Labels

Saturday, November 19, 2011

អស់​ពី​ថ្ម​មក​ដល់​SIMទៀត​iPhone 4S!

ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ iPhone 4S មួយ​ចំនួន​កំពុង​រអ៊ូ​រទាំ​ពី​បញ្ហា​ដែល​ iPhone 4S មិន​ស្គាល់​ស៊ីម​កាត​ទោះ​បី​ដាក់​រួច​ទៅ​ហើយ​ក៏​ដោយ។
បន្ទាប់​ពី​បាន​សាកសួរ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ iPhone 4S ជា​ច្រើន​គេហទំព័រ​ engadget បាន​ចុះ​ផ្សាយ​ពី​លទ្ធផល​នៃ​ចម្លើយ​ ក៏​ដូចជា​ការ​រអ៊ូរទាំ​ព្រោះ iPhone 4S មិន​ស្គាល់​​ស៊ីម ហើយ​ចេះ​តែ​លោទ​ចេញ​ផ្ទាំង​តូច​មួយ​ដែល​សរសេរ​ថា No SIM card installed។ ជុំវិញ​រឿង​នេះ ក្រុម Woo Servers បាន​ស្វែងរក​ពី​ឫស​គល់​នៃ​បញ្ហា​ ហើយ​បាន​អះអាង​ថា​បញ្ហា​នេះ​កើត​ឡើង​មក​ពី​កង្វះ​ខាត​នៅ​ក្នុង​ការ​រចនា​ កន្លែង​ដាក់​ស៊ីមកាត។ ក្រុម​នេះ​ក៏​បាន​ប្រាប់​ពី​របៀប​ដើម្បី​ដោះ​ស្រាយ​ដែរ ប៉ុន្តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​នៅ​តែ​ធ្វើ​បាន​សម្រេច។​ ដូច្នេះ​ក្រុមហ៊ុន Apple គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ដោះស្រាយ​រឿង​មិន​ស្គាល់​ស៊ីមកាត​នេះ​ហើយ​ មើល​ទៅ។

iPhone 4S SIM

គួរ​រំលឹក​ផង​ដែរ​ថា iPhone 4S មិន​មែន​ជួប​តែ​បញ្ហា​ស៊ីម​កាត​ប៉ុណ្ណឹង​នោះ​ទេ ថ្មី​ៗ​នេះ​ក៏​មាន​ការ​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ពី​រឿង​មិន​កាន់​ថ្ម ផង ​ដែរ ហើយ​ដើម្បី​ដោះស្រាយ​រឿង​ថ្ម​នេះ​ Apple បាន​ព្យាយាម​ Update ប្រព័ន្ធ​ប្រតិបត្តិការ iOS 5 ទៅ​ iOS 5.0.1 ប៉ុន្តែ​នៅ​តែ​មិន​ទាន់​បាន​ផល និង​រហូត​មក​ដល់​ពេល​នេះ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ Apple នឹង​បញ្ចេញ​ iOS 5.0.2 ទៀត​ ដើម្បី​ដោះស្រាយ​ពី​រឿង​ iPhone 4S មិន​កាន់​ថ្ម​នេះ។
បើ iPhone 4S មាន​កង្វះ​ខាត​ ក៏​ដូចជា​បញ្ហា​ច្រើន​បែប​នេះ តែ​វា​នឹង​អាច​ធ្វើ​ឲ្យ​ iPhone 4S បាត់​បង់​ប្រជា​ប្រិយភាព​ដែរ​ឬ​ទេ?

No comments:

Post a Comment