Labels

Wednesday, October 12, 2011

X2-05និង​C2-05ពីរ​ស៊េរី​ផ្សេង​ទៀត​ពី​Nokia


Nokia មិន​ឲ្យ​ចាញ់​ក្រុមហ៊ុន​ផ្សេង​ៗ​ប៉ុន្មាន​ទេ គេ​ចេញ​ថ្មី​ Nokia ក៏​ចេញ​ថ្មី​ដែរ! ថ្មី​ៗ​នេះ Nokia បាន​បន្ថែម​ទូរស័ព្ទ​ពីរ​ស៊េរី​ទៀត​ គឺ Nokia X2-05 និង Nokia C2-05។ Nokia C2-05 គឺ​ទូរស័ព្ទ​ប្រភេទ​រុញ​ ដែល​មាន​កាមេរ៉ា​ប្រភេទ VGA និង MP3 Player និង​មាន​ វិទ្យុ FM ទៀត​ផង។ ទូរស័ព្ទ​ដៃ​ប្រភេទ​Slideនេះ​ មាន​សមត្ថភាព​រក្សា​ទុក​ដោយ​ប្រើ​ MicrosSD ទំហំ​រហូត​ដល់ 32GB ហើយ​វា​ក៏​មាន Bluetooth, microUSB, អេក្រង់​ ២ អ៊ីញ ប្រភេទ QVGA ព្រម​ជា​មួយ Resolution 320 x 250 pixels។
ដោយ​ឡែកទូរស័ព្ទ​Nokia មួយ​ម៉ូដែល​ទៀត​ម៉ាក X2-05 ជា​ប្រភេទ​ទូរស័ព្ទ​ធម្មតា ដែល​មាន Nokia Browser, Nokia Store, មាន MP3 Player កាមេរ៉ា VGA និង មាន​វិទ្យុ FM ទៀត​ផង។



Nokia C2-05 និង X2-05 នឹង​​ចេញ​លក់​នៅ​ត្រី​មាស​ទី​ ៤ ក្នុង​ឆ្នាំ​នេះ។ ចំពោះ​តម្លៃ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​វា​នៅ​ជា​តម្លៃ​ប្រហែល​នៅ​ឡើយ ហើយ​ណាមួយ​មិន​ទាន់​កាត់​ពន្ធ​ផង៕

No comments:

Post a Comment