Tablet ទាំងពីរសុទ្ធតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 2.3 និងមានអេក្រង់ទំហំ ៧ អ៊ីញ។ វាមាន RAM ទំហំ 512MB, Flash storage ទំហំ 4GB និងអាចបន្ថែមដល់ 32GB។ រីឯ Processor របស់វាមានល្បឿន 1.2GHz ជាមួយ PowerVR series 5 graphics។ Tablet ទាំងពីរសុទ្ធតែមានកាមេរ៉ាក្រោយទំហំ 3MP និងមានកាមេរ៉ាមុខមួយ។ ចំពោះការភ្ជាប់ទំនាក់ទំនងរបស់វាមានដូចជា Bluetooth, WiFi, USB, analog TV output។

ចង់ដឹងតម្លៃអត់? តម្លៃរបស់វាប្រែប្រួលទៅតាមស៊េរីរបស់វា ពោលគឺ E516 មាន 3G តម្លៃ ២៤៩ ដុល្លារ និង E515 មានតែ WiFi តម្លៃ ១៨៩ ដុល្លារ។ ផលិតផលនេះនឹងចេញលក់នៅថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះហើយ៕



No comments:
Post a Comment