Labels

Wednesday, October 12, 2011

រោងចក្រ​Nikon ជន់​លិច​នៅ​ថៃ


រោង​ចក្រ​ផលិត​កាមេរ៉ា​ប្រភេទ DX (ស៊េរី​កាមេរ៉ា​Professional) និង​កែវ​Zoom (Lense) ស្ថិត​ក្នុង​ខេត្ត ​អាយុត្ថាយ៉ា ប្រទេស​ថៃ​ត្រូវ​បាន​លិចលង់ ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​ទឹក​ភ្លៀង​មូសុង។ នេះ​បើ​តាម​ព័ត៌មាន​ដែល​​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី ១២ តុលា កន្លង​ទៅ​នេះ។
យោង​តាម​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​លើ​បណ្ដាញ​សារព័ត៌មាន ​អនឡាញ reuters បាន​ឲ្យ​ដឹង​ថា ការ​ជន់​លិច​នេះ បាន​ធ្វើ​ឲ្យ​​តម្លៃ​ប័ណ្ណភាគហ៊ុន​របស់​Nikon ធ្លាក់​ចុះ​ប្រមាណ​​ ៣ភាគរយ ហើយ។
ដោយ​ឡែក​ចំពោះ​ទំហំ​ខូចខាត ពុំ​ទាន់​អាច​គណនា​បាន​នៅ​ឡើយ​ទេ។ ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​នេះ តំណាង​​ក្រុមហ៊ុន​Nikon ប្រចាំ​តំបន់​នោះ​បាន​លើក​ឡើង​ថា “យើង​​ពុំ​ទាន់​អាច​វាយ​តម្លៃ​ទឹក​ប្រាក់​ត្រូវ​ទឹក​ជំនន់​លេប​ត្របាក់​បាន​នៅ​ឡើយ​ទេ ទាល់​តែ​ចាំ​មើល​ទឹក​ស្រក ហើយ​​ ដំណើរការណ៍ ​រោង​ចក្រ​វិញ​ទើប​ដឹង”​។
តំណាង​ដដែល​នេះ​បន្ត​ថា យើង​កំពុង​តែ​ចាត់​វិធាន​ការ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ មិន​យូរ​ទេ អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​ធម្មតា​វិញ។

ប្រភពរូប៖nikonrumors.com

តួលេខ​នៃ​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដោយ​ទឹក​ជំនន់​នៅ​ថៃ​មាន​ចំនួន ២៦៩​នាក់​ហើយ។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​ ​អង្គភាព​សង្គ្រោះ​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់​របស់​ប្រទេស​ថៃ។ ​ខេត្ត​ប្រមាណ៦០ ​នៃ​ខេត្ត​សរុប​ ៧៦​ បាន​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​នេះ និង​មាន​មនុស្ស​​​ចំនួន ​៨​លាន​នាក់​កំពុង​រង​គ្រោះ៕

No comments:

Post a Comment