
លោក អ៊ី សុគន្ធ ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Nokia បានឲ្យដឹងថាទូរស័ព្ទស៊េរីថ្មី Nokia X2-02 នឹងឃើញមានលក់លើទីផ្សារក្នុងស្រុកនៅដើមឆ្នាំក្រោយគឺយូរបំផុត ត្រឹមចុងខែមករាខាងមុខនេះ។
លោកបានបន្តទៀតថា ទូរស័ព្ទម៉ូដែលនេះមានលក្ខណៈពិសេសដោយសារគេអាចដោះដូរស៊ីមដោយមិន ចាំបាច់បិទទូរស័ព្ទ។ ជាមួយគ្នានោះវាភ្ជាប់មកជាមួយកម្មវិធីកម្សាន្តដ៏ពេញនិយមដូចជា Facebook និង Twitter រួចជាស្រេចដែលផ្ដល់ភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយ មិត្តភ័ក្ដិ និងក្រុមគ្រួសារបានដោយរីករាយ។ អ្វីដែលកាន់តែពិសេសនោះគឺគេអាចថតចម្រៀងទុកពីវិទ្យុទុកស្តាប់ កម្សាន្តបានផងដែរ។
លើសពីនេះទៀត X2-02 បានបំពាក់នូវ Nokia Browser ដែលធ្វើឲ្យការប្រើប្រាស់អ៊ីនធឺណិតបានលឿន និងអាចកាត់បន្ថយការចំណាយថវិកាបានមួយចំណែកផងដែរ។
លោកមានជំនឿថាទូរស័ព្ទម៉ូដែលថ្មីនេះនឹងទទួលបានការគាំទ្រពី អតិថិជនប្រើប្រាស់ ដោយសារតែវាមានតម្លៃថោកសមរម្យ បើប្រៀបធៀបជាមួយម៉ូដែលទូរស័ព្ទផ្សេងទៀតដែលមានលក្ខណៈ ប្រហាក់ប្រហែលគ្នានេះ។
Nokia X2-02 ម៉ូដែលនេះមានតម្លៃចន្លោះពី ៨០ ទៅ ៩០ ដុល្លារក្នុងមួយគ្រឿង៕



No comments:
Post a Comment