ថ្មីៗនេះ Nokia បានបញ្ចេញទូរស័ព្ទប្រើ Symbian Belle ជាច្រើនស៊េរី ហើយទូរស័ព្ទស៊េរីថ្មីមួយទៀតដែលទើបតែទទួលបានការប្រកាសផ្លូវការនោះគឺ Nokia 603។
Nokia 603 ជាទូរស័ព្ទសក្ដិសមសម្រាប់យុវវ័យដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Symbian Belle ហើយវាមានអេក្រង់ LCD ភ្លឺច្បាស់ទំហំ ៣.៥ អ៊ីញ មានបច្ចេកវិទ្យា IPS និងមាន CPU ល្បឿន 1GHz។ ទូរស័ព្ទនេះមាន nHD resolution គឺ 360 x 640 pixels និងមានភាពភ្លឺ 1000 nits ដែលដូចទៅនឹង Nokia 701 ដែរ។ ចំពោះបណ្តាញវិញ វាប្រើ quad-band 2G និង tri-band 3G ជាមួយ HSDPA ល្បឿន 14Mbps និង HSUPA ល្បឿន 5.7 Mbps។
នៅផ្នែកខាងក្នុងរបស់ Nokia 603 មាន GPS, WiFi, Bluetooth, USB, FM radio, NFC និង audio jack 3.5 ម.ម។ សមត្ថភាពរក្សាទុកទិន្នន័យរបស់វាមាន 2GB នៅក្នុងម៉ាស៊ីនស្រាប់ និងអាចបន្ថែម microSD រហូតដល់ 32GB។ Nokia 603 មានកាមេរ៉ា Fixed-focus ដែលមានទំហំ 5MP និងអាចថតវីដេអូក្នុងកម្រិត 720p។
ចំពោះតម្លៃរបស់ Nokia 603 ពុំទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។ ប្រិយមិត្ត មិត្តយុវវ័យអាចជ្រើសរើសពណ៌តាមចំណូលចិត្ត ព្រោះ Nokia 603 មានរហូតដល់ ៦ ពណ៌។ ពេញចិត្តពណ៌របស់វាអត់? មើលទៅដូចជាគ្រាន់បើដែរតើ!
No comments:
Post a Comment