វេលាម៉ោង១០ក៏នឹកចង់ហូបបង្អែមនៅចំណុចខាងលើ។
ពេលកំពុងហូបក៏និយាយលេបខាយលេងជាមួយនឹងអ្នកលក់តិចតួច។
ស្រាប់តែមានមនុស្សមួយក្រុមមកវាយខ្លួន
តែម្ដងបណ្ដាលឱ្យរងរបួសបែកក្បាលឯមិត្ដភក្ដិបានគេចផុតពីការ
វាយដំ។បន្ទាប់ពីវាយឱ្យរបួសរួចហើយ
ជនដៃដល់និងបក្សពួកបានរត់គេចខ្លួនបាត់អស់
ចំណែកឯជនរងគ្រោះបានត្រឹមតែឈឺខ្លួនអត់ប្រយោជន៍៕
ត្រលប់មកពីរាំនៅវត្តត្រូវជនដៃដល់យកដុំថ្មគប់បែកក្បាល
រាជធានីភ្នំពេញ ៖
យុវជនម្នាក់អាយុ២៨ឆ្នាំរងរបួសបែកក្បាលផុងលលាដ៍
ព្រោះតែយុវជនម្នាក់ទៀតប្រើឥដ្ឋបួនជ្រុងគប់នៅពេលជិះម៉ូតូចេញពី
កន្លែងរាំនៅវត្ដមួយក្នុងពិធីបុណ្យអកអំបុកសំពះព្រះខែ
កាលពីថ្ងៃទី១០ វិច្ឆិកា ក្នុងស្រុកកំពត ខេត្ដកំពត។
ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ
។ចំណែកជនល្មើសត្រូវសមត្ថកិច្ចឃាត់ខ្លួន
ក្រោយពីធ្វើសកម្មភាពប៉ុន្មានម៉ោង។ប្អូនជីដូនមួយយុវជនរងគ្រោះ
ហើយក៏រួមដំណើរទៅលេងបុណ្យជាមួយគ្នាឱ្យដឹងថា នៅក្នុងវត្ដ
មានធ្វើបុណ្យអកអំបុកសំពះព្រះខែ និងមានរាំលេងកម្សាន្តផង ។
យុវជនរងគ្រោះ និងបងប្អូនជីដូនមួយ២នាក់ទៀត ជិះម៉ូតូទៅលេង
និងរាំកម្សាន្តក្នុងពិធីបុណ្យនោះដែរ ។
ម៉ោង១២អធ្រាត្រពួកគេនាំគ្នាជិះម៉ូតូទៅផ្ទះវិញ
តែបានប្រមាណ១៥ម៉ែត្រប៉ុណ្ណោះ
មិនទាន់ផុតពីវត្តផងស្រាប់តែលេចមុខជនបង្កឈរស្ទាក់ផ្លូវ
ហើយស្រែកថា «ពួកអែ្ហងចង់ខ្លាំង»
ហើយក៏គប់ដុំឥដ្ឋបួនជ្រុងបណ្ដាលឱ្យត្រូវក្បាលលឹម គង់ ដួលទៅលើដី
ទើបមានការឆោឡោឡើង ។
សមត្ថកិច្ចដែលនៅការពារកន្លែងរាំបានតាមចាប់ខ្លួនយុវជនបង្កបាន
ខណៈគេព្យាយាមគេចខ្លួន ៕
ឃាត់ខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងរំលោភនារីខារ៉ាអូខេ
ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់អាយុ២០ឆ្នាំក្នុង
ចំណោមពីរនាក់បានត្រូវនារីខារ៉ាអូខេអាយុ១៧ឆ្នាំប្តឹង
ប៉ូលិសឱ្យឃាត់ខ្លួន ខណៈពេលនាំគ្នាទៅច្រៀងខារ៉ាអូខេមិនបាន
ដោយសារដល់ម៉ោងម្ចាស់ហាងគេបិទហាង
ក៏បបួលនាងៗជិះម៉ូតូដើរលេងនៅកន្លែងអកអំបុក
ប៉ុន្តែប៉ុនប៉ងយកទៅចាប់រំលោភនៅឯវាលស្រែ តែមិនបានសម្រេច។
ករណីចាប់រំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីថ្ងៃទី១១
វិច្ឆិកា នៅសង្កាត់រលាប
ក្រុងពោធិ៍សាត់។នារីរងគ្រោះបានរៀបរាប់ថាពួកគេបានបបួលនាង
ជិះម៉ូតូដើរលេងបុណ្យអកអំបុក ដោយនាងជិះជាមួយជនសង្ស័យ
ហើយមិត្តភក្តិរបស់ជនល្មើស
ម្នាក់ទៀតឱបនាងពីក្រោយ។នាងត្រូវជនទាំងពីរនាក់ដឹកយកទៅដល់វាល
ស្រែ ហើយបានឈប់ម៉ូតូធ្វើសកម្មភាពចាប់នាងរំលោភ
តែមិនបានសម្រេច ដោយសារនាងស្រែករើបម្រាស់
ហើយគាប់ជួនពេលនោះមិត្តភក្តិរបស់នាងទូរស័ព្ទមក
និងមានម៉ូតូ៤គ្រឿងមកពីមុខទៀត។
ពេលនោះពួកគេបានដោះលែងនាងហើយនាងបានអង្វរឱ្យពួកគេជូនមកវិញ
។ពេលមកដល់នាងក៏ប្ដឹងប៉ូលិសឱ្យឃាត់ខ្លួនជនទាំងពីរនាក់តែម្ដង
ប៉ុន្តែចាប់បានតែម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់។
ស្រីទំនើង២នាក់អត់ពាក់មួកសុវត្តិភាពហើយនៅហ៊ានជេរប៉ូលិសចរាចរទៀត
ខេត្តបាត់ដំបង ៖ ស្រីស្រស់ប្រិមប្រិយ២នាក់ធ្វើការនៅភោជនីយដ្ឋានមួយ ក្នុងក្រុង
បាត់ដំបង
បានតិះដៀលមន្ត្រីនគរបាលចរាចរយ៉ាងចាស់ដៃនៅក្នុងហ្វូងមនុស្ស
ដែលកំពុងធ្វើដំណើរដោយសារតែក្តៅក្រហាយនឹងសមត្ថកិច្ចហៅឱ្យ
ឈប់ ខណៈពួកគេជិះម៉ូតូមិនពាក់មួយសុវត្ថិភាពកាលពីថ្ងៃទី១១
វិច្ឆិកា នៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។
មន្ត្រីនគរបាលចរាចរ ដែលឈរនៅគោលដៅនោះបាននិយាយថា
