ទូរស័ព្ទមួយគូត្រូវបានប្រទះឃើញនៅលើគេហទំព័រ Nokia នៅអឺរ៉ុប កាលពីម្សិលមិញនេះ។ បន្ទាប់ពីបញ្ចេញ Nokia N9ក្រុមហ៊ុន Nokia បានធ្វើការកែប្រែលើ C5-03 ហើយបានបង្កើតជារូបរាងទូរស័ព្ទពីរសេរីថ្មីទៀតគឺ C5-05 និង C5-06។
ទូរស័ព្ទទាំងពីរសេរីនេះ មិនមានលក្ខណៈពិសេសខ្លាំងដូច C5-03 ដើមនោះទេ ពោលគឺមានការកាត់បន្ថយច្រើនដើម្បីឲ្យវាមានតម្លៃទាប។ កាមេរ៉ារបស់ទូរស័ព្ទទាំងពីរនេះ មានទំហំត្រឹមតែ 2MP ប៉ុណ្ណោះបើធៀបនឹង C5-03 មានទំហំ 5MP។ រីឯ WiFi និង 3G ក៏ពុំមាននៅក្នុងសេរីទាំងពីរនេះដែរ។ ចំពោះលក្ខណៈពិសេសខាងក្នុងរបស់វាមាន Processor ល្បឿន 600 MHz, RAM 128MB, ROM 256 MB, អេក្រង់ TouchScreen ទំហំ ៣.២ អ៊ីញ ជាមួយ Resolution 360×640 pixels។

ដោយសារមានការកាត់បន្ថយលក្ខណៈពិសេសជាច្រើន ក៏នឹងអាចធ្វើឲ្យតម្លៃរបស់វាក៏ធ្លាក់ទាបគួរឲ្យកត់សម្គាល់ដែរ។ ទោះជាយ៉ាងណាពុំមានព័ត៌មានបញ្ជាក់ពីតម្លៃនោះទេ ប៉ុន្តែតាមការរំពឹងមើល C5-05 និង C5-06 នេះអាចមានតម្លៃប្រហែល ១៦០ទៅ ១៨០ ដុល្លារ៕



No comments:
Post a Comment