Johnny Loco Cargo Cruiser គឺជាកង់ដែលត្រូវបានផលិតឡើងពីសារធាតុអាលុយមីញ៉ូម។ ដោយសារតែសារធាតុផលិតនេះ ធ្វើឲ្យកង់ Johnny Loco Cargo Cruiser មានទម្ងន់ស្រាល និងងាយស្រួលបត់បែន។ ប្រិយមិត្ត អាចឆ្ងល់ហើយមើលទៅ មិនដឹងថាកង់រាងអ៊ីចឹងទុកប្រើសម្រាប់ដឹកអីទេ? ចម្លើយគឺអាចដឹកកូនតូចៗរបស់ដើរកម្សាន្តយ៉ាងមានក្តីសុខ ប៉ុន្តែបើមានកំដៅថ្ងៃប្រាកដជាក្តៅបន្តិចហើយ។


កង់មួយនេះមានបំពាក់ដោយ Speed hub ខាងក្នុងប្រភេទ Nexus-7 ដោយ Shimano មានចង្កូត និង ហ្វ្រាំងនៅខាងមុខ។ មើលមួយភ្លែតអាចច្រឡំជាមួយស៊ីក្លូ តែមើលយូរទៅទើបឃើញថាមិនដូចគ្នាទេ មើលតែទីតាំងហ្វ្រាំងរបស់វាទៅបានហើយ។
ឡូយអត់កង់ Cruiser?



No comments:
Post a Comment