ស្ត្រី២នាក់នោះមានមា្នក់ខ្លាំងដៃបំផុតហ៊ានជេរប្រមាថ
សមត្ថកិច្ចនៅពេលសមត្ថកិច្ចស្ទាក់ចាប់
ខណៈពួកគេព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនដំណាក់។
មន្ត្រីរូបនេះបាននិយាយទៀតថា
យើងចង់ឱ្យស្ត្រីទំនើង២នាក់នេះជិះម៉ូតូទៅកន្លែងដើម
ដែលហៅឱ្យឈប់លើកដំបូង ដើម្បីពិន័យនៅត្រើយខាងកើតស្ពាន
តែពួកនាងៗនេះ មុខរឹងខ្លាំងណាស់។
ពួកនាងចង់បង់លុយនៅកន្លែងដែលស្ទាក់ជាប់នោះ
តែកម្លាំងយើងមិនទទួលយក
ស្រាប់តែស្ត្រីម្នាក់បានតិះដៀលសមត្ថកិច្ចយ៉ាងចាស់ដៃ។ស្រីទំនើង
ទាំង២នាក់នេះធ្វើខុសហើយនៅប្រកាន់អាកប្បកិរិយាមិនសមរម្យដាក់
ប៉ូលិសទៀត៕
ស្រឡាញ់គ្នាពេកឡើងទៅដេកដល់បន្ទប់កូនស្រីគេត្រូវឪពុកខាងស្រីចាក់១កាំបិត
ខេត្តកំពង់ចាម ៖ យុវជនម្នាក់ អាយុ១៨ឆ្នាំ
រស់នៅស្រុកជើងព្រៃ
មានចិត្តក្លាហានហ៊ានឡើងទៅលើផ្ទះដេកក្នុងបន្ទប់ជាមួយកូន
ក្រមុំរបស់គេ
តែសំណាងអាក្រក់ត្រូវបានឪពុកនាងដឹងទប់ចិត្តមិនបានក៏ចាក់មួយដែក
ឆាំអង្ករ លិចជម្រៅ៣ថ្នាំងដៃរងរបួសធ្ងន់។
ព្រមទាំងបានចាប់ចងផ្អោបទៅនឹងដើមស្វាយហើយប្តឹងសមត្ថកិច្ចឱ្យ
មកនាំខ្លួន ទៅប៉ុស្តិ៍រដ្ឋបាលកាលពី ថ្ងៃទី១៣ វិច្ឆិកា
ស្ថិតនៅស្រុកជើងព្រៃ តែដោយសារឃើញស្ថានភាពរបួស
និងមានការចុកចាប់ផងនោះ
ទើបក្រុមសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រោម
ការយកចិត្តទុកដាក់ពីសំណាក់ គ្រូពេទ្យ
យុវជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់។យុវជនរងគ្រោះបាននិយាយ
ប្រាប់ថា
រូបគេបាននិយាយតាមទូរស័ព្ទទាក់ទងជាមួយនឹងសង្សារបណ្តូលចិត្ត
ហើយត្រូវបាននាងឱ្យទៅដេកជាមួយទើបរូបគេបានយល់ព្រមទៅមិនមែនទៅ
ដោយ ចិត្តឯងនោះទេ។ យុវជនរងគ្រោះបន្តថា
ក្នុងពេលដែលរូបគេកំពុងតែដេកនៅលើគ្រែជាមួយនាងស្រាប់តែ
ឪពុករបស់នាងបានដើរចូលមកដល់ក្នុងបន្ទប់ឃើញរូបគេកំពុងតែដេកជាមួយ
នឹង
កូនស្រីរបស់គាត់ហេតុតែទប់ចិត្តមិនបានក៏យកដែកឆាំសម្រាប់ចាក់មើល
អង្ករស្ទុះមកចាក់ត្រូវចំចុងដង្ហើមលិចប្រវែង៣ថ្នាំងដៃ
ហើយថែមទាំងចាក់បន្ថែម២ដងទៀតតែត្រូវរូបគេលើកដៃរងជាប់។
បន្ទាប់មកបានចាប់រូបគេចងជាប់រួចប្រគល់ឱ្យទៅសមត្ថកិច្ច
ដោយបានចោទប្រកាន់លួចឡើងលើផ្ទះដេកជាមួយកូនក្រមុំគាត់។តាម
រយៈការទាក់ទងតាមទូរស័ព្ទបានជាង១ឆ្នាំនៅយប់ខ្លះនាងបានហៅរូប
គេ ឱ្យទៅដេកជាមួយនៅក្នុងបន្ទប់របស់នាងថែមទាំងបានរួមរ័ក
ជាច្រើនដងរហូតដល់នាងមានផ្ទៃពោះបានជាង១ខែ
ទៀតផង។ករណីនេះភាគីទាំង២កំពុងតែសម្របសម្រួលគ្នា។យុវជនរងគ្រោះ
បន្ថែមថា ក្នុងករណីខាងលើនេះរូបគេមិនបានប្តឹង
ឪពុករបស់សង្សារនោះទេតែខ្លាចក្រែងឪពុកនាងប្តឹងរូបគេវិញ៕
ចោរថ្លើមធំហ៊ានលួចម៉ូតូនៅមុខហាងខណៈពេលដែលម្ចាស់កំពុងផឹកកាហ្វេ
រាជធានីភ្នំពេញ ៖
យុវជនម្នាក់អាយុ២០ឆ្នាំត្រូវសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យនគរបាល
ប៉ុស្តិ៍ ក្រោយពីជននោះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង
នៅចំណុចមុខតូបលក់កាហ្វេក្នុងផ្សារ ខណ្ឌដូនពេញ កាលពី ថ្ងៃទី១២
វិច្ឆិកា។ តាមព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថា
សន្តិសុខបានដើរយាមការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងផ្សារ
ខណៈពេលដើរមកដល់តូបលក់កាហ្វេជ្រុងផ្សារខាងកើតក៏បានឃើញជន
សង្ស័យ ម្នាក់កំពុងធ្វើសកម្មភាពលួចកាច់សោកម៉ូតូ
ដែលជាម៉ូតូភ្ញៀវចូលផឹកកាហ្វេ។ ពេលនោះប្រជាពលរដ្ឋ
និងសន្តិសុខផ្សារនាំគ្នាស្រែកឆោឡោហើយដេញ
តាមចាប់ជននោះរហូតដល់
