Labels

Saturday, October 8, 2011

ព័ត៌មាន​សន្តិសុខ ​សង្គម​ និង​ឧក្រិដ្ឋ​កម្ម ​ពី​ថ្ងៃ ​៣ ​ដល់ ​៧ ​តុលា ​ឆ្នាំ ​២០១១


អត់​មាន​លុយ​ទិញ​បាយ​ហូប​បែក​គំនិត​ចូល​លួច​ក្នុង​ផ្ទះ​គេ​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​អាយុ​២៥​ឆ្នាំ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ជាបណ្តោះ​អាសន្ន​រង់ចាំ​ការវិនិច្ឆ័យ​ទោស​ ដោយ​ជាប់​ពាក់​ព័ន្ធ​ក្នុងអំពើ​ចោរកម្ម​ឡើង​ផ្ទះ​ប្រជាពលរដ្ឋ​បំណង​លួច​យក​ ទ្រព្យ​សម្បត្តិ​តែ​មិន​បានសម្រេច ។សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​៧មករា ឱ្យ​ដឹងថា ​កាលពី ​ថ្ងៃទី៣០ កញ្ញា មានទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ​ម្នាក់​ស្នាក់នៅ សង្កាត់​មនោរម្យ ​បានឃាត់​ខ្លួន​ជនល្មើស​ប្រគល់​ឱ្យ​នគរបាលប៉ុស្តិ៍​ដោយ​ចោទប្រកាន់​ថា ​ឡើងផ្ទះ​លោកក្នុងគោលបំណ​ង​លួច ​យកទ្រព្យ​សម្បត្តិ​ ។ ជន​សង្ស័យ​មានបក្សពួក​២​នាក់ គឺ​ម្នាក់
​ទៀត​រត់​គេច​ខ្លួន​បាត់​នៅ​ពេល​ម្ចាស់​ផ្ទះ​បាញ់​ ១គ្រាប់ ខណៈ​កំពុង​ឡើង​តាម​បង្គោល​ភ្លើងបំរុង​ចូលលួចទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ ​របស់​លោក ។ជន​សង្ស័យ​បាន​សារ​ភាព​ថា ​គេ​ និងគូកន បាន បបួលគ្នា​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ដើម្បី​លក់ឈាម​យកប្រាក់​ទិញបាយ​ហូប ប៉ុន្តែ​ពុំមាន គេត្រូវ​ការ​ទិញ​ទេ ​ដូច្នេះ​ហើយ​ក៏បបួល​គ្នា​ដើរ​រក​លួច​ទ្រព្យសម្បត្តិ​ប្រជា​ពលរដ្ឋ​ វិញ ។

​សុំ​ផ្ទះ​គេ​ដេក​មួយ​យប់​បែក​គំនិត​ចាប់​រំលោភ​ម្ចាស់​ផ្ទះ​
ខេត្ត​កំពង់​ធំ​ ៖ ជន​ទំនើង​ម្នាក់​អាយុ​២០ឆ្នាំត្រូវ​សមត្ថ​កិច្ច​នគរបាល​ស្រុក​សន្ទុក​ឃាត់​ខ្លួនពី​បទ​ចាប់​ រំលោភ​នាង​ក្រមុំ​ម្នាក់​អាយុ២២​ឆ្នាំកាល​ពី ថ្ងៃទី១ តុលា  នៅ​ស្រុក​សន្ទុក ​ខណៈជននេះ​ដេក​នៅ​ផ្ទះរបស់​នាង​រងគ្រោះ ។ នារីរងគ្រោះ​បញ្ជាក់​ថា ​នាង​ និង​ជន​ជាប់​ចោទ​មិន​ដែល ស្គាល់​គ្នាទេ​ពីមុនមក​ ប៉ុន្តែ​នៅថ្ងៃ​កើត​ហេតុ​ អ្នក​ជិតខាង​នាង​បាន​នាំជន​នោះ​មក​ហូប​បុកល្ហុង និងផឹកស្រានៅផ្ទះនាង។ លុះយប់​ជ្រៅ​អ្នកឯ​ទៀត​ត្រឡប់ទៅ​ផ្ទះអស់នៅសល់​តែជន​នោះដេក នៅផ្ទះ​នាង​ និង​បាន​និយាយ​សា​សង​​ស្នេហា​ជា​មួយ​នាង​ ខណៈ​ឪពុកម្ដាយនាង​ទៅ ដេកនៅ ឯ ចំការអស់ ។ នៅ​វេលា​យប់​ជ្រៅ​គេ​ចាប់នាង​រំលោភ​តែ​ម្ដង ។ ដោយ ​មិន​អាច​ ប្រកែក ​បាន ពីការ​ ចោទប្រកាន់ជន​សង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​សាលា ​ដំបូង នៅ​រសៀល ​ថ្ងៃទី​៣ ​តុលា ៕
ចាប់​បាន​ឡាន​ដឹក​ឈើ​៣​គ្រឿង​និង​មនុស្ស​ម្នាក់​
ខេត្តកំពត​៖ ​រថយន្តដឹក​ឈើគ្រញូង​៣​គ្រឿង​ត្រូវ​​ក្រុម​មន្ត្រី​អធិការ​ដ្ឋាន​ រដ្ឋបាលព្រៃ​ឈើ​ឈូង​សមុទ្រ​ស្ទាក់​ចាប់​បាន​កាលពី ថ្ងៃទី​៤​តុលា នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១ ​ត្រង់ចំណុច​ស្ពានមួយ ស្ថិត​ក្នុង​ ស្រុក​អង្គរ​ជ័យ ​។ប៉ូលិស​បានបញ្ជាក់​ផងដែរ​ថា ការ​ស្ទាក់​ចាប់​រថយន្ត
ទាំង​៣គ្រឿងនេះ​ លោក​មិន​បាន​ដាក់​របាំង​ទេ ​ដោយ​យក​រថយន្ត​ឡង់គ្រីស្ស័រ​របស់​ឈូង​សមុទ្រ​ដាក់​ពាំង​ផ្លូវ​ ទើបស្ទាក់​ចាប់បាន​ ​។ ​ការ​ស្ទាក់​ចាប់​នេះ​បណ្តាល​ឱ្យ​រថយន្តដឹក​ឈើ​មួយ​គ្រឿង​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​បុក​គ្រឹះ​ស្ពាន ឯ​មនុស្ស​៥​នាក់​ និង​អ្នក​បើក​បរ​បាន​រត់​គេច ខ្លួន​បាត់​ស្រមោល​អស់​។ ​ប៉ុន្តែ​ក្រោយ​មក ​គេបានចាប់ខ្លួន​ជនល្មើសមា្នក់​អាយុ​២​១ឆ្នាំ​ ត្រូវ​
បាន​កម្លាំង​សមត្ថកិច្ច​ក្រុម​ឈូងសមុទ្រ​ឃាត់ខ្លួន​បាន ​ហើយ​ជន​ល្មើស​បា​ន​និយាយ​ថា ​ខ្លួន​ត្រូវ​គេ​ជួល​ឱ្យ​​ជិះ​ឡាន​ដឹកឈើ​ខាងលើ​ក្នុងតម្លៃ​ ៤ម៉ឺនរៀល ។ ជន​សង្ស័យ​រូបនេះ​បានយំសោក​រៀបរាប់​ថា ខ្លួន​មានប្រពន្ធ​ទើបតែ​​ឆ្លងទន្លេ ​ហើយថ្មីៗ​អត់មាន​លុយ​ទិញ​ថ្នាំ​ប្រពន្ធ​កូនខ្ចី ​ទើប​ពេលមាន​គេ​ហៅ​ឱ្យ​ជិះ​ឡាន​ជាមួយ​ហើយ​បាន​លុយ​ ក៏​ប្រថុយ​ទៅ​ តែ​ដល់​ពេល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនទើប​ដឹង​ខុស ​នឹក​អាណិត​ប្រពន្ធ​កូននៅឯ​ផ្ទះ​។
អាង​ខ្សែ​អ្នក​ធំ​បាញ់​បោះ​ឥត​សណ្ដាប់​ធ្នាប់​
ភ្នំពេញ ៖ អ្នកមាន​កាំភ្លើង​ប្រើប្រាស់​បាន​បន្ធូរ​កំហឹង​ដោយ​ស្នូរ​ផ្ទុះអាវុធ​ព្រោះ​ គិតថា​គ្មាន​អ្នក​ហ៊ាន​​នៅក្បែរ​ឡើយ​ព្រោះ​ពួកគេ​ជា​សាច់ញាតិ​របស់​អ្នកធំ ​កាលពី​វេលា​ ថ្ងៃទី៦​ ខែ​តុលា​ក្បែរ​ ផ្សារ បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​បោះ​យ៉ាង​អនាធិប​តេយ្យ​នៅ ​សូរិយា​ម៉​ល​ក្នុង​​ ខណ្ឌដូនពេញ។​ប្រភពពី​អ្នក​រត់ម៉ូតូឌុប​នៅក្បែរ​នោះបាន​និយាយថា​ស្នូរ​ផ្ទុះអាវុធ​នោះ​ ចេញ​មក​ពី​​​រថយន្ត​មួយគ្រឿង​ មាន​គ្នា២នាក់​ជិះ​នៅ​ខាង​ក្នុងនោះ។ប្រភព​បន្តថា​គ្រាន់តែ​ឈប់​រថយន្ត​ មួយ​សន្ទុះ​ជន​ដៃ​ដល់​បាន​ទាញ​កាំភ្លើង​បាញ់​បញ្ឆិត​ឡើងលើ​ប៊ិះ​និង​ត្រូវ​ ជនជាតិ​បរទេស​កំពុង​ដើរ​ជិត​នោះ​ផង។ក្រោយ​ពេល​បាញ់​រួច​ជន​ដៃ​ដល់​បាន​ បើក​រថយន្ត​គេច​ដោយ​សុ​វត្តិភាព។
