អ្វីដែលជាការទន្ទឹងរង់ចាំរបស់មនុស្សគ្រប់គ្នាពេលនេះបានក្លាយជាការពិតហើយ! ទូរស័ព្ទiPhone ជំនាន់ទីប្រាំមានឈ្មោះថា iPhone 4S ត្រូវបានក្រុមហ៊ុន Apple បើកទំព័រថ្មីបង្ហាញអ្នកប្រើប្រាស់។ ទូរស័ព្ទ iPhone 4S មានរូបរាងរចនានៅដដែលដូច iPhone 4 ដែរតែសមត្ថភាពខាងក្នុង និងលក្ខណៈពិសេសរបស់វា ខ្លាំងជាងមុន។

iPhone 4S មានលក្ខណៈពិសេសៗមួយចំនួនដូចជា វាប្រើ A5 chipset ដែលធ្លាប់ប្រើក្នុង iPad 2 ព្រមជាមួយ dual-core Cortex-A9 CPU និង PowerVR SGX543MP2GPU ដែលត្រូវបានគេជឿថាពិតជាមានល្បឿនលឿនអស្ចារ្យ។ ចំពោះល្បឿនក្នុងការទទួលទិន្នន័យតាម Network ក៏ខ្លាំងជាងមុនដែរ ពោលគឺមិនមែនជា LTE ដែលមនុស្សគ្រប់គ្នារំពឹងទុកនោះទេ តែជា 14.4Mbps ដែលស័ក្ដិសមបំផុតសម្រាប់ទីផ្សារបច្ចុប្បន្ននេះ។ ចំពោះបណ្ដាញ Network iPhone 4S អាចប្រើបានទាំង GSM និង ទាំង CDMA។ iPhone 4S នេះចេញមកដោយប្រើប្រព័ន្ធប្រតិបត្តិការ iOS5 ជាជំនាន់ចុងក្រោយពី Apple។

ក្រៅពីនេះ សូម្បីតែទំហំកាមេរ៉ាក៏កាន់តែធំជាងមុនដែរ គឺមានទំហំរហូតដល់ 8MP និងអាចថតវីដេអូក្នុងទំហំ 1080p ដែលខុសពី iPhone 4 មានកាមេរ៉ាទំហំតែ 5MP និងអាចថតវីដេអូបានតែ 720p។

iPhone 4S មានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស និងពណ៌ខ្មៅ ហើយវាមានសមត្ថភាពរក្សាទុកទិន្នន័យបីទំហំផ្សេងៗគ្នាគឺ 16GB, 32GB និង 64GB។ ទូរស័ព្ទនេះគ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ១៤ ខែតុលា ប៉ុន្តែអាចកុម្ម៉ង់មុនបានចាប់ពីថ្ងៃទី ៧ ខែតុលានេះ។ ចំពោះតម្លៃជាក់ស្តែងមិនទាន់មានបញ្ជាក់នៅឡើយទេ។
iPhone 4S នៅសហរដ្ឋអាមេរិកនឹងទៅដល់ AT&T, Verizon និង Sprint បន្ទាប់មកនឹងទៅដល់កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន ចំណែក ៦៣ ប្រទេសទៀតនឹងបានទូរស័ព្ទនេះនៅចុងឆ្នាំ៕



No comments:
Post a Comment