បច្ចុប្បន្ននេះអ្នកប្រើប្រាស់ភាគច្រើនកំពុងពេញនិយមនឹងការបង្កើត Page នៅលើ Facebook ប៉ុន្តែកុំភ្លេចថា Google+ ក៏មាន Page មិនចាញ់ Facebook នោះដែរ។ គេហទំព័រ Techchrunch បានអះអាងថា Page នៅក្នុង Google+ មានលក្ខណៈងាយស្រួលគ្រប់គ្រង និងមានសុវត្ថិភាព ហើយងាយស្រួលក្នុងការបង្កើតទៀតផង។
Google+ បានសិក្សាស្វែងយល់ពីចំណុចខ្វះខាតរបស់ Page នៅលើ Facebook ហើយបង្កើតសមិទ្ធផលសម្រាប់ខ្លួនឯង។ ដូច្នេះចង់មិនចង់ អ្វីដែលផលិតចេញក្រោយនេះប្រាកដជាមានអ្វីពិសេសជាងអ្វីដែលផលិតមុនបន្តិចហើយ។

Google+ មានចំណុចស្នូលពីរសំខាន់ដែលធ្វើឲ្យ Page របស់ខ្លួនមានលក្ខណៈល្អប្រសើរជាង Page នៅលើ Facebook។ ទីមួយ Page នៅលើ Google+ អាចឲ្យម្ចាស់ Page ផ្សព្វផ្សាយ ឬផ្ដល់អ្វីដែលថ្មីទៅកាន់អ្នកគាំទ្ររបស់ខ្លួនដោយផ្អែកលើក្រុមជាក់លាក់ណាមួយតាមតម្រូវការ។ ហើយទីពីរ វាអនុញ្ញាតឲ្យម្ចាស់ Page ប្រើប្រាស់កម្មវិធីរបស់ខ្លួនផ្ទាល់ ជាជាងការយកកម្មវិធីពី Developer ផ្សេងមកប្រើប្រាស់។
អ៊ីចឹងតើប្រិយមិត្ត ដែលធ្លាប់បង្កើតPage យល់ថា Page នៅលើ Google+ និង Page នៅលើ Facebook មួយណាល្អជាង?



No comments:
Post a Comment