-អាជ្ងាធរ រាជធានីភ្នំពេញ និងខណ្ឌមានជ័យ នាំយកអំណោយ កាកបាទក្រហម ចែកជូនដល់ គ្រួសារនៃសព
ភ្នំពេញ ៖ ដោយសារឪពុក ម្ដាយ លង់លក់ ក្នុងដំណេក ជាមួយកូនៗ ជាច្រើននាក់ ទៀត នោះ បណ្ដាល ឱ្យកូនម្នាក់ក្នុង ចំណោមកូន ទាំង១១នាក់ ដែល ទើបតែមានអាយុ ១ខួប រមៀលធ្លាក់ចូលទឹកលង់ស្លាប់ កាលពីវេលា ម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ នៅចំណុចភូមិតាងូវ សង្កាត់ និរោធ ខណ្ឌមានជ័យ។
ទារកអាយុ១ខួបម្នាក់បានធ្លាក់ទឹកលង់ស្លាប់ មានឈ្មោះ ហេង ម៉េងលុយ អាយុ ១ឆ្នាំ ភេទប្រុស។
បើតាមឪពុកឈ្មោះ ហេង សុភាព និង ម្ដាយឈ្មោះ ពេជ្រ ពន្លក បានឱ្យដឹងថា មុន កើតហេតុដោយសារពួកគាត់ រវល់តែជញ្ជូន ឥវ៉ាន់ និងធ្វើរោងស្នាក់នៅបណ្ដោះអាសន្ន លើទួលសុវត្ថិភាព ប៉ុន្ដែដោយសារភ្លៀងធ្លាក់ ហើយរោងក៏មិនទាន់ធ្វើរួច និងយប់ងងឹត ផងនោះ ក៏បាននាំកូនៗរួមទាំងកូនអាយុ ទើបតែ១ខួប ទៅស្នាក់នៅក្នុងផ្ទះដែលទឹក លិចលង់នោះមួយយប់ទៀតទៅ។ លុះពេល មួយសន្ទុះ ក៏ស្រាប់តែមិនឃើញកូនតូចនេះ ក៏ស្ទុះចុះរាវក្នុងទឹក ក៏ប្រទះឃើញកូននៅក្នុង ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលព័ត៌មាន ពីការស្លាប់របស់ ទារក អាយុទើបតែ១ខួបខាងលើនេះ អាជ្ញាធរ រាជធានីភ្នំពេញ ដឹកនាំដោយលោកអភិបាល រង ប៉ា សុជាតិវង្ស និងអាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោកគួច ចំរើន បាននាំយក អំណោយនិងថវិកាមួយចំនួនរបស់កាកបាទ ក្រហមកម្ពុជា ប្រគល់ជូនគ្រួសារសពរបស់ ទារក ។
អំណោយទាំងនោះរួមមាន ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ទឹកសុទ្ធ ៥កេស មី ២កេស ទឹកផ្លែឈើមួយកេស តែ ១០កញ្ចប់ អង្ករ ៥០គីឡូក្រាមនិងថវិកា ២លានរៀល៕



No comments:
Post a Comment