Labels

Wednesday, October 12, 2011

Nexus Primeជិត​ចេញ​​ជា​ផ្លូវការ​ហើយ!


ដោយ​សារ​មាន​ដំណឹង​មរណភាព​របស់​លោក Steve Jobs Samsung និង Google បាន​សម្រេច​ចិត្ត​ផ្អាក​ពិធី​បើក​សម្ពោធ​របស់​ខ្លួន​ ដោយ​លើក​ហេតុផល​ថា​ពេល​វេលា​មិន​សក្ដិសម​សម្រាប់​ប្រកាស​ផលិតផល​ថ្មី​នោះ​ទេ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ គ្មាន​ព័ត៌មាន​បញ្ជាក់​ថា​នឹង​ត្រូវ​ពន្យារ​ដល់​ពេល​ណា​នោះ​ទេ។
ប៉ុន្តែ​ពេល​នេះ​មាន​ដំណឹង​ល្ហៀងៗ​ថា​ វា​ជិត​មក​ដល់​ហើយ មិន​យូរ​មិន​ឆាប់​ទៀត​ទេ។ កម្មវិធី​នេះ​ត្រូវ​បាន​គេ កំណត់​ពេលវេលា​ជា​ថ្មី​ គឺ​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា​ ខាង​មុខ​នេះ​ហើយ។ ចំពោះ​ទីតាំង​នឹង​ត្រូវ​ប្រារព្ធ​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ក្រុង​ហុង​កុង​វិញ និង​ត្រូវ​រួម​គ្នា​ជាមួយ​ព្រឹត្តិការណ៍​ AsiaD: All Things Digital ដែល​នឹង​ត្រូវ​ប្រារព្ធ​ស្រប​ពេល​ជាមួយ​គ្នា​ដែរ។


សង្ឃឹម​ថា​ Samsung និង​ Google អាច​ចេញ​ការ​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ Nexus Prime ជិត​ចេញ​ហើយ ពេល​នោះ​តើ​ប្រិយមិត្ត​​នឹង​មាន​ប្រតិកម្ម​បែប​ណា បើ​ក្រុមហ៊ុន​នីមួយៗ​កំពុង​ប្រជែង​ចេញ​ផលិត​ថ្មីៗ​របស់​ខ្លួន​បែប​នេះ? កុំ​ថា​វិល​មុខ​ណា!

No comments:

Post a Comment