Labels

Saturday, November 19, 2011

Nokia​ចេញ​Tablet​ Windows8​ឆ្នាំ​ក្រោយ!

មន្ត្រី​ប្រតិបត្តិ​ម្នាក់​របស់​ Nokia នៅ​ប្រទេស​បារាំង​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១២ Nokia នឹងចេញ​លក់​ Tablet ប្រើ​ Windows 8 របស់​ខ្លួន​ទៅ​លើ​ទីផ្សារ។






nokia-windows-8-tablet-pegged-for-june-2012-release

ការ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Le Echoes មន្រ្តី​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន​ Nokia បាន​និយាយ​យ៉ាង​​ខ្លី ហើយ​ខ្លឹម​ថា​ នៅ​ខែ​មិថុនា ឆ្នាំ ២០១២ ក្រុមហ៊ុន Nokia នឹង​មាន​ Tablet ប្រើ​ Windows 8។
បន្ទាប់​ពី Stephen Elop បាន​បញ្ចេញ​ Nokia Lumia 800 មក ពេល​នេះ Nokia កំពុង​បោះ​ជំហាន​បន្តិច​ម្តង​ៗ ឆ្ពោះ​ទៅ​ដល់​យុគសម័យ​ Tablet និង Windows។ ជា​ពិសេស​ Windows 8 ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ និង​ដែល​កំពុង​ល្បី​ថា​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដ៏​ពិសេស​សម្រាប់ Tablet។
តើ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន Nokia នេះ​ត្រឹមត្រូវ​ដែរ​ឬ​ទេ? ពេល​ Tablet របស់ Nokia ចេញ​មក​មិន​ដឹង​ថា​នឹង​អាច​យក​ឈ្នះ iPad និង Galaxy Tab បាន​ឬ​ក៏​អត់​ទេ?

No comments:

Post a Comment