Labels

Saturday, October 15, 2011

Googleចង់​យក​ឈ្នះApple​ខាង​Music Store?

Google ថ្មី​ៗនេះ​ កំពុង​ធ្វើ​ការ​ពិភាក្សា​ ដើម្បី​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​មួយ​ ក្នុង​ការ​បើក​សេវាកម្ម​ថ្មី​ Music Store ដែល​នេះ​អាច​ជាការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ ដូចជា Amazon និង iTunes Store របស់ Apple​។ នេះ​ដោយ​​យោង​តាម​ការ​រាយការណ៍​របស់ New York Times។
Google Music MP3 Store នឹង​អាច​ចាប់​ផ្តើម​សកម្មភាព​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ទៀត ហើយ​អាច​នឹង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សេវាកម្ម​ Cloud របស់​ខ្លួន​ Music Beta ស្រាប់។ បើ​មើល​តាម​សកម្មភាព​នេះ ប្រហែល​ជា Google ចង់​បើក​សេវាកម្ម​ថ្មី​របស់​ខ្លួន​ឲ្យ​បាន​មុន iTunes Match music service របស់​ Apple ដែល​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ចេញ​មុខ​នៅ​ចុង​ខែ​នេះ។



គេ​អាច​ទាក់​ទង Google ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ​បាន ប៉ុន្តែ​អ្នក​នាំ​ពាក្យ​បដិសេធ​មិន​ផ្តល់​មតិ​អ្វី​លើស​ពី​នេះ​ឡើយ រី​ឯ​​ស្លាក​សញ្ញា​របស់​ Music Store នេះ​ក៏​មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ពី Google។
តើ​​ប្រិយមិត្ត​ មិត្ត​យុវវ័យ​​គិត​ថា Google នឹង​អាច​យក​ឈ្នះ Apple ក្នុង​ការ​ផ្តល់​សេវាកម្ម​ Music Store នេះ​អត់?

No comments:

Post a Comment