ក្បែររបងខាងលិចផ្សារក៏ត្រូវប្រជាពលរដ្ឋចោមរោមវាយម្នាក់មួយដៃមួយ
ជើង
បណ្តាលឲ្យបែកក្បាលហូរឈាម។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់
ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
ពាក្យចាស់ពោលថា «ប្រហែសបាត់ប្រយ័ត្នគង់»
ខេត្តកណ្តាល ៖
បុរសម្នាក់អាយុ៤៤ឆ្នាំដែលជិះម៉ូតូទៅមើលស្រូវនៅឯស្រែ
បានត្រូវចោរលួចយកម៉ូតូ ទៅបាត់ ខណៈទុកនៅក្បែរផ្លូវ
កាលពីថ្ងៃទី១៣ វិច្ឆិកា នៅស្រុកអង្គស្នួល
។ជនរងគ្រោះបានឱ្យដឹងថា នៅព្រឹកនោះ
ខណៈជិះម៉ូតូទៅដល់ស្រែក៏ទុកម៉ូតូនៅលើទួលក្បែរផ្លូវក្រួសក្រហម
ហើយចុះដើរមើលស្រូវ ដោយយូរៗងើបមើលម៉ូតូម្តង
ព្រោះម៉ូតូទុកនៅមិនឆ្ងាយពីស្រែទេ ។
លុះដល់ក្រឡេកមើលចុងក្រោយមិនឃើញម៉ូតូ
ក៏ប្រញាប់ប្រញាល់មកប្រាប់អ្នកភូមិ
និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច
ហើយមួយសន្ទុះក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ឃុំសំរោងក៏មកដល់
កន្លែងកើតហេតុ។ មន្ត្រីអាជ្ញាធរមូលដ្ឋានបន្ថែមថា
មុនពេលបាត់ម៉ូតូ
បុរសជាម្ចាស់បានឃើញគេជិះម៉ូតូម៉ាកស្មាស១គ្រឿងបោះពួយទៅទិសខាង
ត្បូង ប៉ុន្តែមិនបានចាប់អារម្មណ៍ថា
ចោរយកម៉ូតូគាត់ជិះទៅនោះទេ៕
ចូលគុកព្រោះមិនព្រមទទួលខុសត្រូវលើគូកំណាន់
ខេត្តបាត់ដំបង ៖ យុវជនម្នាក់អាយុ២០ឆ្នាំត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១២ វិច្ឆិកា
នៅស្រុកកំរៀង ក្រោយពីមានបណ្តឹងចោទប្រកាន់ថា
បានព្យាយាមដោះដៃមិនទទួលខុសត្រូវចំពោះក្មេងស្រីអាយុ១៣
ឆ្នាំ ម្នាក់ដែលមានផ្ទៃពោះដល់ទៅ៨ខែ ដែលត្រូវជននេះ
បង្ខំរួមភេទជាមួយស្ទើរភ្លេច ចាប់តាំងពីខែមីនា
រហូតមកទល់ពេលនេះ ។ម្តាយរបស់នាងរងគ្រោះ
បាននិយាយក្នុងពាក្យបណ្តឹងថា
អ្នកស្រីបានដឹងរឿងនេះតាំងពីគ្រាដំបូងដែរ
តែដោយសារតែភាគីខាងប្រុសបានធានាថា
ទទួលខុសត្រូវចំពោះអនាគតកូនស្រីគាត់
ប៉ុន្តែនៅពេលកូនស្រីគាត់មានផ្ទៃពោះ៨ខែស្រាប់តែខាង
ប្រុសចង់ដោះដៃមិនទទួលខុសត្រូវទើបអ្នកស្រីសម្រេចប្តឹងទៅ
សមត្ថកិច្ចតែម្តង។
ជនសង្ស័យបានឆ្លើយទទួលស្គាល់ចំពោះការរួមភេទជាមួយ
នាង រហូតមានផ្ទៃពោះបែបនេះមែន។ ជននេះនិយាយថា
ការបានរួមភេទជាមួយនាងអាយុ១៣ឆ្នាំនេះក្នុងគ្រាដែលនាង
ទៅធ្វើកម្មករជាមួយខ្លួនក្នុងទឹកដីថៃ
ហើយពេលត្រឡប់មកស្រុកវិញក៏ខ្លួនធ្លាប់នាំនាងទៅរួម
មេត្រីតាមផ្ទះសំណាក់ស្ទើររាប់ភ្លេចផងដែរ ។
ជននេះបញ្ជាក់ថា
ចុងក្រោយនេះឪពុកម្តាយខ្លួនហាក់មិនពេញចិត្តចំពោះ
រឿងនេះ
ហើយខ្លួនបានសុំឱ្យនាងពន្លូតកូនចេញកាលពីប៉ុន្មាន
ខែមុន តែនាងមិនព្រម
ទើបចាប់ផ្តើមមានថ្នាំងថ្នាក់និងគ្នារហូតមកដល់ពេលនេះ
ហើយឈានដល់ម្តាយរបស់នាងប្តឹងចោទប្រកាន់ខ្លួនតែម្តង
។ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ
ក្រោមការចោទប្រកាន់«បង្ខំរួមភេទជាមួយក្មេងស្រីជាអនីតិជន» ៕
នគរបាលខេត្តកំពតចាប់អ្នកលេងឆ្នោត២នាក់
ខេត្តកំពត ៖ អ្នកលេងកន្ទុយលេខ២នាក់
ត្រូវបាននគរបាលការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល
ខេត្តឃាត់ខ្លួន កាលពី ថ្ងៃទី១១ វិច្ឆិកា
ខណៈពេលពួកគេទាំង២នាក់នេះ
កំពុងតែអង្គុយសរសេរចម្លងលេខឆ្នោតពីរនាក់លក់ផ្សេង
ដើម្បីជាការងាយស្រួលពិនិត្យមើលកន្ទុយលេខណាដែលមានគេចាក់ធំ
ឬចាក់តូច។តាមព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា
ក្រុមល្បែងប្រភេទចាក់កន្ទុយលេខ
អាជ្ញាធរបានហាមឃាត់ជាយូរមកហើយតែទីបំផុតពួកគេនៅតែនាំគ្នា
លេងគគ្រឹកគគ្រេងតាមទីសាធារណៈដដែល
