ភ្នំពេញៈ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់
លួចកាច់សោកម៉ូតូបម្រុងនឹងលួច តែជាអកុសល ទេវតាមិនជួយ
ត្រូវបានម្ចាស់ឃើញទាន់វាយស្ទើរស្លាប់ នាវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី២៦
ខែវិច្ឆិកា ឆ្នាំ២០១១ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនជាតិវៀតណាម ដែលលួចម៉ូតូខាងលើនេះ ឈ្មោះ ង្វៀង យ៉ាងហុង អាយុ ១៧ ភេទប្រុស មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនជាតិវៀតណាមគ្មានការងារធ្វើ ដើរលួចបង្កអសន្តិសុខខាងលើនេះ ក្រោយពីម្ចាស់ម៉ូតូចាប់ជាប់ ត្រូវបានស្វាគមន៍ដោយកណ្តាប់ដៃ និងរន្ទះជើងស្ទើរស្លាប់ តែសំណាងល្អបានសមត្ថកិច្ចមកការពារ និងឃាត់ទាន់៕

No comments:
Post a Comment