ប្រិយមិត្តប្រហែលជាស្គាល់ហើយ ថា Windows Phone មានទំហំប៉ុណ្ណានោះ តែនេះមិនមែនទំហំធម្មតាទេ! ក្រុមហ៊ុន Microsoft បានសាងសង់ Windows Phone កម្ពស់ ៦ ជាន់ដែលមានទីតាំងស្ថិតនៅ Herald Square នៃទីក្រុងញីវយ៉ក។
Windows Phone យក្សមួយនេះត្រូវបានសាងសង់ឡើងបន្ទាប់ពីទូរស័ព្ទ Windows Phone បីស៊េរីបានលក់គឺ Samsung Focus S, Focus Flash និង HTC Radar 4G។ Windows Phone កម្ពស់ ៦ ជាន់នេះមានទីតាំងត្រឹមតែប៉ុន្មានហ្វីតពីហាង Macy ធំបំផុតក្នុងលោក។ ជាពិសេសទីតាំងដែល Microsoft សាងសង់ Windows Phone ដ៏ធំមហិមានេះ គឺជាកន្លែងដែលមានមនុស្សម្នារាប់ពាន់នាក់ដើរកាត់រៀងរាល់ថ្ងៃ។


ពិតណាស់ Windows Phone នេះពិតជាធំមហិមាមែន ប៉ុន្តែវាមិនមែនជា Windows Phone ពិតឡើយ គឺជាអគារមួយដែលមានមនុស្សបញ្ជាពីខាងក្នុង។ ចំពោះអេក្រង់ដែលមានឃើញរូបភាពបង្ហាញនោះ សុទ្ធតែមានអ្នកបច្ចេកទេសបញ្ជាពីក្នុងមកទេ។

បើមាន Windows Phone ទំហំអគារ ៦ ជាន់នេះមែន មិនដឹងប្រើយ៉ាងម៉េចទេហ្ន៎!



No comments:
Post a Comment