iPad 3 និង iPhone 5 ត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់បច្ចេកវិទ្យា 4G LTE បាន។ នេះដោយយោងតាមរបាយការណ៍ពីក្រុមហ៊ុននៅជប៉ុន។ លើសពីនេះ Nikkei Business publication ជឿជាក់ថានាយកប្រតិបត្តិ Apple លោក Tim Cook បានជួបជាមួយក្រុមហ៊ុនជប៉ុន NTT DoCoMo ដើម្បីពិភាក្សាពីផែនការនេះរួចហើយ។

Nikkei បានប្រាប់ឲ្យដឹងថាក្រុមហ៊ុនទាំងពីរខាងលើបានឈានដល់កិច្ច ព្រមព្រៀង ក្នុងការនាំ iPhone 5 និង iPad 3 ដែលមានបច្ចេកវិទ្យា 4G LTE រួចហើយ គ្រាន់តែពេលវេលារបស់វាមានការប្រែប្រួលប៉ុណ្ណោះ។ iPad 3 និង iPhone 5 អាចនឹងចេញមុខនៅអាមេរិកសិន មុននឹងទៅដល់អង់គ្លេស។
និយាយចឹងតើប្រិយមិត្តមានឆ្ងល់ទេថា ឥឡូវមានតែ Apple ទេដែលមិនទាន់មានទូរស័ព្ទ ឬ Device ប្រើ 4G បើធៀបជាមួយ Motorola, HTC និង Samsung សុទ្ធតែមាន ឬមានគម្រោងចេញរួចទៅហើយ។
បើតាមរបាយការណ៍របស់ Nikkei លើកនេះដូចជាមានជំនឿចិត្តខ្ពស់ ព្រោះមានភស្តុតាង និងភាគីពាក់ព័ន្ធច្បាស់លាស់។ ប៉ុន្តែត្រូវចាំមើលសិន ទើបបានដឹងច្បាស់!



No comments:
Post a Comment