តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា កំណែប្រែថ្មីរបស់ Ubuntu ឈ្មោះថា Precise Pangolin គ្រោងនឹងចេញនៅខែមេសា ឆ្នាំ ២០១២ ខាងមុខនេះ។
ជុំវិញកំណែប្រែចុងក្រោយនេះ លោក Mark Shuttleworth ស្ថាបនិក Canonical ពន្យល់ថា Ubuntu 12.04 គឺជាប្រព័ន្ធប្រតិបត្តិការបែប LTS ឬមានការគាំទ្រយូរអង្វែង ដូច្នេះវាគួរតែមានអ្នកប្រើប្រាស់ច្រើន អាចទុកចិត្តបាន រឹងមាំ និង មានសុវត្ថិភាព។ ទម្រាំបានកំណែប្រែនេះ មានមនុស្សជាច្រើនត្រូវចំណាយពេលអស់ជាយូរ ដូច្នេះធ្វើយ៉ាងណាត្រូវធ្វើវាឲ្យកាន់តែអស្ចារ្យ និងគ្មានទីបញ្ចប់។

រីឯលោក Shuttleworth ស្ថាបនិកម្នាក់បានឲ្យដឹងថាកំណែប្រែ Ubuntu 11.10 ឈ្មោះ Oneiric Ocelot នឹងចេញនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១១ នេះ។
ហេតុអ្វីបានជា Oeiric Ocelot មិនទាន់ចេញផង បែរជាគេប្រកាស Precise Pangalin ទៀតទៅហើយ? ហើយបើតាមមើល គំលាតរយៈពេលក៏មិនយូរប៉ុន្មានដែរ ពីខែតុលា ដល់ខែមេសានោះ តើនេះជាការធ្វើឡើងដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀតមិនទេហ្ន៎?



No comments:
Post a Comment