ប្រទេសកម្ពុជា បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៥៨ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ នាវិមានឯករាជ្យ ដោយមានការយាងជា អធិបតីដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីដែលប្រារព្ធជាឱឡារឹក ក៏មានការអញ្ជើញចូលរូមពីសំណាក់សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ និងតំណាង អង្គទូតនានា ប្រចាំប្រទេសកម្ពុជា ដោយឡែកគេមិនឃើញមាន របស់ សម្តេចអគ្គមហាពោធិ៍សាល ជា ស៊ីម ប្រធានព្រឹទ្ធសភានោះទេ។
ព្រះករុណា សម្តេចព្រះបរមនាថ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងដល់វិមានឯករាជ្យ ជាមួយនឹងការថ្វាយបដិសណ្ឋារកិច្ច ពីសំណាក់ថ្នាក់ដឹកនាំជាតិសំខាន់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន។
ព្រះករុណា សម្តេចព្រះបរមនាថ ព្រះប្រទានភ្លើងទៀនជ័យគោរពដល់វិញ្ញាណក្ខ័ន្ធដល់បុព្វការីជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងឯករាជ្យជាតិរបស់កម្ពុជា។
ព្រះករុណា សម្តេចព្រះបរមនាថ ស្តេចសព្វព្រះរាជហឫទ័យ ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ជាប្រជារាស្រ្ត កូនចៅរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គ ទើបព្រះប្រទានភ្លើងទៀនជ័យ៕








No comments:
Post a Comment