Labels

Thursday, November 10, 2011

HTC​ Edge​​ប្រើ​Quad-Core​ដំបូង​គេ​?


គេហទំព័រ​ Pocketnow បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិល​មិញ​នេះ​ថា ទូរស័ព្ទ HTC Edge អាច​ជា​ទូរស័ព្ទ​ដំបូង​បំផុត​ដែល​ប្រើ​ Quad-core processor​ហើយ​នេះ​អាច​ធ្វើ​ឲ្យ​វា​ជា​ទូរស័ព្ទ​ដែល​ខ្លាំង​ជាង​គេ​ខាង​បច្ចេកវិទ្យា។
HTC Edge នឹង​មាន​អេក្រង់​ទំហំ ៤,៧ អ៊ីញ មាន​កម្រាស់​ជាង ១០ ម.ម នឹង​អាច​ជា​ទូរស័ព្ទ​នាំ​មុខ​មួយ​បើ​ធៀប​ជាមួយ​នឹង Rezound/Vigor ដែល​ទើប​តែ​ចេញ​មុខ​នោះ។ Edge មាន​ Resolution 720p, RAM 1GB មាន​កាមេរ៉ា​ទំហំ 8MP ជាមួយ​ f2/2 lens។
អ្វី​ដែល​ជា​ការ​កែ​លម្អ​ធំ​បំផុត​នៅ​ក្នុង HTC Edge គឺ​ការ​ប្រើប្រាស់ AP30 Tegra 3 CPU ពី​ Nvidia ដែល​មាន​ core ល្បឿន 1.5GHz​​ ចំនួន ៤ បើ​ធៀប​ជាមួយ Rezound មាន​តែ​ ២។ រី​ឯ​អង្គ​ចងចាំ​ក្នុង​ម៉ាស៊ីន​មាន​ទំហំ 32GB ហើយ Bluetooth គួរ​តែ​ដល់ 4.0 ហើយ​វា​នឹង​មាន Beats Audio មក​ជា​មួយ​ផង​ដែរ។
ទូរស័ព្ទ Edge​នេះ​អាច​នឹង​មាន​ប្រើ​សេវាកម្ម​របស់ HTC មួយ​ចំនួន​ដូចជា HTC Listen music store, HTC Read bookstore, HTC Play gaming hub ហើយ​វា​អាច​ជា​ទូរស័ព្ទ​ដំបូង​ដែល​ប្រើ​ផ្ទាំង​ប្រើប្រាស់ Sense 4.0។ រី​ឯ​ប្រព័ន្ធ​ដំណើរការ​វិញ​មិន​ដឹង​ថា​នឹង​ប្រើ Android 4.0 Ice Cream Sandwich ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​បើ​មិន​វា​ក៏​មិន​យូរ​ដែរ​ប្រាកដ​ជា​អាច​ Update ទៅ Android 4.0 មិន​ខាន។
HTC Edge អាច​នឹង​ចេញ​មុខ​នៅ​ចុង​ត្រីមាស​ទី ១ ឬ​ដើម​ត្រីមាស​ទី ២ ឆ្នាំ​ក្រោយ។
ម៉េច​ដែរ​ប្រិយមិត្ត HTC Edge ឡូយ​អត់?

No comments:

Post a Comment