កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី
ការពារជាតិអាស៊ានលើកទី៦
និងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យការពារជាតិ ក្នុងឆ្នាំ២០១២
ដោយមានរដ្ឋមន្ត្រីការពារជាតិអាស៊ានចូលរួមចំនួន១០ប្រទេស
និងរដ្ឋមន្ត្រីការពារជាតិពីបណ្តាប្រទេសមហាអំណាចក្នុងលោកចំនួន៨
ទៀត។
លោក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ
និងកិច្ចការបរទេសនៃក្រសួងការពារជាតិ
បានមានប្រសាសន៍ក្នុងសនិ្នសីទកាសែតនៅថ្ងៃសុក្រទី២
ខែវិច្ឆិកានេះថា ក្រៅពីប្រទេសអាស៊ានទាំង១០ ប្រទេសក្នុងតំបន់
និងលើពិភពលោកចំនួន៨ទៀត
ក៏នឹងចូលរួមកិច្ចប្រជុំការពារជាតិអាស៊ានផងដែរ
រួមបញ្ចូលទាំងអាមេរិក រុស្ស៊ី ញូហ្សេឡែន និងចិនផងដែរ។លោកថ្លែងថា ៖
«យើងនឹងពិនិត្យលើបញ្ហាមួយចំនួន មានបញ្ហាសន្តិសុខ
និងបញ្ហាមួយចំនួនដែលកើតមានឡើងក្នុងអាស៊ាន»។
បើតាមសន្និសីទនេះ ឲ្យដឹងថា មានកិច្ចប្រជុំចំនួន១៤
ក្នុងគម្រោងនៃកិច្ចប្រជុំការពារជាតិអាស៊ាននេះ ដែលលោក ណឹម សុវត្ថិ
ឲ្យដឹងថា ចាប់ពីខែកុម្ភៈ ២០១២ តទៅ
នឹងមានកិច្ចប្រជុំស្ទើររាល់ខែ ដែលក្នុងមួយខែមាន២ ឬ៣
កិច្ចប្រជុំ។ ចំពោះកិច្ចប្រជុំធំបំផុតនឹងត្រូវធ្វើនៅខែឧសភា
ឆ្នាំ២០១២ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់
រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ប្រធានបទដែលនឹងប្រើក្នុងកិច្ចប្រជុំការពារជាតិអាស៊ានឆ្នាំ២០១២
នេះ គឺ «ការលើកកម្ពស់ ការឯកភាព
សម្រាប់សហគមន៍អាស៊ានមួយដែលមានសុខដុមរមណីយកម្ម និងសន្តិសុខ»។
លោក ណឹម សុវត្ថិ ថ្លែងថា ៖
«យើងធ្វើកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយសំខាន់ទៅលើ
មុខសញ្ញនៃបញ្ហាប្រឈមថ្មីៗ គឺបញ្ហាសន្តិសុខសមុទ្រ
កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព អំពីសុខាភិបាលនិងយោធា
ការសង្គ្រោះគ្រោះមហន្តរាយ និងការប្រឆាំងភេរវកម្ម»។
លោក ណឺម សុវត្ថិ បញ្ជាក់ថា ការរៀបចំកិច្ចប្រជុំនេះ
ជាមោទនភាពសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការធានារក្សានូវសន្តិសុខ
ជូនថ្នាក់ដឹកនាំការពារជាតិរបស់ប្រទេសនានាដែលនឹងត្រូវចូលរួមប្រជុំ
នាឆ្នាំក្រោយនេះ៕
Saturday, December 3, 2011
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំការពារជាតិអាស៊ាន ឆ្នាំ ២០១២
Labels:ទំព័រដើម, ព័ត៌មាន
News
Subscribe to:
Post Comments (Atom)



No comments:
Post a Comment