ភ្នំពេញៈ ស្រ្តីវ័យជាង២០ឆ្នាំម្នាក់ ត្រូវជនសង្ស័យ
បាញ់ប្រហារបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ
ខណៈកំពុងធ្វើដំណើរជាមួយប្តី តាមបណ្តោយផ្លូវលេខ៩០ មុខផ្ទះលេខ ៨B
ភូមិទួលសង្កែ សង្កាត់ទួលសង្កែ នាវេលាម៉ោង៧យប់ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា
ឆ្នាំ២០១១។
យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុស្រ្តីជាជនរងគ្រោះ កំពុងជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-9611 ជាមួយប្តីរបស់ខ្លួន លុះដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ ជិះម៉ូតូមកក្បែរហើយបាញ់ប្រហារ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយពេលបាញ់ប្រហារជនសង្ស័យ បានជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព បន្សល់តែស្រ្តីរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម រីឯប្តីយំឱបប្រពន្ធយ៉ាងអាសូរជាទីបំផុត។ ប្តីស្រ្តីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ កាន់ លាក់វីឡា អាយុ ៣០ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចមូលដ្ឋាន បានសន្និដ្ឋានជាជំហានដំបូងថា ឃាតកម្មដ៏ឃោរឃៅនេះ អាចជាករណីគំនុំ៕

No comments:
Post a Comment