ក្រុងបាដាត: កុ្រមបំផ្ទុះគ្រាប់បែកអត្តឃាត និងការបំផ្ទុះនៅតាមផ្លូវបានកំណត់ទិសទៅលើប៉ូលិសនៅទូទាំងក្រុងបាដាតកាលពីថ្ងៃពុធ សម្លាប់មនុស្សយ៉ាងតិច២៨នាក់ និងរាប់សិបនាក់ទៀតបានរងរបួសនៅថ្ងៃទីពីរនៃការបំផ្ទុះគ្រាប់ជាបន្តបន្ទាប់នៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលមិនដល់១សប្ដាហ៍ផង។
ការវាយប្រហារដូចៗគ្នាជាបន្តបន្ទាប់បានធ្វើឲ្យមានការបារម្ភកាន់តែខ្លាំងអំពីសមត្ថភាពនៃកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ាក់ក្នុងការទប់ស្កាត់ការបះបោរដ៏រឹងទទឹងនេះ ទោះបីជាមានការធ្លាក់ចុះខាងអំពើហិង្សា ខណៈកងទាហានអាមេរិកចុងក្រោយរៀបចំដកចេញនៅត្រឹមចុងឆ្នាំនេះក៏ដោយ។
ប៉ូលិសនិងមន្ទីរពេទ្យបានឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកម្នាក់បានបើករថយន្តដាក់គ្រឿងផ្ទុះជាច្រើនបុកទម្លាយចូលក្នុងស្ថានីយ៍ប៉ូលិសមួយនៅក្នុងកណ្ដាលស្រុកអាល់វីយ៉ាសម្លាប់មនុស្ស១៤នាក់ក្នុងនោះមានប៉ូលិស៨នាក់ និងរងរបួស២៨នាក់ ហើយអ្នកអត្តឃាតម្នាក់ទៀតបានបំផ្ទុះរថយន្តតូចមួយគ្រឿងនៅអគារប៉ូលិសក្នុងស្រុកហ៊ឺរីយ៉ាភាគខាងពាយព្យសម្លាប់មនុស្ស៨នាក់ និង២៧នាក់ទៀតរងរបួស។
Saturday, October 15, 2011
ក្រុមបំផ្ទុះអត្តឃាត និងការវាយប្រហារបានសម្លាប់ប៉ូលិសក្រុងបាដាត២៨នាក់
Labels:ទំព័រដើម, ព័ត៌មាន
News
Subscribe to:
Post Comments (Atom)



No comments:
Post a Comment