ថ្ងៃនេះនៅលើគេហទំព័រ The Nation បានចុះផ្សាយថា Dell បានសម្ពោធ Latitude ST Tablet សម្រាប់ក្រុមហ៊ុន ស្ថាប័នថែទាំសុខភាព និងសម្រាប់ស្ថាប័នអប់រំ។ Dell Latitue ST គឺជា Tablet PC ដែលត្រូវបានរចនាឡើងសម្រាប់អ្នកជំនាញខាង Mobile និងខាង IT។
Latitude ST មានប្រព័ន្ធដំណើរការ Windows 7 ដែលកាន់តែងាយស្រួលជាមួយនឹងទម្ងន់ដ៏ស្រាល ប៉ុន្តែមានមុខងារពេញលេញដូចកុំព្យូទ័រធម្មតាដែរ។ វាស័ក្ដិសមបំផុតសម្រាប់អ្នកជំនាញព័ត៌មានវិទ្យា ដែលចូលចិត្តប្រើកម្មវិធីច្រើន។ Latitude ST មានអេក្រង់ទំហំ ១០ អ៊ីញ មាន WiFi និងមានរចនាយ៉ាងទាន់សម័យ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលអាចទទួលបានពី Latitude ST៖
-ធ្វើការយ៉ាងមានជំនឿចិត្តជាមួយ Intel Atom processors និងសមត្ថភាពបើកកម្មវិធី Windows 7
-មាន Webcam នៅពីខាងមុខ មាន microphone មកជាមួយស្រាប់ដែលកាន់តែងាយស្រួលក្នុងការលេង Skype
-អាចភ្ជាប់ជាមួយ projectors, printers និងឧបករណ៍ផ្សេងៗទៀតដោយមាន built-in port
-អាចបំពេញសំណុំបែបបទផ្សេងៗ
-ចំពោះវិជ្ជបណ្ឌិតអាចបើកមើលប្រវត្តិរូបរបស់អ្នកជម្ងឺបានយ៉ាងងាយស្រួល។

Dell Latitude ST អាចរកទិញបាននៅពេលនេះតាមគេហទំព័ររបស់ក្រុមហ៊ុន Dell បាន៕

No comments:
Post a Comment