Labels

Friday, October 7, 2011

អ៊ូប័រ​ ១គ្រឿង​១លាន៧សែន​ដុល្លារ!


បើ​ឃើញ​រថយន្ត​ទំនើប​ បើក​លើ​មហាវិថី​ក្នុង​ល្បឿន​លឿន​ អាច​ជា​រឿង​ធម្មតា ប៉ុន្តែ​បើ​ឃើញ​អ៊ូប៊រ​ទំនើប​បើក​លើ​ទឹក​រលក​វិញ​នោះ អាច​ជា​រឿង​មួយ​មិន​ធម្មតា​ហើយ! មែន​ទេ?
ក្រុមហ៊ុន Marine Technology Inc ធ្លាប់​មាន​បំណង​ចង់​កែ​ប្រែ​​ល្បឿន​របស់​អ៊ូប័រ​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​អស្ចារ្យ​ដូច​រថយន្ត​ដែរ។ ជា​លទ្ធផល​គេ​ទទួល​បាន​មហា​អ៊ូប័រ​មួយ​ដែល​មាន​ល្បឿន​លឿន និង​តម្លៃ​ក៏​ថ្លៃ​​អស្ចារ្យ​ឈ្មោះ​ថា ZR48។


ZR48 ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ផ្នែក​របស់​ Corvette ZR1។ បើ​មើល​រូបរាង​ខាង​ក្រៅ​របស់​វា​ស្ទើរ​តែ​ដូច​រថយន្ត​ទំនើប​នៅ​លើ​ទីផ្សារ​អីចឹង។ ផ្នែក​ខាង​ក្រៅ​របស់​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ carbon fiber ដែល​ជា​សារធាតុ​យ៉ាង​រឹង​ដូច​ដែក​តែ​ស្រាល​ជាង។ អ្វី​ដែល​កាន់​តែ​ពិសេស​គឺ​ផ្នែក​ខាង​ក្នុង​របស់​វា​ គឺ​មាន​ដូចជា​ប្រព័ន្ធ​បំពង​សំឡេង ៨០០០ វ៉ាត់ មាន​កៅអី​ស្បែក​សម្រាប់​អ្នក​ជិះ៦នាក់ មាន​ទូរទស្សន៍ LCD ជាមួយ Apple TV និង មាន​ mobile wifi hotspot ទៀត​ផង។ សម្រាប់​អ្នក​ប្រើប្រាស់ iPad អាច​មាន​កន្លែង​សម្រាប់​ដាក់​សាក​ថ្ម​ទៀត​ផង។ ZR48 មាន​ម៉ាស៊ីន​កម្លាំង ១,៣៥០ សេស ដែល​មាន​ល្បឿន​លឿន​តាម​តម្រូវការ។


ប៉ុន្តែ​កុំ​ភ្លេច​ថា តម្លៃ​មិន​ថោក​ទេ​ណា! បច្ចេកវិទ្យា​ក៏​ទំនើប តម្លៃ​ក៏​កាន់​តែ​ខ្ពស់​គឺ ១.៧ លាន ដុល្លារ​សហរដ្ឋ​អាមេរិក។ គ្រាន់​តែ​មើល​រូបភាព​ ក៏​ញាក់​សាច់​ដែរ! យល់​ចឹង​អត់?

No comments:

Post a Comment