Labels

Thursday, November 10, 2011

ប្រអប់​ជំនួយ​ថ្ម​iPhone 4/S​កាន់​តែ​ឡូយ!


iPhone 4S ល្បី​ថា​មិន​សូវ​កាន់​ថ្ម​ទេ មែន​ទេ? ឥឡូវ​មាន​ដំណោះស្រាយ​មួយ​ចំនួន​ដែល​កំពុង​ត្រូវ​បាន​ពិចារណា។ ជាក់​ស្តែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ Apple ប្រកាស​ថា iOS 5 Update នឹង​អាច​ជួយ​ដោះស្រាយ បញ្ហា​នេះ​បាន។ ប៉ុន្តែ​នោះ​គ្រាន់​ជា​ដំណោះស្រាយ​លើ Software ប៉ុណ្ណោះ ចុះ Hardware វិញ។
នេះ​នែ៎ ប្រអប់​ iPhone 4 និង 4S ទាំង​ ៥ ខាង​ក្រោម​នេះ​នឹង​ជា​ដំណោះស្រាយ​ដែល​គួរ​ពិចារណា៖
១-Phone Suit Elite
ប្រអប់​មួយ​នេះ​ល្បី​ថា​មាន​រាង​ស្តើង ហើយ​សាក​ថ្ម​បាន​លឿន​អស្ចារ្យ។ វា​មាន​កម្រាស់​ ១៧ ម.ម ដែល​មិន​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ក្រាស​ខុស​ពី​ធម្មតា​នោះ​ទេ ប៉ុន្តែ​ថាមពល​ថ្ម​វិញ​គឺ​ខ្លាំង​ជាង​មុន ២ ដង។ រាប់​ពី​ពេល​សាក​តាំង​ពី​អស់​ថ្ម រហូត​ដល់​ពេញ​ត្រូវ​ចំណាយ​ពេល​ ២ ម៉ោង ហើយ​វា​មាន​សមត្ថភាព​ឲ្យ​អ្នក​ជ្រើសរើស​ថា​គួរ​ប្រើ​ថាមពល​ក្នុង​ទូរស័ព្ទ​ ឬ​ក្នុង​ប្រអប់។
ការ​ជំរុញ​ថាមពល​ថ្ម៖ អាច​និយាយ​បាន​រហូត​ដល់ ១៥ ម៉ោង និង​ចាក់​ចម្រៀង​បាន ៤៤ ម៉ោង
តម្លៃ៖ ៧៩,៩៥ ដុល្លារ


២-EXOGEA Exolife
Exolife មាន​ពីរ​ជម្រើស ខ្មៅ និង​ស ហើយ​វា​អាច​ជួយ​បង្កើន​ថាមពល​ថ្ម​ជិត​ ២ ដង។ ប្រអប់​មួយ​នេះ​ជា​ប្រអប់​ដែល​ស្តើង​បំផុត​ក្នុង​លោក​ដោយ​មាន​កម្រាស់​ត្រឹម​តែ ១៤,៩ ម.ម និង​ ទម្ងន់​ត្រឹម​តែ​៥៩ ក្រាម​ប៉ុណ្ណោះ។
ការ​ជំរុញ​ថាមពល​ថ្ម៖ អាច​និយាយ​បាន​រហូត​ដល់ ៧ ម៉ោង និង​ចាក់​ចម្រៀង​បាន​ ៤០ ម៉ោង
តម្លៃ៖ ៧៩,៩៥ ដុល្លារ



៣-Mophie Juice Pack Plus
មាន​ពណ៌​ស្រស់​ស្អាត ហើយ Juice Pack Plus អះអាង​ថា​អាច​បង្កើន​ថាមពល​ថ្ម​បាន​ជិត ២ ដង​ដែរ។ ការ​សាក​ថ្ម​ធ្វើ​ឡើង​តាម​រយៈ USB ហើយ​មាន LED indicators ដែល​អាច​មើល​ដឹង​ថា​វា​ពេញ​ឬ​នៅ។
ការ​ជំរុញ​ថាមពល​ថ្ម៖ អាច​និយាយ​បាន​រហូត​ដល់ ៨ ម៉ោង និង​ចាក់​ចម្រៀង​បាន ៤៤​ម៉ោង
តម្លៃ៖ ៩៩,៩៥ ដុល្លារ


៤-Kensington PowerGuard
ប្រអប់​មួយ​នេះ​មិន​សូវ​មាន​សមត្ថភាព​បង្កើន​ថ្ម​ដូច​ជម្រើស​មុន​ៗ​នោះ​ទេ ប៉ុន្តែ​សំខាន់​វា​មាន​រូបរាង​រឹង​មាំ មាន​ប៊ូតុង​បញ្ជា​សំឡេង​ស្រាប់ និង​មាន LED indicators។
ការ​ជំរុញ​ថាមពល​ថ្ម៖ អាច​និយាយ​បាន​រហូត​ដល់ ៤ ម៉ោង និង​ចាក់​ចម្រៀង ២២ ម៉ោង
តម្លៃ៖ ៥៩,៩៩ ដុល្លារ


៥-Logic3 PowserSleeve
វា​អាច​ជួយ​ជំរុញ​ថាមពល​ថ្ម​បាន​ច្រើន ហើយ​មាន​តម្លៃ​ក៏​សមរម្យ​ដែរ។ ប្រអប់​នេះ​មិន​មាន​ការ​រចនា​ទាក់​ចិត្ត​​ប៉ុន្មាន​ទេ ព្រោះ​វា​មាន​តែ​ផ្នែក​ខាង​ក្រោយ​ប៉ុណ្ណោះ។
ការ​ជំរុញ​ថាមពល​ថ្ម៖ អាច​និយាយ​បាន​រហូត​ដល់ ៧ ម៉ោង​ និង​ចាក់​ចម្រៀង​បាន ៤០ ម៉ោង
តម្លៃ៖ ៤៩,៩៩ ដុល្លារ


ម៉េច​ហើយ ប្រិយមិត្ត ពេញ​ចិត្ត​មួយ​ណា​ដែរ?

No comments:

Post a Comment