​ចាប់​បាន​បុរស​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​នៅ​ខណ្ឌ​ដូន​ពេញ​
រាជធានីភ្នំពេញ​ ៖ ​មន្ត្រីន​គរបាល​ បានឃាត់ខ្លួន​ជនសង្ស័យ​ជួញ​ដូរគ្រឿង​ញៀន​ម្នាក់​អាយុ២២​ឆ្នាំ​នៅ​ចំណុច​មុខ​​មជ្ឈ​មណ្ឌល​ព្យាបាលជំងឺ​បេះ​ដូង​ភ្នំពេញ ​ស្ថិត​ក្នុង​ ​ខណ្ឌដូន​ពេញ ​កាលពី​កាល​ពី ថ្ងៃទី​៣ តុលា។ ប៉ូលិសបាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​៣ ​តុលា ​នគរ​បាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ បាន​ទទួលព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​រាយការណ៍​មក​ថា ​មានការ​ជួញ​ដូរ​គ្រឿងញៀន​នៅ​​ត្រង់​ចំណុច​ដែល​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ ខាង​លើ​នេះ​ ​ទើប​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ឃ្លាំ​មើល​ ហើយ​ប្រទះឃើញ​បុរសម្នាក់​ស្លៀក​ពាក់​ស៊ីវិល​អង្គុយ​លើ​ម៉ូតូ​ ។ ​ពេល​នោះ​នគរបាល​បានឃាត់ខ្លួន​និងធ្វើការ​ឆែក​ឆេរ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រឿង​ញៀន​ប្រភេទ​ម៉ាទឹកកក ​ចំនួន​៥​កញ្ចប់​តូច​ ​និង​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​២​គ្រាប់ ​រួច​បញ្ជូន​ទៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​​ដើម្បី​សាក​សួរ ៕

រក​ឃើញ​ខ្មោច​អណ្ដែត​ទឹក​អត់​មាន​ក្បាល​
ខេត្តព្រះសីហនុ​ ៖ សាក​សព​ពុំស្គាល់​អត្ត​សញ្ញាណ​ម្នាក់ត្រូវបាន​កង​ទ័ពជើង​ទឹកប្រចាំ​ កោះ​ព្រាប ​ខេត្តព្រះសីហនុ ​ប្រទះឃើញ​កាល​ពី ​ថ្ងៃទី​៣ ​តុលា ​ នៅចំណុច​ក្រៅ​ទំនប់​ផ្លូវ​ចូល​កោះ​ព្រាប ​ ក្រុងព្រះសីហនុ ​។តាមសម្តី​សំដី​របស់​ប៉ូលិសបានឲដឹងថា ​ ខណៈ​ពេល​រូប​លោក​កំពុងប្រចាំការ ​ស្រាប់តែ​ប្រទះ​ឃើញ​សាក​សព​មួយអណ្តែត​ពីទិស​ខាង​ជើង ​រសាត់​តាម​រលកមករក​ច្រាំង​ទំនប់​កោះ​ព្រាប។​ពេលនោះ​លោក​ក៏​បាន​រាយការ៍​ជូនមេ​បញ្ជា​ការ​ និងបាន​ជូន​​ដំណឹង​ទៅ​សមត្ថកិច្ច​អាជ្ញា​ធរ​ដែនដី​ជ្រាប​ជា​ដំណឹង។លោក​បាន​បន្តទៀត​ថា ​បន្ទា​ប់​ពី​ស្រង់​សាកសព​ចេញពី​ក្នុងទឹក​ហើយ លោក​ក៏​បាន​ពិនិត្យ​មើល ប៉ុន្តែ​ពុំមាន​​អ្វី​សម្រាប់​ចំណាំ​នោះ​ទេ ដោយ​សារ​តែ​សាក​សព​បាន​រលួ​យ​ដាច់​ក្បាល​ ដាច់​ដៃ ទាំង​សង​ខាង ​រលេះ​សាច់​ស្មង​ជើង​ និងបាត់​ប្រអប់​ជើងទាំង​ពីរថែម​ទៀត​ផង​។លោក​បានបន្ត​ទៀត​ថា ​សាកសព​មាន​កម្ពស់​ប្រហែល​១,៧០ម៉ែត្រ​ ​ភេទប្រុស ​អាយុ​ចន្លោះ​ពី​២៥​ទៅ​៣០​ឆ្នាំ ​ស្លាប់​នៅ​ចន្លោះ​ពី​១៥​ថ្ងៃ​ទៅ​២៥​ថ្ងៃ​។ ​ដូចនេះ​បើបងប្អូន​ប្រជានេសាទ​ក៏​ដូច​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​មាត់​ សមុទ្រ ​ដែលបាន​បាត់​សាច់ញាតិ​ក្រុមគ្រួសារ​ សូម​មក​ធ្វើ​ការ​ទំនាក់​ទំនង​​សមត្ថកិច្ច​ប៉ូលិស​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ខេត្តព្រះសីហនុ ​ឬអាជ្ញាធរ​ដែន​ដី​ភូមិ​៣ ​សង្កាត់​១ ក្រុងព្រះ​សីហនុ​៕

​២​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ដាក់​ថ្នាំ​លួច​យក​ម៉ូតូ
រាជធានីភ្នំពេញ ៖ ​២​នាក់​ប្តី​ប្រពន្ធ​បាន​ក្លាយ​ជា​ជន​ជាប់​ចោទ​ខាង​ដាក់​ថ្នាំសណ្តំ ​ និង​ថ្នាំ​ងងុយ​ដេក​ឱ្យ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់អាយុ២៥ឆ្នាំផឹក​រួច​យក​ម៉ូតូ​ជិះ​គេច​ ខ្លួន ។ ​តាម​ការ​ចោទ​ប្រកាន់​នេះ​បានអះ​អាង​ថា ​សកម្ម​​ភាព​កន្លង​ម​ក​គឺ​បាន​សម្រេច​​ជា​ញឹក​ញាប់​ ហើយ​ជា​​ការ​​ពិតគ្មាន​​វាសនា​ល្អរហូត​នោះ​ទេ ទី​បំផុត​​​ត្រូវ​អស់​លក្ខណ៍​ដោយ​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ដង្កោ ​ធ្វើ​ការ​ចា​ប់​ខ្លួន​​បាន​ក្នុង​ខណៈ​ពេល​ដែល​​ពួកគេ​ប្រើ​​ល្បិច​​ឱ្យ​ជន​ រងគ្រោះ​ឌុប​ទៅរក​ទិញដី​​នៅ​ជាយ​រាជ​ធានី បន្ទាប់​​មក​បបួល​ចូល​ហូប​បាយ​នៅ​ក្នុង​អាហារ​ដ្ឋាន​មួយ​​រួច​លួច​ដាក់​ ថ្នាំ​ងងុយ​ដេក​ចំនួន​១០​គ្រាប់ក្នុង​​កែវ​ស្រា​​បៀរ​​ឱ្យ​ម្ចាស់​ម៉ូតូ​​​ ផឹក ​បណ្តាល​​ឱ្យ​ដួល​សន្លប់​នៅ​លើ​តុ ហើយ​ត្រូវ​ម្ចាស់​​ហាង​ដឹង​ទាន់​ក៏​​ទូរស័ព្ទ​​ប្តឹង​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ ខណ្ឌដង្កោ ​ឱ្យ​ចាប់​ខ្លួន​តែម្តង ​​កាលពី​ ​ថ្ងៃ​ទី​៤ តុលា​នៅ​ក្នុង​អាហារ​ដ្ឋាន​ ​ដែល​មាន​​ទីតាំងស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ខណ្ឌ​ដង្កោ។
​ចុះ​បង្ក្រាប​ផ្ទះ​បើក​ល្បែង​ហ្គេម​
រាជធានីភ្នំពេញ៖ ​គណៈ​មេ​បញ្ជា​ការ​ខណ្ឌសែន ​បានឆ្មក់​ចូល​ផ្ទះ​បើក​ល្បែង​ហ្គេម​ស៊ីសង​ចំនួន
