Labels

Wednesday, October 12, 2011

Macbook Pro កុំព្យូទ័រ Laptop សម្រាប់​មនុស្ស​សម័យ​ថ្មី


ដើម្បី​បំពេញ​តាម​សំណូមពរ​មិត្ត​យុវវ័យ​ដែល​មាន​ការ​ចាប់​អារម្មណ៍ លើផលិតផល​កុំព្យូទ័រ​យូរ​ដៃ ម៉ូដែល Macbook Pro របស់ Appleនិង​ចង់​ដឹង​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​វា ហេតុនេះ​ជា​ការ​ឆ្លើយ​តប Sabay នឹង​លើក​យក​ពី​ចំណុច​សំខាន់​ខ្លះៗ​ជា​គន្លឹះ​ដើម្បី​យក​មក​បង្ហាញ​ជូន​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ទុក​ជា​ព័ត៌មាន។



Macbook Pro មាន​ច្រើន​ទំហំ​ច្រើន​ប្រភេទ​ដែល​នេះ​វា​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើប្រាស់។ ដោយ​ឡែក​សម្រាប់​ Macbook Pro ដែល​មាន​អេក្រង់​ទំហំ ១៣ អ៊ីញ​វិញ​វា​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ពិសេស​ម្យ៉ាង​ដែល​អាច​ធានា​ការ​សឹករិចរិល និង​មាន​ភាព​រឹងមាំ​អាច​ប្រើប្រាស់​បាន​យូរ។ វាបំពាក់​ជាមួយ​អង្គ​គណនា​ប្រភេទ Intel Core i5 ដែល​មាន​ល្បឿន ២.៣ GHz និង Ram ទំហំ ៤ GB ប្រភេទ DDR3 រួម​ជាមួយ​ថាស​រឹង​ដែល​មាន​ទំហំ ៣២០ GB និង​អាច​បន្ថែម​រហូត​ដល់​ទៅ ៥០០ GB ដោយ​គ្មាន​ផល​រំខាន​លើ​ដំណើរ​ការណ៍​នោះ​ទេ។
អ្វី​ដែល​កាន់​តែ​ពិសេស វា​អាច​ទប់​ស្កាត់​ការ​សាយភាយ​សារធាតុ​ពុល​ដល់​អ្នក​ប្រើប្រាស់ ដោយ​ត្រូវ​គេ​យក​ទៅ​ពិសោធន៍ និង​បាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន EPEAT របស់​អាមេរិក។ ដោយសារ​តែ​វា​ដំណើរការណ៍​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ចុងក្រោយ Mac OS X Lion លោក​អ្នក​ក៏​លែង​ភ័យ​បារម្ភ​ពី​ការ​ជ្រៀត​ចូល​មេរោគ​ពី​កុំព្យូទ័រ​ដទៃ​ទៀត​បាន​យ៉ាង​គាប់​ប្រសើរ។ ជាមួយ​គ្នា​នេះ​ដែរ កុំព្យូទ័រ​ប្រភេទ​នេះ​ល្អ​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​កម្សាន្ត​ដោយ​សារ​វា​មាន​ល្បឿន​លឿន និង​មាន​ក្រាហ្វិក​ប្រភេទ Intel HD ដែល​ធ្វើ​ឲ្យ​រូបភាព និង​ការ​ដំណើរការណ៍​មិន​មាន​ភាព​រអាក់រអួល។
វាក៏​បាន​ភ្ជាប់​ជាមួយ​នូវ​កម្មវិធី​មួយ​ចំនួន​ដូចជា I Movie ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាត់ត​វីដេអូ​ និង Photo Booth សម្រាប់​ធ្វើ​ការ​រចនា​រូប​ថត។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ទៅ​ទៀត​នោះ ជាមួយ​បច្ចេកវិទ្យា Multitouch Gesture អ្នក​គ្រាន់​តែ​ប្រើ​ម្រាម​ដៃ​ប៉ុណ្ណោះ​ដើម្បី​ទាញ​ចុះ​ទាញ​ឡើង ឬ​ធ្វើ​សកម្មភាព​ណាមួយ​តាម​ការ​ចង់​បាន។ លើស​ពី​នេះ​វា​ក៏​អាច​ប្រើ​ជាមួយ Window 7 ជាមួយ​គ្នា​បាន​ផង​ដែរ៕
លក្ខណៈ​ពិសេស
ប្រព័ន្ធ​ប្រតិបត្តិការៈ Mac OS X Lion និង​អាច​ប្រើជាមួយ Window 7
អេក្រង់ៈ ទំហំ ១៣ អ៊ីញ ប្រភេទ LED-backlit glossy
ថាសរឹងៈ ៣២០ GB និង​អាច​បន្ថែម ៥០០ GB
អង្គគណនា: Intel Core i5 ល្បឿន 2.3GHz
ម៉េម៉ូរី: 4 GB ប្រភេទ DDR3
មានៈ Bluetooth, Wi-Fi
មានៈ ផតThunderbolt, USB និង FireWire
ថ្មៈ អាច​ប្រើប្រាស់​បាន​ ៧ ម៉ោង
ទម្ងន់ៈ ២.០៤ គ.ក្រ
តម្លៃៈ ១២៩៩ ដុល្លារ

No comments:

Post a Comment