បើតាមគេសង្កេតមើលនៅខេត្តកំពតកន្លងមកខាងនគរបាលបានធ្វើ
ការឃាត់ខ្លួនក្រុមអ្នកប្រមូលកន្ទុយលេខជាញឹកញាប់យកទៅ
អប់ រំ
ថែមទាំងព្រមានជាច្រើនលើករួចមកហើយ។ដូច្នេះប៉ូលិសក៏សំរេចធ្វើ
ការឃាត់ខ្លួនជនល្មើសតែម្ដង៕
ចាប់បានចោរឡើងដំបូលផ្ទះយ៉ាងគគ្រឹកគគ្រេង
ក្រុងប៉ោយប៉ែត ៖
អ្នកភូមិរាប់រយនាក់ប្រដាប់ដោយកាំបិត ពូថៅ
និងដំបងបាននាំគ្នាឡោមព័ទ្ធចាប់ចោរឡើងដំបូលផ្ទះម្នាក់អាយុ២៥
ឆ្នាំកាលពីថ្ងៃទី១៣ វិច្ឆិកាបន្ទាប់ពីម្ចាស់ផ្ទះដឹងទាន់
ស្រែកប្រកូកប្រកាសហៅអ្នកភូមិឱ្យជួយ
ចំណែកចោរភ័យស្លន់ស្លោរត់លើដំបូលផ្ទះគេជាប់ៗគ្នា
៤ផ្ទះយ៉ាងឆ្លេឆ្លារកកន្លែងចុះរត់គេចខ្លួន
ដោយនៅដៃកាន់ដំបងវែង និងដុំថ្មមួយដុំ។សមត្ថកិច្ច
ទាំងប៉ូលិស ទាំងប៉េអឹម បានដាក់កម្លាំងឡោមព័ទ្ធជា
ច្រើននាក់
លុះនៅម៉ោង១០និង៣០នាទីយប់ ទើបចាប់បាន
ខណៈចោរនោះទាល់តម្រិះ
ព្រោះតែឃើញកម្លាំងប៉េអឹមឡើងទៅលើដំបូល
និងខ្លះឡើងតាមជញ្ជាំងមានអាវុធវែងខ្លី។មុនពេល
ចាប់បានចោរមានការភ័យខ្លាចយ៉ាងខ្លាំងក៏ដើរថយក្រោយ
ផុតដំបូលធ្លាក់មកដី
ហើយរត់ចូលក្នុងផ្ទះអ្នកស្រុកផ្សេងមួយទៀត
ដែលនៅជាប់គ្នានោះ
ប៉ុន្តែត្រូវអស់លក្ខណ៍គឺត្រូវប៉េអឹមភ្ជង់កាំភ្លើង
ចាប់ជាប់រើលែងរួច៕
ទំនាស់រឿងលុយរវាងម្ចាស់ហាងនិងភ្ញៀវបាញ់រះឡើងលើផ្អើលប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖
ជនប្រដាប់អាវុធមួយក្រុមដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍
កំពុងចាត់ការស្រាវជ្រាវ ដើម្បីនាំខ្លួនមកសាកសួរ
ហើយអាចឈានទៅផ្តន្ទាទោសតាមច្បាប់បន្ទាប់ពីពួកគេបានបាញ់
បោះសេរីបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលកំពុងលង់
លក់ក្នុងដំណេក កាលពី ថ្ងៃទី១៤ វិច្ឆិកា នៅខណ្ឌចំការមន។
តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍ ផ្ទុះ
អាវុធខាងលើនេះបានឱ្យដឹងថា
ដំបូងឡើយមានមនុស្ស៣នាក់ស្លៀកពាក់ស៊ីវិល
ជិះម៉ូតូចូលទៅផឹកស៊ីក្នុងហាង
ក៏មានការទាស់ទែងជាមួយម្ចាស់ហាងពីរឿងអាប់លុយ
ដោយភាគីខាងភ្ញៀវនិយាយថា បានឱ្យលុយប្រភេទក្រដាស៥០ដុល្លារ
សម្រាប់ទូទាត់ថ្លៃផឹកស៊ីទៅម្ចាស់ហាង
តែភាគីម្ចាស់ហាងនិយាយថា បានទទួលតែ២០ដុល្លារ ប៉ុណ្ណោះ ។
ផ្តើមចេញពីបញ្ហានេះភ្ញៀវទាំង៣នាក់នោះ
ទាត់ធាក់តុកៅអីដួលរេលពេញហាង
ហើយនាំគ្នាចេញមកក្រៅដកកាំភ្លើងខ្លីបាញ់រះឡើងលើ
បង្កការភ័យខ្លាចទាំងយប់អធ្រាត្រដល់អ្នករស់នៅជិតខាង៕
ចាប់ជនបរទេសម្នាក់ពីបទប្រើអំពើអាសទៅលើអនីតិជន
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៣
វិច្ឆិកាសមត្ថកិច្ចនគរបាល
បានឃាត់ខ្លួនគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ភេទប្រុសអាយុ៤៦ឆ្នាំ
ពីបទប្រព្រឹត្ត អំពើអាសលើអនីតិជន អាយុក្រោម១៥ឆ្នាំ
និងទិញពេស្យាចារកុមារ ។ ការឃាត់ខ្លួនបុរសអង់គ្លេសរូបនេះ
ត្រូវបានសមត្ថកិច្ច ឱ្យដឹងថា
ជនល្មើសបានជិះម៉ូតូ១គ្រឿងទៅកាន់វត្តប្រាសាទ ស្ថិតក្នុង
ខណ្ឌសែនសុខ ហើយពេលទៅដល់ទីនោះ គេបានប្រមែប្រមូលក្មេងវត្ត
និងក្មេងក្រៅវត្តក្រោមអាយុ១៥ឆ្នាំឱ្យជួបជុំគ្នា
រួចចាក់រូបភាពអាសអាភាសឱ្យមើលតាមរយៈទូរស័ព្ទដៃប្រភេទទំនើប។
ការចាក់រូបភាពអាសអាភាសឱ្យមើលបែបនេះធ្វើឱ្យក្មេង
ៗមានអារម្មណ៍ផ្លូវភេទ
ហើយគ្រូបង្រៀនអង់គ្លេសរូបនោះបានប្រើដៃលេង
ដើម្បីឱ្យតណ្ហារបស់គេអណ្តែតអណ្តូងទៅតាមនោះដែរ ។
ដោយការប្រព្រឹត្តបែបអាសលើក្មេងៗអនីតិជននៅក្នុងទីអារាមយ៉ាង
ដូច្នេះ អាចារ្យវត្តក៏រាយការណ៍ប្រាប់សមត្ថកិច្ច
ទើបមានការឃាត់ខ្លួន ។
ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់គ្រូបង្រៀនអង់គ្លេសរូបនេះដឹង
ខ្លួនទាន់ ក៏ឡើងជិះម៉ូតូបំណងរត់គេចរហូតធ្លាក់ទឹកត្រពាំងមួយ
ក៏ត្រូវនគរបាលទៅទាន់ឃាត់ខ្លួននាំទៅកាន់ការិយាល័យប្រឆាំងការ
ជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ៕
បុរសចិត្តក្លាហានហ៊ានលូកស្ទាប់គូទប្រពន្ធគេនៅក្នុងផ្សារ
រាជធានីភ្នំពេញ ៖
បុរសម្នាក់អាយុ២៨ឆ្នាំដើរលេងតាមផ្សារប្រទះឃើញស្ត្រីម្នាក់មាន
រូបរាងស្រស់
ស្អាតស្លៀកខោរឹបតឹងណែនក្បំគួរឱ្យក្នាញ់អត់ទ្រាំមិនបានក៏លូក
ដៃស្ទាបប្រដាប់ភេទ
និងកំប៉េះគូទធ្វើឱ្យនាងស្រែកភ្ញាក់ផ្អើលឆោឡោពេញផ្សារ ។
បុរសនោះព្យាយាមរត់គេចខ្លួន
ប៉ុន្តែត្រូវបុរសជាប្តីរបស់នារីរងគ្រោះ
និងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់បានពេលជននោះរត់ចូលតាមផ្លូវ
ទាល់កាលពី ថ្ងៃទី១៥ ខែវិច្ឆិកានៅ ខណ្ឌដង្កោ។
នារីរងគ្រោះរៀបរាប់ប្រាប់សមត្ថកិច្ចថា
ខណៈពេលនាងកំពុងឈរទិញផ្កាដោយមិនដឹងខ្លួន
ស្រាប់តែជននោះដើរទៅជិតនាងរួចលូកដៃស្ទាបប្រដាប់ភេទ
និងចាប់ច្របាច់កំប៉េះគូទរបស់នាងទៀតផង។
ដោយសារខឹងការមើលងាយពីជននោះនាងក៏ស្រែកជេរស្រាប់តែគេប្រុង
វាយនាង តែត្រូវនាងរើសដុំថ្មដើម្បីការពារខ្លួន
និងទូរស័ព្ទហៅប្តីឱ្យមកជួយ។ប៉ូលិសកសាងសំណុំរឿងដើម្បីបញ្ជូន
ជនជាប់ចោទទៅកាន់តុលាការ៕
ខឹងមិនព្រមទទួលខុសត្រូវប្តឹងប៉ូលិសឲ្យចាប់តែម្តង
រាជធានីភ្នំពេញ ៖
យុវជនម្នាក់១៩ឆ្នាំអាយុបានក្លាយ
ជាអ្នកទោសព្រោះជាប់ចោទចាប់រំលោភសេពសន្ថវៈនារីម្នាក់អាយុ១៩
ឆ្នាំ នៅក្នុងបន្ទប់ជួល
ហើយត្រូវក្រុមគ្រួសារខាងស្រីប្តឹងឱ្យប៉ូលិសប៉ុស្តិ៍
ចាប់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា
ដោយក្រុមគ្រួសារខាងស្រីហៅគេឱ្យទៅកាន់ប៉ុស្តិ៍ប៉ូលិស
ដើម្បីសម្រុះសម្រួលគ្នា រួចក៏ដាក់ពាក្យបណ្តឹងឱ្យប៉ូលិស
ឃាត់ខ្លួនតែម្តង ។ ប្រភពដដែលបន្តទៀតថា
ពេលទៅដល់ប៉ុស្តិ៍ប៉ូលិស
ជនសង្ស័យមិនកែប្រែពាក្យសម្តីរបស់ខ្លួនឡើយ
គឺនៅតែព្រមទទួលខុសត្រូវ ដដែល
ហើយភាគីខាងស្រីឱ្យជននោះហៅឪពុកម្តាយទៅជួបពិភាក្សា និងដឹងឮ
ប៉ុន្តែដោយគេពុំមានប្រភព ដើម្បីហៅឪពុកម្តាយមកបាន
ទើបក្រុមគ្រួសារខាងស្រីសម្រេចដាក់ពាក្យប្តឹងឱ្យប៉ូលិសឃាត់
ខ្លួន និងទាមទារសំណងចំនួន២ពាន់ដុល្លារ
។ភ្លាមនោះប៉ូលិសប៉ុស្តិ៍បានរាយការណ៍ទៅថ្នាក់លើ
ប៉ុន្តែបន្ទាប់មកស្រាប់តែនារីរងគ្រោះអះអាងថា
«ខ្លួនអាណិតយុវជននោះ និងថា ពួកគេស្រឡាញ់គ្នា
ដូច្នេះសុំដកពាក្យបណ្តឹងវិញ»
តែប៉ូលិសប៉ុស្តិ៍អះអាងមិនអាចដោះលែងជនជាប់ចោទបានទេ
ព្រោះជ្រុលរាយការណ៍ទៅថ្នាក់លើហើយ ។
ប៉ូលិសបានបញ្ជូនជនជាប់ចោទទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ
ដើម្បីចាត់ការបន្ត ៕
ឃាត់ខ្លួនប្ដីប្រពន្ធ១គូពីបទធ្វើអត្តសញ្ញាប័ណ្ណក្លែងក្លាយ
ខេត្តកំពង់ចាម ៖ នគរបាលបាន
ចុះបង្ក្រាបរោងពុម្ពមួយកន្លែង កាលពីថ្ងៃទី១៥
វិច្ឆិកាព្រមទាំងបានឃាត់ខ្លួន២នាក់ប្តីប្រពន្ធដែលជាប់សង្ស័យពី
បទផលិត អត្តសញ្ញាណប័ណ្ណ
ក្លែងក្លាយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បី
សួរនាំ ។ប៉ូលិសបានប្រាប់ឱ្យដឹងថា មានប្រជាពលរដ្ឋម្នាក់ ភេទប្រុស អាយុ
១៩ឆ្នាំ រស់នៅ ស្រុកចំការលើ
បានចុះឈ្មោះរៀនភាសាកូរ៉េនៅសាលាឯកជនមួយក្នុងខេត្តកំពង់ធំ
ដើម្បីប្រឡងទៅធ្វើជាពលករស្របច្បាប់នៅប្រទេសកូរ៉េខាងត្បូង
។តែសង្ស័យថា អត្តសញ្ញាណប័ណ្ណក្លែងក្លាយ
ហើយបានកោះហៅឪពុកម្តាយរបស់យុវជននេះយកមកសួរនាំនៅការិយាល័យ