​២​ខ្នង កាលពីថ្ងៃទី៥តុលា ​ស្ថិត​នៅ​ ខណ្ឌសែនសុខ ​ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​​ចំនួន៥​នាក់ ​ក្នុង​នោះ​អ្នក​ញៀន​ល្បែង​ហ្គេម​ចំនួន​២នាក់ ​និង​ម្ចាស់​ទូហ្គេម​ចំនួន​៣នាក់ ​ហើយ​ដក​ហូត​បាន​ទូហ្គេម​ប្រភេទ​ល្បែងស៊ីសង​ចំនួន​៦​ទូ​ផងដែរ​។បើ​តាមការ​ឱ្យ​​ដឹង​ពីសមត្ថកិច្ច​ចុះប្រតិបត្តិការ​បង្ក្រាប​ទូហ្គេម ដែល​លួចលាក់​ខុសច្បាប់​ខាង​លើ​នេះ ​ដើម្បីការពារ​សុវត្ថិភាព​ភូមិ-សង្កាត់ ដោយ​បំបាត់ល្បែង​ស៊ីសង​គ្រប់ប្រភេទ​ ដើម្បី​ចៀស​វាង​អំពើ​ចោរកម្ម​គ្រប់ប្រភេទ​៕
គ្រាន់​តែ​ប្រច័ណ្ឌ​សង្សា​នាំ​នាង​ទៅ​អារ.ក​នៅ​ផ្ទះ​សំណាក់​
រាជធានីភ្នំពេញ​ ៖ ​បុរស​ជាប់​សង្ស័យជា​ឃាត​ក​វ័យក្មេងម្នាក់អាយុ២០ឆ្នាំ​ដែលអារ.ក​ និង​ចាក់​សម្លាប់​​​នារី​សង្សារ​​​របស់ខ្លួន​អាយុ២៣ឆ្នាំនៅក្នុងបន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​​​ស្ថិត​​ក្នុង ​​​ខណ្ឌ​ចំការមន ​ ត្រូវបាន​​សមត្ថកិច្ច​​ប៉ូលិច​ចាប់​​ឃាត់​ ខ្លួន​ហើយ​នៅ​ថ្ងៃទី​​​៥ តុលា ​​បន្ទាប់​ពី​បើកការ​​ស៊ើប​អង្កេត​​​និង​មាន​​កិច្ចសហ​ការល្អ​​​​​ពីម្ចាស់​ផ្ទះ​សំណាក់ ហើយ​ប៉ូលិស​​​​បាន​​​ព្យាយាម​​ទំនាក់​ទំនង​​​អន្ទង​​​ជននេះ​​​ឱ្យចូល​​ អន្ទាក់​តែម្តង​។ អ្នកទាំង២ជា​និស្សិត​​​​សាកលវិទ្យាល័យ​​​​​ភូមិន្ទ​​​នីតិសាស្ត្រ ​​និង​វិទ្យាសាស្ត្រ​​​សេដ្ឋកិច្ច​​​ហើយជនរងគ្រោះត្រូវ​សង្សារ​​របស់​​នាង​នាំ​យកទៅ​​​​​សម្រាក​ក្នុង​​​​ផ្ទះ​សំណាក់មួយ​ ស្ថិតក្នុង ខណ្ឌ​ចំការមន ​លុះ​ក្រោយពេល​​លង់​លក់​​ស្រួលបួល​ហើយ ​​បុរស​នោះ​ក៏​​ចាក់​ពោះ​នាង​ច្រើន​កាំបិត​ និងអារ.ក​សម្លាប់​​​​តែ​ម្តង ហើយ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​​យ៉ាង​ខ្លាំង​ កាលពី​ថ្ងៃទី​​៣ ​តុលា​។នៅលើ​រាង​កាយ​​សពនារីរងគ្រោះ​គេពិនិត្យ​​ឃើញមាន​ស្នា​ មចាក់​​​ច្រើនកាំបិត និង​អារ.ក​ដាច់​បំពង់​ក ​ដែលគេសន្និដ្ឋាន​​​​ថា ជន​ដៃ​ដល់​អាច​ចាក់​នារីជា​សង្សារ​​ជាមុនសិន ប៉ុន្តែ​​​ខ្លាចនាង​មិន​ស្លាប់ ក៏​​អារ.ក​បន្ថែមទៀត​។ ​ជនជាប់សង្ស័យ​​ ​​បានសារ​ភាព​ថា ខ្លួន​ពិតជា​​បានស្លាប់​​នាង​មែន ព្រោះខឹង​​​នាង​មានទាក់ទង​ប្រុសៗ​ច្រើន ពោលគឺ​ខ្លួនប្រច័ណ្ឌ​​​​នាងតែម្តង​៕ ​
មាន​ផ្ទៃ​ពោះ​៦​ខែ​ទៅ​ហើយ​នៅ​រពិស​ដៃ​លួច​គេ​ទៀត​
ខេត្ត​កំពត​​ ៖ ​ស្ត្រី​ម្នាក់​អាយុ២៨ឆ្នាំត្រូវ​​​គេ​អះ​អាង​ថា ​​បាន​ចូល​​​លួច​ទ្រព្យ​សម្បត្តិ​ពល​រដ្ឋ​ម្នាក់​នៅ​ ក្រុង​កំ​ពត កាល​ពី ​ថ្ងៃ​ទី​៤ តុលា ​​ដោយ​ត្រូវ​បាន​ម្ចាស់​​ផ្ទះ​​ ប្រុស​ ​ជាអ្នក​​ចាប់​បាន​ផ្ទាល់​ដៃ ហើយ​ហៅ​​ប៉ូ​លិស​ក្រុង​មក​យក​ទាំង​យប់​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​។ តាម​ការ​អះ​អាង​​របស់​មន្ត្រី​ប៉ូលិស​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល ​ឱ្យ​​ដឹង​ថា ស្ត្រី​ម្នាក់​​នេះ​ពិត​ជា​មិន​រាង​ចាល​​ទេ​ ព្រោះ​បើ​តាម​​ដឹង​គឺ​ធ្លាប់​ជាប់​​ពន្ធ​នា​គារ​​៣ដង​​មក​ហើយ​ ប៉ុន្តែ​ការ​លួច​លើក​នេះ​មិន​បាន​សម្ភារ​អ្វី​ទេ ដោយ​សារ​ម្ចាស់​ផ្ទះ​ដឹង​ទាន់ ហើយ​ឆោ​ឡោ​ និង​ដក​ហូត​យក​​បាន​ម៉ា​ស៊ីន​ព្រីន​ពី​​ស្ត្រី​​នេះ​មក​​វិញ​។ទោះ​ជា​បែប​ណា​ស្ត្រី​​សង្ស័យ​​​នេះ​មាន​ផ្ទៃ​ពោះ ៦​ខែ​ទៅ​ហើយ​មិន​ដឹង​ជា​​​លោក​ព្រះរាជ​អាជ្ញា​​​សាលា​​ដំ​បូង​ខេត្ត​អាច​លើក ​លែង​ទោស​ ឬ​ក៏​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​ទេ​ ប៉ុន្តែ​​ប៉ូ​លិស​​ព្រហ្ម​ទណ្ឌ​​បញ្ជាក់​​ថា​​​ ការិយា​ល័យ​នគរ​បាល​បាន​ទទួល​ពាក្យ​បណ្តឹង​​​ពី​គ្រួ​សារ​ជន​រង​គ្រោះ​ទៅ​ ហើយ​ ហេតុនេះត្រូវ​ធ្វើការ​​​​តាម​តួនាទី​និង​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​៕
លោក​តា​គំរក់​ចាប់​រំលោភ​ចៅ​ស្រី​ខ្លួន​ឯង​បង្កើត​
ខេត្តព្រៃវែង ៖ ​ពិតជា​គួរ​ឱ្យ​ថ្កោល​ទោស​បំផុត ដែល​​តាចាស់​​ម្នាក់អាយុ៧៤ឆ្នាំ​បាន​បាត់​បង់​​សតិ​ជា​មនុស្ស​ចាស់​ជាទី​សក្ការៈរបស់​ កូន​ចៅ បែរ​ជា​ក្លាយ​​ខ្លួន​ទៅ​ជា​ជន​អគតិ​បណ្តោយ​ខ្លួន​ឱ្យ​កាម​​ទេព​អូស​ទាញ​រហូត ​ហ៊ាន​ចាប់​ចៅ​ស្រី​​បង្កើត​​របស់​ខ្លួន​រំ​​លោភ​សេព​​សន្ថវៈ​​រហូតមាន​ផ្ទៃ ​ពោះ​ទើប​បែក​ធ្លាយ ។ទាក់ទិន​​នឹង​រឿង​អាស្រូវគួរ​ឱ្យ​ស្ពប់​ខ្ពើម​នេះ​បាន ​ឱ្យ​ដឹងថា តា​​កញ្ចាស់​​នេះ បាន​ចាប់​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​​ចៅ​ស្រី​ខ្លួន​ឯង​តាំងពី​​ខែ​កក្កដា ​មក​ រហូតដល់​មាន​ផ្ទៃ​ពោះ​​៣​-៤​ខែ ទើប​បែកធ្លាយ​​រឿងអាស្រូវ​នេះ​នៅ​ថ្ងៃទី ៥ តុលា។ ប្រភព​ព័ត៌​មាន​ពី​ស្រ្តី​​ជា​ម្តាយ​​ក៏ដូច​ជា​​សមត្ថ​កិច្ច​​ស្រុក​បា​ភ្នំ ​បាន​​ឱ្យ​ដឹងថា ​​បាន​ជា​តា​ចាស់​​រូប​នេះ​មាន​ឱកាស​​ចា​ប់រំលោភ​ចៅស្រី​​​ខ្លួន​ឯង​ ដោយ​សារ​តែ​​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​​មិន​នៅ​ផ្ទះ​រវល់ទៅ​រក​ស៊ី​នៅ​ ស្រុក​ឆ្ងាយ​ដោយ​​​ផ្ញើ​​ឪពុកជា​បុរស​​​​​ពោះ​ម៉ាយ​​​ដែល​ត្រូវ​ជា​ជីតា​​ជួយ​ ចាំ​ផ្ទះ និង​នៅ​ជាមួយ​ចៅៗ​​ ព្រោះ​មាន​ជីតា​​នៅ​ជាមួយ​ឪពុក​ម្តាយ​មាន​ចិត្ត​កក់​ក្តៅ​មិន​ព្រួយ​បារម្ភ​។ ប៉ុន្តែ​ដឹង​អី​បែរ​ជា​យក​ពង​មាន់​ផ្ញើ​នឹង​សត្វ​ក្អែក​ទៅវិញ ខណៈ​នៅ​យូរៗ​ទៅ​ឃើញ​ចៅ​នៅ​តែ​ម្នាក់​ឯង​ តា​ដេក​កំដរ​យូរៗ​នឹក​ឃើញ​ក៏​ឆ្មក់​ឱកាស​​រំលោភ​ចៅ​ម្ត​ង​ហើយ​ម្តង​ទៀត​ រហូត​ដល់មាន​ផ្ទៃ​ពោះ​៣​-៤​ខែ​ទើប​បែក​ធ្លាយ​នៅ​ពេល​ម្តាយ​ឪពុក​​ត្រឡប់​មក​ លំនៅ​ឋាន​វិញ ឃើញ​កូន​ពោះ​ធំ​ក៏​សួរ​នាំ​ទើប​កូន​ស្រី​បាន​រៀប​រាប់​ពី​ជីតា​របស់ខ្លួន​ ចាប់​រំលោភ​​​នាង ៕
ចោរ​កាច់​សោ​ម៉ូតូ​ម្នាក់​បាន​ត្រូវ​ប្រជាពល​រដ្ឋ​វាយរ​ហូត​ដល់​ស្លាប់​និង​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​
ខេត្តតាកែវ ៖ ​ជន​សង្ស័យ​កាច់​សោ​ម៉ូតូ​ម្នាក់​បានត្រូវ​​ប្រជា​ពល​រដ្ឋ​ព្រួត​គ្នា​វាយ​ ដំ​រហូត​ដល់​ស្លាប់​ និង​ម្នាក់​ទៀត​ត្រូវ​បាន​ប៉ូលិស​​ចាប់ខ្លួន​​ ក្រោយ​ពី​​ពួក​គេ​ទាំង​២​នាក់​​លួច​កាច់​សោ​ម៉ូតូ​១​គ្រឿង​ដែលប្រជា​ពល​រដ្ឋ ​​ចាក់​សោ​ទុក​លើ​ភ្លឺ​ស្រែ​ រួច​ចុះ​ទៅ​បោច​ស្មៅ​ក្នុង​ស្រែ ​កាល​ពី​ទី​៥ តុលា នៅ​ ស្រុក​បាទី ។ប៉ូលីសបាន​ឱ្យ​​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ត្រូវ​​ម្ចាស់​ម៉ូតូ រួម​នឹង​​ប្រជា​ពលរ​ដ្ឋ​ឯ​ទៀត​វាយ​រហូត​ស្លាប់​​​មុន​ពេល​សមត្ថ​កិច្ច​​ទៅ​ ដល់​កន្លែង​កើត​ហេតុ​ ឯ​បក្ស​ពួក​ម្នាក់​​ទៀត ​ត្រូវ​បាន​ផ្តល់​ព័ត៌​មាន​ថា កំពុង​រត់​គេច​ខ្លួន​​ ទើប​បញ្ជា​កម្លាំង​​ឱ្យ​តាម​ប្រមាញ់​​រហូត​ចាប់​ខ្លួន​បាន និង​ដក​ហូត​បាន​ម៉ូតូ​១​គ្រឿង ។លោក​បាន​បន្តទៀត​ថា ​ម្ចាស់​ម៉ូតូ​​​​ ភេទប្រុស អាយុ​៤៨ឆ្នាំ ​ខណៈ​កំពុង​រវល់​ដក​ស្មៅ​ក្នុងស្រែ លុះ​​​ងើប​មើល​ម៉ូតូ​​ក៏ឃើញចោរ​ជិះ​ចេញ​ទៅ​​ ទើប​ក៏​​ស្រក​ឱ្យ​​បង​ប្អូន​អ្នក​មក​បោច​ស្មៅ​ស្រែដូច​គ្នា​ឱ្យ​ជួយ​ស្ទាក់​ ​ធ្វើ​ឱ្យ​​​ជននោះ​​ភ័យ​ក៏​​ផ្តួល​ម៉ូតូ​​រត់​តែ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ ព្រួត​គ្នា​វាយដំ​រហូតដល់​ស្លាប់ ។ចំនែកឯ​ជនល្មើសម្នាក់ទៀត​​ត្រូវបាន​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្តដើម្បី​កសាង​ សំណុំ​រឿង​​​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត ៕
គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ធ្វើ​អោយ​ស្រ្តី​ម្នាក់​មាន​អាយុ​៧​ខែ​ធ្លាយ​ពោះវៀន​ស្លាប់​
រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​ម៉ូតូ​បុក​ត​គ្នា​មួយ​ករណី​បាន​ធ្វើ​ឱ្យ​ស្ដ្រី​មាន ​ផ្ទៃពោះ​ម្នាក់អាយុ២៧ឆ្នាំធ្លាយ​ពោះវៀន​ចេញ​ក្រៅ​ហូរ​ឈាម​កក្លាក់ និង​មនុស្ស២នាក់​ទៀត​រង​របួស​ស្រាល។ គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះ​កើតឡើង​នៅ​ ខណ្ឌដង្កោ នៅ​ថ្ងៃ​ទី២ តុលា។ ចំណែក​ស្ត្រី​រង​គ្រោះ​បន្ទាប់​ពី​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ក៏​បាន​ស្លាប់​រួម​ជាមួយ​ទារក​​នៅ​ក្នុង​ផ្ទៃផង​ដែរ ។ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ ម្នាក់ឯង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ឆ្វេងចូល​ទៅ​ក្នុងភូមិ​ជង្រុកក៏ត្រូវ ​ម៉ូតូ​មួយទៀតជិះ​មក​ពី​​ក្រោយ​បុក​តែ​ម្ដង​។ ស្រប​ពេល​នោះ​ក៏មាន​ម៉ូតូ​ផ្សេងទៀត ជិះ​មក​ពីក្រោយ​បុក​បន្ត​គ្នា​ទៀត​ ។ប្រភព​ដដែល​បន្ដ​ថា ការ​បុក​បន្ដ​គ្នា​នោះ​មាន​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ប៉ុណ្ណោះ​ដែល​រង​ របួស​ធ្ងន់​រហូត​ធ្លាយពោះវៀន​ចេញ​មក​ក្រៅនិង​ស្លាប់​ ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​បុរស​២​នាក់​ទៀត​ដែល​បុក​ពីក្រោយ​បន្ត​គ្នា​គ្រាន់តែ​រលាត់​ដៃជើង​ បន្ដិចបន្ដួច​ប៉ុណ្ណោះ៕
​កូន​ម្ចាស់​សណ្ឋាគារ​ក្លែង​ខ្លួន​ជា​ប៉ូលិស​ពាក់​ស័ក្តិ​៤​កន្លះ​បើក​កន្លែង​លក់​គ្រឿង​ញៀន​
រាជធានីភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ដង្កោ​ បាន​ឆ្មក់​ចូល​លំនៅ​ឋាន​មួយ​កន្លែង​និង​ចាប់​ខ្លួន​ជន​ក្លែង​បន្លំ ​ជា​ប៉ូលិស​ពាក់ស័ក្តិ​៤កន្លះ​ម្នាក់​រកស៊ី​ជួញ​ដូរ​គ្រឿង​ ញៀន​ទ្រង់​ទ្រាយ​ធំរួម​ជាមួយ​បុរស​
អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ពីរ​ នាក់​ទៀត​ ក្នុង​ខណៈ​ពេល​ដែល​ពួកគេ​កំពុង​លក់​និង​ទិញ​គ្រឿង​ញៀន​នៅក្នុង​ លំនៅឋាន​នោះ ​ហើយ​ប៉ូលិស​ក៏​ដក​ហូត​បាន​ថ្នាំញៀន​និង​ឧបករណ៍​ពាក់ព័ន្ធ​ផ្សេងៗ​មួយ​ ចំនួន​ទៀត​ផងដែរ ​កាលពីថ្ងៃទី​៣០ ខែកញ្ញានៅក្នុង​លំនៅ​ឋាន​ខាង​លើ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ខណ្ឌដង្កោ​ ​ ។ ជន​ជួញដូរ​គ្រឿង​ញៀន​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ អាយុ​៣៦ឆ្នាំ​ ជាមេការ​រោង​ចក្រ​ផលិត​ទឹក​បរិសុទ្ធ​ និង​ជា​កូន​ថៅកែ​សណ្ឋាគារ​ម្នាក់​នៅ​រាជធានី​ភ្នំ​ពេញ​ ហើយ​ជន​នេះ​ស្នាក់​នៅ​ក្នុង​លំនៅ​ឋាន​ខាង​លើ​ ព្រម​ទាំង​ក្លែង​បន្លំ​ខ្លួន​ជា​មន្ត្រី​ប៉ូលិស​ពាក់ស័ក្តិ​៤កន្លះ ​ទៀត​ផង​។ ​ ក្រោយ​ពេល​ចាប់​ខ្លួន​ ប៉ូលិស​ដក​ហូត​បាន​ថ្នាំ​ញៀន​៥​កញ្ចប់​ក្នុង​​១កញ្ចប់​ៗ​តម្លៃ​ ៣០​ដុល្លារ​ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២គ្រឿង​ ​ទូរស័ព្ទ​ដៃ២គ្រឿង  ព្រម​ទាំង​សម្ភារ​មួ​យ​ចំនួន​ទៀត​ និង​​ឯក​សណ្ឋាន​ស័ក្តិ​ថ្នាក់​វរសេនីយ៍​ទោ​មួយ​កំប្លេផង​ដែរ។ ប្រភព​ដដែល​​បាន​បន្ត​ទៀត​ថា  ក្រោយ​ពេល​ចាប់​ខ្លួន​ ប៉ូលិស​ធ្វើ​ការ​ឆែក​ឆេរ​រក​ឃើញ​គ្រឿងញៀន​​ និង​វត្ថុតាង​​ខាង​លើ​​ ហើយ​ធ្វើ​ការ​សួរនាំ​និង​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដើម្បី​កសាង​​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ ច្បាប់ ៕
ចោរ​ឆក់​កាបូប​រត់​មិន​រួច​ចូល​ពួន​នៅ​បន្ទប់​ទឹក​សាលា​
រាជធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​ឆក់​កាបូប​ចំនួន​២នាក់ ត្រូវ​អ្នក​ដំណើរ​បើក​រថយន្ត​​កៀរ​ដួល​ និង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កក់​ទី​២​ចាប់​ឃាត់ខ្លួន​ កាលពីថ្ងៃទី​២ ​តុលា នៅខណ្ឌទួលគោក​ បន្ទាប់ពីធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នកដំណើរ​បានសម្រេច ហើយ​គេ​ចខ្លួន​ទៅសំងំ​ក្នុងបន្ទប់​​ទឹក​ក្នុង​វិទ្យាល័យ​។តាម​ស្ត្រីម្នាក់ អាយុ​៣៧ឆ្នាំ ​ជា​ម្ចាស់​កាបូប​បាន​ឱ្យដឹង​ថា ​នៅ​វេលា​ព្រឹកថ្ងៃកើត​ហេតុ ​គាត់​បាន​ជិះ​ម៉ូតូ​ជា​មួយ​ប្តី​ ចេញពីផ្ទះ​ជួល​ក្នុង​គោល​បំណង​យកប្រាក់​ទៅសង​គេនៅ​ចំណត​រថយន្ត​ ម្តុំ​មន្ទីរពេទ្យ​ព្រះ​កុសុម​ៈ ។ នៅ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ ដំណើរ​ស្រប​ទិស​គ្នា​ ហើយ​ក៏​ធ្វើ​សកកម្មភាព​ឆក់​កាបូប​ ​របស់​គេ​តែម្តង​។ស្ត្រី​រូប​នេះ​បន្តទៀត​ថា ​នៅ​ពេល​ឆក់​កាបូប​បាន​សម្រេច​ហើយ ក្រុមចោរ​ទាំងនេះ​បាន​ព្យា​យាម​បើកម៉ូតូ​គេច​ដោយ​រូប​គាត់​ និង​ប្តី​បាន​បើក​ម៉ូតូ​ដេញ​តាម​ប្រកិតពីក្រោយ​ មក​ដល់​មុខ​វិទ្យា​ល័យ​ឥន្ទ្រទេវី ​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​បើកកៀរ​ម៉ូតូ​ជន​សង្ស័យ​ខាងលើ​ បណ្តាល​ឱ្យ​ដួល​ ភ្លាមៗ​នោះ​រូបគាត់​បាន​ទៅដល់​ ​ក៏​ស្រែក​ចោរៗ ​ឱ្យគេជួយ​ ហើយ​កម្លាំង​​សមត្ថ​កិច្ច​ប៉ុស្តិ៍​បឹង​កក់ទី​២ ​បាន​ជួយអន្តរាគមន៍​ក្របួចជន​សង្ស័យ​ជាប់ជាមួយ​នឹង​វត្ថុតាង​បន្ទាប់​ ពីពួកគេព្យាយាម​រត់ទៅ​​​សំងំ​នៅក្នុង​​​បន្ទប់​ទឹក​ក្នុង​សាលា​​​​៕
គ្រាន់​តែ​ជិះ​កង់​បុក​គ្នា​សោះ​យក​ខ្វាវ​កាប់​ស្លាប់​
ខេត្តកំពង់​ចាម ៖ ​យុវជន​​​ម្នាក់​អាយុ​២៣​ឆ្នាំ រស់នៅ​ស្រុកក្រូចឆ្មារ ​ត្រូវបានគេល​បកាប់​ចំនួន​២កាំបិត​ចំក្បាល​ផ្នែក​ខាង​​ក្រោយ និង​​ក្រោម​ក្លៀក​ខាង​​ស្តាំ​ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​នៅក្នុងថ្លុក​ឈាម​កាលពី​ ថ្ងៃទី​៣០ កញ្ញា ​នៅ​ត្រង់ចំណុច​វាលស្វាយ ដែលមាន​ចំងាយ​ប្រហែល​ជា​៣០០​ម៉ែត្រប៉ុណ្ណោះ ​ពីផ្ទះ​ជន​រង​គ្រោះ​។​ប៉ូលីស​បានធ្វើការ​ចង្អុល​បង្ហាញ​ពីសាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បាន​ប្រាប់ ​ថា ​ក្រោយ​ពី​បាន​កាប់​លើ​អ្នករងគ្រោះ​ហើយ​នោះ គេ​បាន​​ឃើញ​បិរសម្នាក់ ​អាយុ​៣៥ បាន​រត់​សំដៅ​ចូលទៅ​ក្នុង​​ផ្ទះរបស់ខ្លួន​ដែលស្ថិតនៅ​ក្បែរ​នោះ​ ដែរ​។នាព្រឹកថ្ងៃ​ដដែល​ប៉ូលីសបាន​ឱ្យ​ហៅ​ជនសង្ស័យរូបនេះ​មក​​សួរនាំ​ទៅប៉ុស្តិ៍រដ្ឋ​បាល​ឃុំឈូក ​និង​ធ្វើការ​ឆែកឆេរ​រក​មើល​វត្ថុ​តាង​ស្រាប់តែ​ប្រទះឃើញ​កាំបិត​ ផ្គាក់​មួយ​ទុក​នៅ​លើ​ផ្ទះ​ដាក់​ក្បែរ​សសរ​ផ្ទះ ហើយ​នៅ​ដង​កាំបិត​មានឈាមប្រឡាក់ថ្មីៗ​ថែមទៀត​ផង​។ជនសង្ស័យបាន​ឆ្លើយ​សារ​ភាព​ថា រូបគេ​ពិតជា​បានកាប់​ជន​រង​គ្រោះ​ពិ​ត​ប្រាកដ​មែន ​ដោយ​សារ​តែ​​​ផ្តើម​ចេញពី​ករណីគ្រោះថ្នាក់​ជិះ​កង់​បុកគ្នា ​នៅពេល​យប់​ថ្ងៃ​ទី​៣០ កញ្ញា ​បណ្តាល​ឱ្យរូបគេ​​​រង​របួស​ធ្ងន់ ត្រូវ​បែកចិញ្ចើម​​​​ខាងឆ្វេង​​​​រយះ​ហូរឈាម​ ទើប​​​រូប​គេ​​ខឹង​យ៉ាង​ខ្លាំង​ ហើយ​ក៏​យក​កាំបិតលប​​កាប់​ទៅ​លើ​​ជន​​រងគ្រោះ​តែម្តង​៕

បោះ​ពួយ​រថយន្ត​ដូច​ព្យុះ​បុក​ទំលុះ​របង​ស័ង្កសី​ដែល​គេ​បាំង​ការដ្ឋាន​កំពុង​សាង​សង់
