Labels

Friday, October 7, 2011

Sony​គ្រោង​ទិញ​​ផ្ដាច់​ភាគហ៊ុន​Ericsson​


កាល​ពី​ថ្ងៃ​​កន្លង​ទៅ​នេះ WallStreet Journal បាន​រាយការណ៍​ថា ក្រុមហ៊ុន Sony Corp កំពុងបោះ​ជំហាន​ទៅ​រក​​ការ​ទិញ​យក​ភាគហ៊ុន​​របស់ Telefon AB L.M. Ericsson ដែល​នឹង​ធ្វើ​ឲ្យ​ Sony ក្លាយ​ជា​អ្នក​គ្រប់គ្រង​ភាគហ៊ុន​តែ​មួយ​គត់​​នៅ​ក្នុង Sony Ericsson តែ​ម្តង។
គោលដៅ​របស់​ Sony គឺ​ចង់​បង្រួបបង្រួមការ​​ស្រាវជ្រាវ​ និង​​ការ​ផលិតផល​ឧបករណ៍​ដូចជា​ទូរស័ព្ទ​ដៃ Tablet, portable gaming console និង កុំព្យូទ័រ ឲ្យ​ចូល​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​ងាយ​ស្រួល​ក្នុង​ការ​ផលិត។ តាម​ប្រភព​ពី​អ្នក​ដឹង​ច្បាស់​ពី​ស្ថានការណ៍​ បាន​ឲ្យ​ដឹង​ថា​វា​អាច​ក្លាយ​ជា​ការ​ពិត​ក្នុង​ភាគរយ​មួយ​ខ្ពស់​ ប៉ុន្តែ​​ត្រូវ​រង់ចាំ​ក្រុមហ៊ុន​ Sony ប្រកាស​ជា​ផ្លូវ​​​​​​ការ​សិន ទើប​អាច​ដឹង​រឹត​តែ​ប្រាកដ។
គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០០១ ការ​សហការ​ Sony Ericsson ដែល​មាន​ភាគហ៊ុន 50-50 បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​នាំ​មុខ​គេ​មួយ​នៅ​ក្នុង​ពិភពលោក ដោយ​ស្ថិត​នៅ​លំដាប់​ទី ៦ និង​បាន​ក្លាយ​ជា​ស្លាក​សញ្ញា​មួយ​ដែល​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ទទួល​ស្គាល់។
ចុះ​មិត្តយុវវ័យ​ណា​ខ្លះ ដែល​ច្រឡំ​ថា​ក្រុមហ៊ុន​Sony និង​Ericsson ជា​ក្រុមហ៊ុន​តែ​មួយ?

No comments:

Post a Comment