ស្ថិតិអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តទើបដឹងថាក្លែង
ក្លាយ ពិតប្រាកដមែន ។ក្នុងកិច្ចប្រតិបត្តិការនេះ
សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រោងពុម្ព២នាក់ប្តីប្រពន្ធជាមួយនោះ
ដែរបានដកហូតនូវកំព្យូទ័រចំនូន២គ្រឿង
ព្រមទាំងឧបករណ៍មួយចំនួនទៀតដែលជាប់ពាក់ព័ន្ធផលិតអត្តសញ្ញាណ
ប័ណ្ណក្លែងក្លាយនាំមកកាន់ស្នងការដ្ឋានខេត្តដើម្បីសួរនាំកសាង
សំណុំរឿង ៕
ចោរស្រីដៃឆើតហ៊ានលួចកាបូបក្នុងផ្សារទំនើប
រាជធានីភ្នំពេញ៖
ស្ត្រីរូបស្រស់ម្នាក់អាយុ២៥ឆ្នាំត្រូវប្រជាពលរដ្ឋឃាត់ខ្លួន
ប្រគល់ ឱ្យនគរបាលប៉ុស្តិ៍
ក្រោយពីស្ត្រីនោះបន្លំលួចកាបូបលុយនៅផ្សារផេនសូល
នៅខណ្ឌដូនពេញ កាលពី ថ្ងៃទី១៤ វិច្ឆិកា ។
យោងតាមបណ្តឹងម្ចាស់កាបូប ភេទប្រុស អាយុ២៩ឆ្នាំ បានឱ្យដឹងថា
មុនពេលកើតហេតុ រូបលោកនិងប្រពន្ធកំពុងលក់សំល្លៀកបំពាក់នារី
កាបូប និងគឿងអលង្ការ ក្នុងផ្សារផេនសូល នៅពេលនោះបានឃើញ
ជនសង្ស័យ ដើរចូលទៅក្នុងតូបរបស់គាត់គោលបំណងទិញគ្រឿងអលង្ការ
ខណៈពេលមានភ្ញៀវជាច្រើនទៀតចូលទិញដែរ។ ស្រាប់តែជនល្មើស
បានបន្លំលួចកាបូបដៃដាក់លុយ ដែលទុកនៅលើខ្នងទូ
ដើរចេញទៅខាងក្រៅ ដើម្បីគេចខ្លួនស្របពេលនោះ
មានបុគ្គលិករបស់គាត់ឃើញ
ក៏ស្រែកហៅគ្នីគ្នាដេញតាម។ពេលឃើញម្ចាស់កាបូបដេញតាមនារីដៃដល់
បានបោះកាបូបលុយនោះចោល ហើយធ្វើជាឈរស្ងៀមហាក់មិនដឹងអី
ក៏ប៉ុន្តែម្ចាស់កាបូបនៅតែចាប់ខ្លួនដដែល
និងរកឃើញកាបូបលុយវិញផងដែរ នគរបាលបាននិយាយថា
នារីជាប់សង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន
នគរបាលខណ្ឌដូនពេញ ៕
ជនវិកលចរិកលបកាប់បុរសម្នាក់មិនដឹងមូលហេតុ
ខេត្តកំពង់ស្ពឺ ៖
បុរសម្នាក់អាយុ២២ឆ្នាំត្រូវជនវិកលចរិតលបកាប់ពីក្រោយប្រេះ
លលាដ៍ក្បាល
ខណៈកំពុងដើរពីរនាក់ប្រពន្ធត្រឡប់មកពីមុជទឹកអណ្តូង
ស្នប់ក្នុងភូមិបណ្តាលឱ្យរងរបួសធ្ងន់ កាលពី ថ្ងៃទី ១៤ វិច្ឆិកា
នៅស្រុកបសេដ្ឋ។ប្រពន្ធជនរងគ្រោះបានប្រាប់ថា
យប់កើតហេតុទាំង២នាក់ប្តីប្រពន្ធបាននាំគ្នា
ទៅមុជទឹកអណ្តូងស្នប់នៅក្នុងភូមិ
បន្ទាប់ពីមុជហើយប្តីបានយួរទឹកមួយធុងដើរពីក្រោយ ។
លុះដើរមកជិតដល់ផ្ទះ
មិនដឹងជាមនុស្សវិកលចរិតចេញមកពីទិសណាទេ
បានលបកាប់ពីក្រោយមួយដាវ ត្រូវក្បាលដួលប្រកាច់តែម្តង
ហើយជនវិកលចរិតនោះបានយារដាវកាប់ត្រូវដងខ្លួនជាច្រើន
កន្លែងទៀត។
ភ្លាមនោះប្រពន្ធបានរត់ទៅស្រែកហៅអ្នកភូមិឱ្យមកជួយពេល
អ្នកភូមិទៅដល់បានស្រែកឃាត់ហើយជនដៃដល់នោះបានរត់គេច
ទៅពួននៅផ្ទះបងប្អូនឯចុងភូមិ។ចំណែកជនវិកលចរិតរូបនោះត្រូវ
បានក្រុមគ្រួសារជនរងគ្រោះប្ដឹង
ទៅសមត្ថកិច្ចឱ្យចាប់ខ្លួនយកទៅសាកសួរហើយដែរ៕
គ្រាន់តែចូលរាំវង់ភូមិគេត្រូវម្ចាស់ភូមិវាយរបួសធ្ងន់
ខេត្តកំពង់ស្ពឺ ៖ យុវជន២នាក់រងរបួសធ្ងន់ដោយសារ
ក្មេងទំនើងក្នុងភូមិ វាយនឹងដំបង
ខណៈពេលកំពុងរាំធុងបាស់ក្នុងកម្មវិធីបុណ្យអំបុកស្រូវថ្មី
នៅស្រុកភ្នំស្រួចកាលពី ថ្ងៃទី១៤
វិច្ឆិកា។ស្ដ្រីម្នាក់ដែលជាកម្មករដាំដំឡូងមីនៅស្រុក
ភ្នំស្រួចនោះ ពេលមានកម្មវិធីបុណ្យនៅក្នុងភូមិរបស់ខ្លួនបានបបួល
យុវជនជាកម្មករដាំដំឡូងមីជាមួយគ្នាទៅចូលរួមបុណ្យនោះដែរ។
ពួកគេបាននាំគ្នាជិះរថយន្ដកូរ៉េគ្នាប្រមាណ២០នាក់ទៅលេងបុណ្យ
ពេលទៅដល់ភ្លាមមិនទាន់ទាំងបានចូលបច្ច័យបុណ្យផង
ត្រូវអ្នកភូមិហៅឱ្យចូលរាំលេងនឹងគេសិន។
ទើបនឹងរាំមិនទាន់បានមួយបទផង
ស្រាប់តែមានក្មេងទំនើងក្នុងភូមិនាំគ្នាយកដំបងទៅវាយក្បាលក្រុម
យុវជនជាកម្មករដាំដំឡូងមីនោះ ត្រូវចំឈ្មោះពេជ រ៉ានុត