រាជធានីភ្នំពេញ​ ៖ ​យុវជន​ស្រវឹង​ស្រា​ម្នាក់​អាយុប្រហែល​ជា​២០ឆ្នាំ​បាន​បើកបោះពួយ​ ​រថ​យន្ត​បុក​ទម្លុះ​របង​ស័ង្កសី​ដែល​គេ​​បាំង​ការដ្ឋាន​​កំពុង​សាង​សង់ បណ្តាល​ឱ្យធ្លាយ​ប៉ើង​ស័ង្កសី​ខ្ចាត់ខ្ចាយអស់ ហើយ​រថយន្ត​ជ្រុល​ចូលទៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិក ​កាលពី ថ្ងៃទី​៣ តុលា ​នៅ​ខណ្ឌ​៧​មករា​ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណាម្នាក់​រង​របួស​នោះ​ទេ ​គ្រាន់តែ​ខូច​ខាត​របង​ស័ង្កសី​តែប៉ុណ្ណោះ ។ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ូលិស​បាន​ឱ្យ​ដឹង​ ថា រថយន្ត​បង្កហេតុ​ ក្នុង​ល្បឿន​ដូចព្យុះ ខណៈ​ពេល​បើក​មក​ដល់​រង្វង់​មូល​វត្ត​សំពៅមាស ​មិន​ដឹង​ជា​យ៉ាងម៉េច​ស្រាប់​តែ​រថយន្តជ្រុលទៅ​បុក​របង​ស័ង្កសី​ដែល​ គេហ៊ុម​ព័ទ្ធ​បាំង​ការ​ដ្ឋាន​កំពុងតែ​សាង​សង់​ បណ្តាល​ឱ្យ​ប៉ើង​ស័ង្កសី​រាយប៉ាយ​ខ្ទេចខ្ទី​អស់ប្រវែង​៦ម៉ែត្រ​។ ​ចំណែក​រថ​យន្ត​បង្ក​ហេតុ​នេះ​បាន​វិល​ខ្ញាល់​ជា​ច្រើន​ជុំ រួច​ក៏​ជ្រុល​ចូលទៅក្នុង​ពហុ​កីឡដ្ឋាន​អូឡាំ​ពិក ហើយ​ទៅមុខ​លែង​រួច ដោយសារ​រថយន្ត​បាក់​រ៉ូទីល​។ ប្រភព​ដដែលបន្តទៀត​ថា បន្ទាប់ពី​កើត​ហេតុ អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិចស៊ីស ​បា​ន​បើកទ្វារ​​​រថយន្ត​ចុះ​ ហើយទូរស័ព្ទ​ហៅ​មិត្ត​ភក្តិ​បន្តិ​ច​ក្រោយ​មក​ស្រាប់តែ​មាន​រថយន្ត​ ម៉ាក​ឡង់​រ៉ូវែមួយគ្រឿង​ ​មកជួយ​អន្តរាគមន៍​ ដោយបំរុង​អូស​យក​រថយន្ត​បង្ក​ហេតុ​ទៅវិញ ​ប៉ុន្តែ​កម្លាំង​កង​រាជ​អាវុធហត្ថ​ និងមន្ត្រី​ប៉ូលិស​បានឃាត់​រថយន្ត​ទុក​។ ​បន្ទាប់​មក​​អ្នក​បើក​បរ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​​នោះ​បានជិះ​​រថយន្ត​​ ម៉ាក​ឡង់រ៉ូវែ​​ចេញ​ទៅ​បាត់​៕
​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ពី​ក្រោយ​រង​របួស​ធ្ងន់​
រាជធានីភ្នំពេញ​៖ ​បុរសជនជាតិ​ចិនម្នាក់​បាន​រង​របួស​បាក់ជើង​ឆ្វេង​ និង​រយះ​អណ្តាត ​ខណៈ​ពេល​ដែលជិះម៉ូតូទៅ​បុក​គូទ​រថយន្ត​ដែល​កំពុង​តែ​ឈប់​ភ្លើង​ស្តុប​ បណ្តាល​ឱ្យ​ដួល ​កាលពី​ថ្ងៃ ទី​២ តុលា នៅ​ខណ្ឌ​៧ ​មករា​។ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹងថា ​​មុនពេលកើតហេតុ​គេឃើញ​រថយន្ត​ បើកបរ​ដោយ​បុរស​ម្នាក់​ ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ដោយ​បាន​បើកពី​មុខ​ម៉ូតូ​ ខណៈ​មក​ដល់​ភ្លើង​ស្តុប​ផ្សារ​អូរឫស្សី ​អ្នកបើកបរ​ម៉ូតូ​ទំនង​ជា​ស្រវឹង​ងោក​ ទើប​បើក​ទៅ​បុកពីក្រោយ​គូទ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ដែល​កំពុងតែ​ឈប់​ភ្លើង​ស្តុប​ ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ ហើយ​រង​របួសតែម្តង​។ប្រភពព័ត៌​មាន​ពី​មន្ត្រីប៉ូលិស​បាន​ឱ្យដឹង​ថា ​ពាក់​កណ្តាល​យប់ទៅ​ហើយ ​ភ្លើង​ស្តុប​មាន​តែ​ពណ៌​លឿងនោះ​​ទេ ​តែ​មិន​ដឹង​ជា​មូលហេតុ​អ្វី ទើប​រថយន្តម៉ាក​កាមរី​ឆ្លាម​ឈប់​។ ​ចំណែក​ភាគី​​ខាង​ម៉ូតូ​​បើក​បរ​ដោយ​បុរស​ជនជាតិ​ ​ចិន​ម្នាក់​អាយុប្រមាណ​ជាង​២៥​ឆ្នាំ ​បន្ទាប់ពី​បុក​រថយន្ត​ពីក្រោយ​ ​ម៉ូតូ​បាន​ដួល​ បណ្តាល​ឱ្យ​ដាច់​មុខ រយះ​អណ្តាត ​និង​បាក់ជើង​ឆ្វេង ​បើទោះ​ជា​អ្នក​បើកបរ​ម៉ូតូ​នេះ​បាន​ពាក់​មួកសុវត្ថិភាព​ ក៏ដោយ៕
សាហាវ​ណាស់​តាម​បាញ់​ដល់​មន្ទីពេទ្យ​
រាជធានីភ្នំពេញ​ ៖ នារីវ័យក្មេង​ម្នាក់អាយុ២៣ឆ្នាំត្រូវ​ខ្មាន់​កាំភ្លើង​តាមបាញ់​ប្រហារ​ បណ្តាល​ឱ្យស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ដើរសំដៅរ​ថយន្ត​​ដែល​ទើប​ចូលសំចត​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក ​ចំការ​ដូង ក្រោយ​យក​កូន​ចូលទៅពិនិត្យ​ព្យាបាលជំងឺ ​(ចេញ​ពី​មន្ទីរ​ពេទ្យ​) កាលពី ថ្ងៃទី​៣ តុលា ​២០១១ ​ស្ថិត​ក្នុង ​ខណ្ឌដង្កោ ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល និង​រន្ធត់​យ៉ាង​ខ្លាំង ​​ពីសំណាក់​អ្នកចេញ​-ចូលមន្ទីរពេទ្យ​។តាម​ប្រភព​បាន​អោយ​ដឹង​ថា នារីវ័យ​ក្មេង​មានកូន​១​រូបនេះ​​មានប្តីជាអាណិកជន​ខ្មែរ​រស់នៅ​ ញូវហ្សេឡែន​ ហើយ​មុន​ពេល​កើត​ហេតុ​ ​នាង​បានយកកូនប្រុសតូចអាយុ​៣ខែ​ទៅ​​ពិនិត្យ​ព្យា​បាល​ជំងឺនៅមន្ទីរពេទ្យ​ ដោយ​ម្តាយរបស់​​នាងជាអ្នក​បីចៅ (កូនស្ត្រី​រង​គ្រោះ​) ​ឯ​រូបនាង​ជាអ្នកបើករថយន្ត​។ ពេល​ចូលទៅ​ដល់​ក្នុង​បរិវេណ​មន្ទីរពេទ្យ មិន​ទាន់​មាន​ហេតុ​ភេទ​អ្វី​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​,​ លុះ​ពេល​ពិនិត្យ​ជំងឺ​ហើយ​ ខណៈ នាង​ និង​ម្តាយ​បី​ចៅ​ប្រុស​ចេញ​មក​ក្រៅ​សំដៅ​រថយន្ត ស្រាប់តែ​មាន​ឃាត​ជន​ម្នាក់​មក​ឈប់​អែប រួច​ដកកាំភ្លើង​ខ្លី​បាញ់ទៅលើ​នាង​៣គ្រាប់ ​បណ្តាល​ឱ្យ​ត្រូវក្បាល​១គ្រាប់ ​ដួលស្លាប់​ភ្លាម​មួ​យ​រំពេច​។ចំណែកឯ​ស្ត្រី​ជាម្តាយ​របស់ជនរងគ្រោះ ដែលកំពុង​បីចៅ​តូចមិនដឹងអីនោះ ត្រូវឃាត​ជនបាញ់សំដៅ​២គ្រាប់ ប៉ុន្តែមិន​ត្រូវ​ទេ...​បន្ទាប់មក​ជន​ដៃដល់​បានជិះម៉ូតូ​រត់គេច​ខ្លួន​ បាត់​ស្រមោល​បន្សល់ទុក​ភាពរន្ធត់​ដល់​អ្នក​ផងគ្រប់​ៗគ្នា​៕
