បន្ទាប់ពីមានការគាំទ្រជាច្រើនលើប្រព័ន្ធប្រតិបត្តិការ Android ក្រុមហ៊ុន Google នៅតែបន្តបញ្ចេញកំណែប្រែថ្មីបន្ថែមទៀត។ អ្នកប្រើប្រាស់ជាច្រើនក៏កំពុងចង់ដឹងពីរូបរាងរបស់កំណែប្រែថ្មី Ice Cream Sandwich 4.0 ដែលហៀបនឹងចេញមុខឆាប់ៗនេះដែរ។ មែនទេ?
ប្រព័ន្ធប្រតិបត្តិការ Ice Cream Sandwich 4.0 គ្រោងនឹងចេញឲ្យប្រើនៅថ្ងៃទី ១១ ខែតុលា ឆាប់ៗខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ Google នៅលើគេហទំព័រ Youtube ប៉ុន្តែពេលនេះព័ត៌មានត្រូវដកចេញហើយ។ ប្រព័ន្ធប្រតិបត្តិការនេះ នឹងមានប្រើនៅលើទូរស័ព្ទ Samsung Google Nexus Prime។ នេះបើតាមប្រភពដដែល។ ប៉ុន្តែមិនទាន់ដឹងថា នឹងមានទូរស័ព្ទសេរីណាខ្លះទៀតនឹងប្រើ ICS នេះនោះទេ។
គួរបញ្ជាក់ថា បន្ទាប់ពីចេញ ICS 4.0 មានពាក្យចចាមអារ៉ាមថាកំណែប្រែបន្ទាប់ពីនេះនឹងមានឈ្មោះ Jelly Bean។ កុំឲ្យយូរការសាកមើលរូបរាងរបស់ ICS 4.0 មើល៎ ស្អាតអត់?




No comments:
Post a Comment