អាយុ២៥ឆ្នាំ ឃើញដូច្នេះមិត្ដភក្ដិឈ្មោះយ៉ិន ថេន អាយុ២៥ឆ្នាំ
បានចូលទៅជួយក៏ត្រូវក្មេងទំនើងវាយបន្ថែមទៀត
ឯស្ត្រីជាម្ចាស់ភូមិក៏ចូលទៅអន្តរាគមន៍យកខ្លួនទៅពាំង
ទើបពួកទំនើងឈប់វាយ។បុរសត្រូវជាឪពុកជនរងគ្រោះបានឱ្យដឹងថា
វាជាទម្លាប់នៅក្នុងភូមិទៅហើយ ឱ្យតែចាក់ធុងបាស់រាំលេង
ពេលមានយុវជនចំណូលថ្មីចូលរាំជាមួយ
គឺក្មេងៗនៅក្នុងភូមិនាំគ្នាព្រួតវាយមិនខាន ។
ជនរងគ្រោះដែលត្រូវគេវាយក្នុងពិធីរាំលេងនោះរបួសជាច្រើននាក់
តែរបួសស្រាលក្នុងនោះ២នាក់របួសធ្ងន់រហូតទ្រមខ្លួន
និងប៉ោងក្បាលគឺ បុរសឈ្មោះពេជ រ៉ានុត ឯម្នាក់ទៀតឈ្មោះយិន
ថេន ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈទាំងយប់៕
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរ៉ឺម៉កកង់៣
រាជធានីភ្នំពេញ៖
រថយន្តម៉ាកតូយ៉ូតា មួយគ្រឿង
បានបើកបោះពួយឡើងចិញ្ចើមផ្លូវទៅបុករ៉ឺម៉កកង់៣
ឈប់ចតស្ងៀម បណ្តាលឱ្យក្រឡាប់
ហើយរថយន្តបានជ្រុលទៅបុកបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់ជាប់
រសៀលថ្ងៃទី១៦ វិច្ឆិកា នៅតាមផ្លូវជាតិលេខ៥ ភូមិទី២
សង្កាត់ច្រាំងចំរេះទី១
ខណ្ឌឫស្សីកែវ។វាពុំបណ្តាលមនុស្សណាផ្សេងទៀតស្លាប់
និងរងរបួសឡើយ ប៉ុន្តែអ្នកបើកបរបានរថយន្តរត់គេចខ្លួនបាត់។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ
គេឃើញរថយន្តម៉ាកតូយ៉ូតាមួយគ្រឿង បានធ្វើដំណើរ
ក្នុងទិសដៅពីជើងចូលមករាជធានីភ្នំពេញ ។
នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វីទេ
ស្រាប់តែរថយន្តបានរេចង្កូតមកស្តាំដៃឡើងចិញ្ចើមផ្លូវ
ទៅបុករ៉ឺម៉កកង់៣ ដែលឈប់ចតស្ងៀម
បណ្តាលឱ្យក្រឡាប់ផ្ងារកង់
ហើយរថយន្តនោះជ្រុលទៅបុកបង្គោលភ្លើងគោមបំភ្លឺផ្លូវ
បណ្តាលឱ្យបាក់ទ្រេតធ្លាក់អំពូលភ្លើង
ហើយរថយន្តជាប់ទៅមុខលែងរួច។តាមព័ត៌មានឱ្យដឹងថា
អ្នកបើកបរដេកលក់មួយភាំង
បានជាជ្រុលចង្កូតឡើងចិញ្ចើមផ្លូវបែប ។
នគរបាលការិយាល័យចរាចរជើងគោកបាននាំយកថយន្ត
និងរ៉ឺម៉កទៅកាន់ការិយាល័យដើម្បីដោះស្រាយ ៕
បុរសម្នាក់មកលេងជីតាត្រូវក្មេងស្ទាវកាប់
ខេត្តកំពង់ចាម៖ យុវជនអាយុ១៨ឆ្នាំម្នាក់
ដែលបានមកលេងតានៅស្រុកកំណើត ស្ថិតនៅ ស្រុកជើងព្រៃ
ត្រូវបានក្រុមក្មេងពាលមួយក្រុមដែលមានគ្នាចំនួន៥
នាក់ប្រដាប់ដោយដាវសាមូរ៉ៃស្ទាក់កាប់ដាច់កដៃខាងឆ្វេង
ក្នុងខណៈពេលដែលដើរចេញមកពីមើលគេរាំវិញនៅវេលាម៉ោង១១យប់
ថ្ងៃទី១២ វិច្ឆិកា
។យុវជនរងគ្រោះត្រូវបានក្រុមសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅ
មន្ទីរពេទ្យរាជធានីភ្នំពេញ
ចំណែកក្រុមជនដៃដល់វិញត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បាន
ម្នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាន
នគរបាលខេត្ត។នគរបាលស្រុកជើងព្រៃបានឱ្យដឹង ថា
យប់ថ្ងៃកើតហេតុ នៅវត្តមានដាក់បាស់រាំកម្សាន្តលេងសប្បាយ
ដោយមានក្មេងចាស់ប្រុសស្រី ហើយអ្នករងគ្រោះ
និងក្រុមសាច់ញាតិបានទៅមើលគេរាំលេងផងដែរ។ស្របពេលដើរដល់ត្រង់
ចំណុចផ្ទះរបស់ឈ្មោះជនរងគ្រោះ ស្រាប់តែមានម៉ូតូចំនួន២គ្រឿង
ជិះគ្នា៥នាក់ មកពីក្រោយ។ ក្រុមអ្នកជិះម៉ូតូបានស្រែកឡើងថា
«ដើរពេញតែផ្លូវរកតែជិះម៉ូតូមិនកើត»
ដោយសារតែឮបែបនេះក៏មានការឈ្លោះប្រកែកគ្នាឡើងតឹងសរសៃ.កឈានដល់
ប្រើអំពើហិង្សាហើយរំពេចនោះត្រូវបានក្រុមអ្នកជិះម៉ូតូ
ទាញដាវកាប់មកលើអ្នករងគ្រោះត្រូវខ្នងនិងដាច់.កដៃខាងឆ្វេងដួលទៅ
លើដី
ចំណែកពួកជនដៃដល់៥នាក់បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់៕
បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ តែមិនគ្រោះថ្នាក់ដល់ជីវិត
រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុ៥៤ឆ្នាំ
ឆក់ខ្សែភ្លើងដួលប្រកាច់ននះននៀលក្នុងភក់
ខណៈពេលកំពុងដើរបម្រុងចូលទៅតខ្សែភ្លើង
ដែលដាច់ធ្លាក់ចូលទៅក្នុងភក់ក្បែរផ្ទះ
កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ វិច្ឆិកាខណ្ឌដង្កោ។ ជនរងគ្រោះ
មុខរបររត់រ៉ឺម៉កម៉ូតូត្រូវបានប្រពន្ធប្រាប់ឱ្យដឹងថា
នៅព្រឹកកើតហេតុនេះ
ប្ដីរបស់គាត់ឃើញខ្សែភ្លើងនៅខាងក្រៅផ្ទះដាច់ជ្រុះទៅលើដីភក់
ក៏ដើរចូលទៅចាប់តខ្សែភ្លើងនោះ មិនទាន់ទាំងបានតផង
ទើបតែដើរចូលទៅលូកដៃចាប់ខ្សែភ្លើង
ស្រាប់តែឆក់ទទ្រាក់ទទ្រើកតែម្ដង។នាងបានបញ្ជាក់ថា
កន្លែងដែលខ្សែភ្លើងដាច់ធ្លាក់នោះនៅកៀនផ្ទះខាងក្រៅជាប់នឹងពាង
ទឹកជាកន្លែងងូតទឹកនិងបោកគក់ខោអាវជាដើម
ដូច្នេះមានទឹកសើមបែកភក់តិចៗ
ទើបខណៈពេលប្ដីគាត់ដើរចូលទៅគ្រាន់តែលូកដៃទៅប៉ះនឹងខ្សែភ្លើង
នោះ ភ្លាម ស្រែកអួយជួយផងទទ្រាក់ទទ្រើកតែម្ដង។
ពេលឃើញប្ដីឆក់ខ្សែភ្លើងដូច្នេះក៏រហ័សរត់ទៅបិទបារ៉ែតភ្លើងនៅ
ក្នុងផ្ទះ
ស្រាប់តែប្ដីបានដួលប្រកាច់ននៀលញាក់ទទ្រើកសន្លប់នៅក្នុងភក់
ទៅហើយ ។ភ្លាមនោះអ្នកជិតខាង
លើកដាក់លើគ្រែយកទឹកលាងភក់ប្រលាក់ពេញខ្លួនចេញអស់ទើប
ដឹងខ្លួនវិញ រួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈតែម្ដង៕
ប៉ូលិសបង្ក្រាបប្តីប្រពន្ធរត់ពន្ធសត្វពៃ្រ
ខេត្តកណ្តាល ៖ សត្វព្រៃមានអណ្តើក
និងពស់ដឹកតាមម៉ូតូបម្រុងនាំចេញទៅលក់នៅប្រទេសវៀតណាម
ត្រូវបានប៉ូលិសប៉ុស្តិ៍ច្រកទ្វារជ្រៃស្ទាក់ចាប់បាននៅព្រឹក
១៦ វិច្ឆិកា នៅ ឃុំសំពៅលូន ស្រុកកោះធំ ។នាយប៉ុស្តិ៍បានឱ្យដឹងថា
សត្វព្រៃដែលសមត្ថកិច្ចស្ទាក់ចាប់បានមានពស់ថ្លាន់ច្រកបាវ
ទម្ងន់២០គីឡូក្រាម ពស់ចាន់តាមម២០គីឡូក្រាម
និងអណ្តើក២៨ក្បាល ។ លោកបានបញ្ជាក់ថា
ដោយមានការសង្ស័យទៅលើម៉ូតូមួយគ្រឿងដឹកកញ្ឆេរពីរសងខាង
គ្របជិត និងមានអ្នកជិះពីលើម្នាក់ទៀត
រកស៊ីដឹកបទល្មើសក៏ឆែកឆេរដោយមានកិច្ចសហការជាមួយប៉ូលិសវរ
ការ ពារព្រំដែន និងកាំកុងត្រូលប្រចាំនៅច្រកទ្វារផងដែរ ។
ចំណែកម្ចាស់អាយុ៤៩ឆ្នាំ និងប្រពន្ធអាយុ៤៧ឆ្នាំ
ត្រូវឃាត់ខ្លួនរងចាំការកាត់ទោស៕
រថយន្តធន់ធ្ងន់ក្រឡាប់ផ្ងាជើងពេលឈប់នៅចិញ្ចើមផ្លូវ
ខេត្តតាកែវ ៖
រថយន្តដឹកស្រូវ១គ្រឿងបានក្រឡាប់បះជើងចាក់ស្រូវចោលក្នុង
ទឹកប្រឡាយកាលពីថ្ងៃទី១៥ វិច្ឆិកានៅ ក្រុងដូនកែវ ខេត្តតាកែវ
ខណៈពេលឈប់នៅកន្លែងកើតហេតុផុងដីចិញ្ចើមផ្លូវ ។
មន្ត្រីចរាចរក្រុងដូនកែវឱ្យដឹងថា
រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយកង់១៨
ដឹកស្រូវពេញមកពីខេត្តផ្សេងសំដៅយកទៅលក់នៅស្រុកយួនតាមច្រក
ព្រែកតាម៉ៅ ស្រុកគិរីវង់ ។ រថយន្តនេះដឹកស្រូវពីលិចទៅកើត
លុះដល់ចំណុចកើតហេតុឈប់ផ្ទេរស្រូវចេញស្រាប់តែផុងកង់ផ្នែកខាង
ស្តាំពីខាងក្រោយបណ្តាលឱ្យក្រឡាប់តែម្តង។មន្ត្រីសាធារណការដែល
ប្រចាំការនៅកន្លែងជញ្ជីង ថ្លឹងរថយន្តដឹកលើសតោនឱ្យដឹងថា
រថយន្តនេះពេលពិនិត្យទៅដឹកអត់លើសតោនទេ
គឺប្រមាណជា៣៥តោនគ្រប់ចំនួនតោនដែលច្បាប់បានកំណត់ ។
ហេតុដែលរថយន្តផុងដីមកពីឈប់ជាប់មាត់ប្រឡាយពេក៕
Saturday, November 19, 2011
ព័ត៌មានសន្តិសុខសង្គម និងឧក្រិដ្ឋកម្ម ដែលកើតឡើងពីថ្ងៃទី ១៤ ដល់ ១៨ វិច្ឆិកា ឆ្នាំ ២០១១
Labels:ទំព័រដើម, ព័ត៌មាន
News
Subscribe to:
Post Comments (Atom)



No comments:
Post a Comment