ផឹក​ស្រា​ស្រវឹង​ពេក​ចាប់​រំលោភ​នារី​ឃ្វា​ល​ក្របី
កំពង់ឆ្នាំង ៖ បុរស​ម្នាក់​រាយ​សន្ទួច​ពេល​ផឹក​ស្រា​ស្រវឹង​ក៏​ចាប់​រំលោភ​នារី​ឃ្វា​ល​ក្របី​ម្នាក់​អាយុ​២១​ឆ្នាំនៅ​ក្នុង​​វាល​ស្រែ​ក្រោយ​ពី​កើត​ហេតុ​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ ប្ដឹង​សមត្ថកិច្ច​ចាប់
ខ្លួន​បញ្ជូន​មក​ស្នង​ការ​នគរបាល​ខេត្ត។ ជនល្មើសអាយុ ២៩ឆ្នាំ (មាន​ប្រពន្ធ មានកូន២នាក់) រស់នៅ​ភូមិ​ជាមួយគ្នា​ដែរ បាន​រាយសន្ទួច​នៅក្នុង​វាលស្រែ​ក៏បាន​មក​ចាប់​ឱប​នាង​ពីក្រោយ​ហើយ​ផ្ដួល​ទៅ​ ក្នុង​ស្រែ ហើយ​វាយតប់​រូប​នាង​ពេលនោះ​នាង​ក៏បាន​ស្រែកហៅ​ម្ដាយ​ដែល​កំពុង​​ឃ្វាលក្របី​ ឆ្ងាយ​ពី​នាង​ជាង១០០ម៉ែត្រ ឲ្យ​ជួយ​តែ​ម្ដាយ​នាង​មិនឮ។ បន្ទាប់​មក​នាង​ក៏​ត្រូវ​ជនល្មើសច្របាច់.ក​រហូតដល់​សន្លប់ នៅពេល​ដឹងខ្លួន​វិញ នាង​បានឃើញ​ជនល្មើសកំពុង រំលោភ​នាង​ពីលើ ដោយ​ខោ​ខ្សែយឺត ត្រូវ​បាន​គេ​ស្រាត អស់​ទៅ​ហើយ​ខណៈនោះ​ដែរ​ម្ដាយ​របស់​នាង​ក៏បាន​ដើរ​រក ពេល​នោះ​ដែរ​ជនល្មើស ក៏បាន​លូន​ចេញ​ពីលើ​នាង​ទៅតាម​សន្ទូង​ដើម្បី​រត់​គេចខ្លួន។ ចំណែក​នាង​ពេល​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ក៏បាន​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ ​ចាប់ខ្លួន​ជនល្មើស។បន្ទាប់ពី​បាន​ទទួល​ចម្លើយ​សារភាព​ពី​ជនសង្ស័យ សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ល្ងាច​ ថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០១។ ដោយឡែក​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ដែល​នៅលើ.ក​ របស់​ជនរងគ្រោះ​មាន​ស្នាម​ជាំ​ខ្មៅ​ផង​ព្រោះ​ត្រូវ​ជនល្មើស​ច្របាច់.ក៕

គ្រាន់តែមើលមុខសោះដកកាំភ្លើងបាញ់
ភ្នំពេញ ​៖ ​យុវ​សិស្ស​រៀន​នៅ​សាលា​ឯកជន​ប៊ែ​ល​ធី​ម្នាក់​អាយុ១៨ឆ្នាំត្រូវ​បាន​ក្រុមសិស្ស​រៀន​នៅ​ សាលា​ជាមួយគ្នា​ប្រើ​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​របួស​ចំ​ដៃ​ហើយក៏​ត្រូវបាន ​គេ​ជួយសង្គ្រោះ​ទៅកាន់​មន្ទីរ​ពេទ្យភ្លាម​ៗក្រោយ​ពេល​មាន​ទំនាស់​មើលមុខ​ គ្នា​ហើយ​ក្រុម​ល្មើស​ច្បាប់​បានគេច​ខ្លួន​បាត់​ស្រមោល កាលពីថ្ងៃទី​២នៅ ខណ្ឌទួលគោក។មុនពេល​កើតហេតុ​ជនល្មើស២នាក់​ជិះ​ម៉ូតូ​ ១គ្រឿង​ប្រដាប់​ដោយ​អាវុធ​ខ្លីមួយ​ដើម។ជនរងគ្រោះ​បាន​ជិះ​ ម៉ូតូ​ទៅ​ស្ទូចត្រី​នៅ​ខេត្តកណ្ដាល​ពេល​ត្រឡប់មកផ្ទះ​វិញ​បាន​ជួប​ជនល្មើស​ ដែល​កំពុង​ជិះ​ម៉ូតូ​ដល់​ចំណុចកើតហេតុ។ក្នុង​ខណៈនោះ​ក្រុម​ជនល្មើស​បាន​ស្រែក ​ថា​ហ៊ាន​មើលមុខ​ពួកគេ​រហូត​ជនល្មើស​បាន​ដក​កាំភ្លើង​បាញ់​ជនរងគ្រោះ​ តែម្ដង។ក្នុងចំណោម​ជនល្មើស​ទាំង២នាក់​នោះ​មាន​ម្នាក់​ត្រូវបាន​គេ​ ស្គាល់ថា ជា​សិស្ស​រៀន​នៅ​សាលា​អន្តរជាតិ​ប៊ែ​ល​ធី​ជាមួយ​ជនរងគ្រោះ​ដែរ៕​

​ចោរ​ទុរយស​ប្លន់​យាយ​ចំណាស់​អាយុ​៨០​ឆ្នាំ​
កែប​ ៖ ​លោក​យាយ​វ័យ​៨០ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ក្នុង​ផ្ទះ​តែឯង​ត្រូវ​បាន​លោក​ចោរ​ ចិត្ត​ទុរយស ចូល​ទៅ​ច្របាច់ក​និង​ចាប់​បោក​ក្បាល​ផ្ទប់​នឹង​គ្រែ​បណ្តាល​ឱ្យ​គាត់​រង​ របួស​ធ្ងន់ ​រួច​វា​ក៏បាន​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ដែល​មាន​បន្តិចបន្តួច​ពី​ជីដូន​ ចាស់​បាន​សំរេច​ ទើប​គេចខ្លួន​ដោយ​សុវត្ថិភាព​។​កាលពី​យប់​ថ្ងៃទី៣០ខែកញ្ញា ស្ថិតនៅ​ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្តកែប​។​ប៉ូលិស​បានប្រាប់​អោយ​ដឹងថា ខណៈពេល​ដូនចាស់​កំពុង​នៅផ្ទះ​តែម្នាក់ឯង ស្រាប់​តែមាន​មនុស្ស​ប្រុស​ម្នាក់​បាន​ចូល​ទៅ​ច្របាច់ក​លោកយាយ​ហើយ​ចាប់​ រូបគាត់​វាយ​ថែមទាំង​ចាប់​ក្បាលគាត់​បោក​ផ្ទប់​នឹង​គ្រែ​បណ្តាលឱ្យ​បែកក្បាល ​របួស​ធ្ងន់ធ្ងរ​ផងដែរ ទើប​វា​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់គាត់​អស់​គ្មាន​សល់។ប៉ូលីសបានឱ្យដឹង​ទៀតថា របស់របរ​ដែល​បាត់បង់​ដោយសារ​ចោរប្លន់​រួមមាន​មាស​ចំនួន៣ជី លុយ​ចំនួន​ជាង១០ម៉ឺន​រៀល​ដែលជា​លុយ​បានមក​ដោយសារ​កូនចៅ​យកមក​ជូន​ដល់​ លោកយាយសំរាប់​ចាយវាយ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នាពេល​កន្លងមកនេះ ហើយ​គ្រាន់តែ​រក្សាទុក​មិនទាន់បាន​ចាយ​មួយរយ​ផង​ក៏ត្រូវ​មាន​ចោរ​ដាច់ដាប​ទៅ ​ប្លន់​យក​អស់រលីង ហើយ​ចោរ​នេះ​មិន​មានប្រើ​អាវុធ​អ្វី​ឡើយ គឺ​គេបានធ្វើ​សកម្មភាព​ប្លន់​ដោយ​ប្រើ​កណ្តាប់ដៃ​ជា​អាវុធ​វាយប្រហារ​ទៅលើ​ ដូនចាស់​ធ្វើឱ្យ​គាត់​បែកក្បាល​ដេរ​ជាច្រើន​ថ្នេរទៀតផង បន្ទាប់មក​វា​គេចខ្លួន​យ៉ាង​រហ័ស។ ចំពោះ​ករណី​ ប្លន់​យក​ទ្រព្យសម្បត្តិ​ខាងលើនេះ សមត្ថកិច្ច​បាននិងកំពុង​រត់​ខ្វែង​ដៃ ខ្វែង​ជើង​តាម​ស្រាវ​ជ្រាវ​អត់​បាន​ដេក​ពួន​ទាំងយប់ ដើម្បី​ស្វែងរក​មុខសញ្ញា តែ​ពេលនេះ​នៅ​មិនទាន់មាន​តំរុយ​នៅឡើយ។បច្ចុប្បន្ន​លោកយាយ​រងរបួស​ធ្ងន់​ដោយសារ​ចោរ​វាយ​ប្លន់​ខាងលើ ត្រូវបាន​កូនចៅ​ជា​សាច់ញ្ញាតិ​នាំទៅ​កាន់មន្ទីរពេទ្យ​ដើម្បីឱ្យ​គ្រូពេទ្យ​ ជួយសង្គ្រោះ​រួច​ផុតពី​គ្រោះថ្នាក់​ហើយ៕

