RAM kit នេះត្រូវបានគេអះអាងថាជា memory kit ដែលមានល្បឿនលឿនអស្ចារ្យព្រោះវាមានទំហំរហូតដល់ 32GB។ វាអាចដំណើរការក្នុងកម្រិត 1866MHz និងប្រើ DHX+ heatsink របស់ corsair។ RAM នេះមាន ៤ ផ្នែកដែលផ្នែកនីមួយៗមានទំហំ 8GB។

គួរបញ្ជាក់ផងដែរថា Corsair គឺជាក្រុមហ៊ុនផលិត RAM, SSDs, និងផ្នែកផ្សេងៗរបស់កុំព្យូទ័រជាច្រើន ហើយក៏ធ្លាប់បានផ្សាយលើគេហទំព័ររបស់ខ្លួនហើយដែរ។
អ្វីដែលសំខាន់នោះគឺ RAM ដែលមានទំហំដល់ 32GB តើនឹងធ្វើឲ្យកុំព្យូទ័រដំណើរការលឿនដល់ថ្នាក់ណាទៅ? ប្រិយមិត្ត មិត្តយុវវ័យ សាកស្រមៃមើលតិចមើល! RAM ទំហំធំមហិមារនេះនឹងចេញលក់ក្នុងខែនេះ ក្នុងតម្លៃប្រហែល ៩៩៩ ដុល្លារ៕



No comments:
Post a Comment