គ្រប់អត្ថបទដែលពាក់ព័ន្ធទៅនឹងមរណភាពរបស់ Steve Jobs តាមគេហទំព័របរទេសនានា ដែលបានចុះផ្សាយ ត្រូវបានជាទីចាប់អារម្មណ៍របស់អ្នកអាន។ លើគេហទំព័រសារព័ត៌មាននីមួយៗ ពុំមែនមានតែមួយអត្ថបទនោះទេ គឺស្ទើរគ្រប់ជ្រុងឲ្យតែពាក់ព័ន្ធនឹងCEO រូបនេះ។ កាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ អត្ថបទទាំងនោះ បានរត់ចូលក្នុងបញ្ជីពេញនិយមស្ទើរទាំងអស់។ នេះបើតាមការកត់សម្គាល់របស់Sabay ប៉ុន្មាននាទីមុននេះ។ ខាងក្រោមនេះជាទំព័រ Printscreen លើគេហទំព័រទាំងនោះ។



ក្រៅពីការចូលអាន អ្នកតាមដានព័ត៌មានបានសរសេរComment របស់ខ្លួនសម្ដែងការសោកស្ដាយចំពោះមរណភាពនេះថែមទៀតផង។ មិនត្រឹមតែអ្នកអានធម្មតាប៉ុណ្ណោះទេ មេដឹកនាំពិភពលោកល្បីៗបានផ្ញើសារ និងថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ដើម្បីរំលែកទុក្ខក្រៀមក្រមនេះ។ ក្នុងនោះមានប្រធានាធិបតីអាមេរិក ប្រធានាធិបតីរុស្ស៊ីជាដើម៕



No comments:
Post a Comment