ទូរស័ព្ទ Samsung Galaxy S III ត្រូវបានលេចលឺកាលពីប៉ុន្មានខែមុន ប៉ុន្តែឥឡូវស្រាប់តែងើបមកវិញជាមួយ Chip ជំនាន់ចុងក្រោយរបស់ Samsung ទៀត គឺ Exynos 5250។ បើតាមពាក្យចចាមអារ៉ាមនេះ Galaxy S III នឹងប្រើ Processor ល្បឿនរហូតដល់ 2 GHz ហើយជា Dual-core ថែមទៀតផង។ លើសពីនេះទៀត Samsung Galaxy S III ត្រូវបានរំពឹងថានឹងមាន RAM 2 GB មានអេក្រង់ទំហំ ៤,៦ អ៊ីញ ប្រភេទ Super AMOLED Plus HD មាន Resolution 1280×720 pixels នឹងអាចមានកាមេរ៉ារហូតដល់ 12MP។

គួរបញ្ជាក់ផងដែរថា Samsung Galaxy S II ក៏មានពាក្យចចាមអារ៉ាមផងដែរថា ទូរស័ព្ទនឹងចេញថ្មីមកជាមួយ Samsung Exynos 4412 quad core processor និងអាចមានល្បឿនរហូតដល់ 1.5 GHz។
តើប្រិយមិត្តចង់ឲ្យពាក្យចចាមអារ៉ាមនេះក្លាយជាការពិតទេ? សូមជួយប្រាប់ផង!



No comments:
Post a Comment