​ចាប់​បាន​អ្នក​លួច​ដឹក​ឈើ​ត្រសេក​ប្រភេទ​លេខ១
បន្ទាយមានជ័យ ៖ រថយន្ត​កាមរី​មួយ​គ្រឿង​លួច​ដឹកឈើ​ត្រ​សេក​ប្រភេទ​លេខ​១​ពេញ
​រថយន្ត​បាន​​ រត់​គេច​ពី​ការ​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​ចរាចរ​នៅ​ចំណុច​ស្ពាន​ទី​១​ស្ថិតនៅ​ក្នុង​ ​ក្រុងសិរីសោភ័ណ​ ត្រូវ​ប៉ូលិស​ចរាចរ​តាម​ពី​ក្រោយ​រហូត​ក្របួច​ជាប់​បាន​ទាំង​រថយន្ត​និង​ ម្ចាស់កាលពីថ្ងៃទី ០៣ ខែតុលា ដែល​ជា​ចំណុច​គោលដៅ​សមត្ថកិច្ច​ត្រួតពិនិត្យ​សកម្មភាព​ល្មើសច្បាប់​គ្រប់​ ប្រភេទ។ប៉ូលីសបាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​
មួយ​​គ្រឿង​បើក​ពី​កើតមក​លិច​ពី​ ខេត្តសៀមរាប​ចូល​មក​ខេត្តបន្ទាយមានជ័យ។ ​លុះ​មកដល់​ស្ពាន​ទី១ ដែល​មាន​ប៉ូលិស​ចរាចរ​ត្រួតពិនិត្យ ជនល្មើស​ក៏បាន​បើករថយន្ត​ដោយ​ល្បឿន​លឿន បម្រុង​គេច​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ តែ​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​រហូត​ដល់​ចំណុច​ខាងលើ​ទើប​ចាប់​រថយន្ត​ដឹកឈើ​ នោះ​បាន។ ឈើ​ក្នុង​រថយន្ត​នោះ​ជា​ប្រភេទ​ឈើ​ត្រ​សេក​លេខ១ មាន​ប្រវែង១,២០ម៉ែត្រ ​ទទឹង ០,៨០ម៉ែត្រ មុខកាត់ ០,២៥សង់ទីម៉ែត្រ ​បន្ទាប់ពី​ធ្វើការ​វាស់វែង
​ឈើ​ទាំងនោះ ត្រូវ​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ ចំណែក​អ្នកបើកបរ​បញ្ជូន​ទៅ​តុលាការខេត្ត ​ដើម្បី​ដាក់ទោស​តាម​ផ្លូច​ច្បាប់៕

បើក​រថយន្ត​បុក​គេ​ហើយរ​ត់​គេច​ត្រូវ​បាន​ប៉ូលិស​គ្របួច​ជាប់
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្ត​១​ប្រភេទ​​​ ជា​​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​ស៊ីភី​កម្ពុជា ​បាន​បើក​​​យ៉ាង​លឿន​រួច​​ហោះ​ទៅ​បុក​​ម៉ូតូ១គ្រឿង ដែលកំពុងធ្វើ​​ដំណើរ​​បញ្ច្រាស​ទិសគ្នា បណ្តាល​ឱ្យ​​អ្ន​កបើក​បរ​ម៉ូតូ​បាក់​ស្មង​​​​ជើង​​ខាង​​ឆ្វេងរបួស​​ ធ្ងន់ធ្ងរ​ ហើយ​អ្នកបើកបរ​​​រថ​យន្ត​​ដោយស្មាន​ថា ​ម្ចាស់ម៉ូតូ​​​ស្លាប់​​ក៏​បើក​​​រថ​យន្ត​​រត់ពី​កន្លែង​​​កើតហេតុ ប្រមាណ​​​​ជិត​​២គីឡូម៉ែត្រ ក៏​​ត្រូវ​បានសមត្ថកិច្ច​​​​ចាប់ជាប់​​រួម​ជាមួយនឹង​​រថយន្ត​ រួច​បញ្ជូន​​ទៅ​ការិ​យាល័យ​​​​ប៉ូលិស​​ភ្លាម​ៗ​នោះ​​ដែរ​កាលពី​ថ្ងៃទី​​​​៣ តុលា ​នៅ​ ​សង្កាត់ទឹក​​ល្អក់​៣ ​​ខណ្ឌទួលគោក។តាម​ប្រភព​ព័ត៌​មានពីមន្ត្រី​​ប៉ូលិស​ចរាចរណ៍​​នៅ​ កន្លែង​កើតហេតុ ​​បាន​ឱ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​​​ខាងលើ​បើក​បរ​​ដោយ​បុរសម្នាក់អាយុ​​​​២៥​ឆ្នាំ បានបើក​​រថយន្ត​ពីជើងទៅ​ត្បូង​​តាម​បណ្តោយ​​​​​ផ្លូវ​​២៧១ ​​​​ក្នុង​ល្បឿន​​​លឿន​ដោយ​​​​វ៉ា​គេ​ឯង ​ហើយ​​​​វាក់​​នឹង​​​រថយន្ត​​​​១គ្រឿង​​​​​ដែល​បើក​​ចេញពីផ្លូវ​តូច​​ កាត់ទទឹង​​ផ្លូវ​​​​​២៧១ ​ទើប​​​​​រថ​យន្តបង្ក​​​ហេតុ​គេច​ ហើយ​​​ជ្រុលចង្កូត​​​ទៅបុក​​ម៉ូតូគុប​ដែល​​​កំពុងធ្វើ​​​ដំណើរ​បញ្ច្រាស​ទិស ​គ្នា​ចំពី​មុខពេញទំហឹង​ បណ្តាល​ឱ្យ​អ្នក​បើកបរ​​ម៉ូតូ​ដួល​​និង​​​រង​របួស ។ប្រភព​បាន​ឱ្យដឹង​បន្តទៀត​ថា ​ស្របពេល​ឃើញ​ម្ចាស់​ម៉ូតូដួល​សន្លប់​​​​ អ្នកបើក​បរ​​​រថយន្ត​​បង្ក​ហេតុ​នឹក​ស្មាន​ថា ​​​​ស្លាប់ ក៏​​បើក​រថយន្ត​​រត់​ដោយ​បត់​ក្បាល​​​ត្រឡប់​ក្រោយ គឺបើក​​​គេច​​​រហូត​ទៅ​ដល់​ផ្លូវ​២០០៤ ​​ក្នុងសង្កាត់ទឹកថ្លា ក៏​ត្រូវ​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​​​បានតែ​ម្តង៕
ទទួល​បាន​ពត៌​មាន​ច្បាស់​ចុះ​ប្រតិបតិ្ត​ចាប់​បាន​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់
រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រីនគរបាល​​​ផ្នែក​ព្រហ្មទណ្ឌ​​​​នៃអធិការ​ដ្ឋាននគរបាល​ខណ្ឌដូនពេញ បានឃាត់ខ្លួន​ជនសង្ស័យ​​ជួញដូរគ្រឿងញៀន ​ម្នាក់អាយុ២២ឆ្នាំ​នៅ​ ​​ខណ្ឌដូនពេញ ​​​កាលពីថ្ងៃទី​​៣ តុលា ​២០១១​។មន្ត្រីនគរ​បាល​​​ផ្នែក​ព្រហ្មទណ្ឌ​​​នៃអធិការ​ដ្ឋាន​ ​ខណ្ឌដូនពេញ​​​​បាន​ឱ្យ​​ដឹង​ថា នៅ​​វេលាម៉ោង​​​​​២​និង​​​​៣០នាទី​​​​រសៀល​ថ្ងៃទី​​​៣ ​​តុលា ​​​នគរ​បាល​ផ្នែក​​​​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ បាន​ទទួលព័ត៌​មាន​​​ពី​ប្រជា​ពលរដ្ឋ​​​​​រាយការណ៍​មក​ថា ​​មានការ​ជួញ​ដូរ​គ្រឿងញៀន​នៅ​ត្រង់​ចំណុច​​ដែល​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ ខាង​លើ​នេះ​ ​​ទើប​​កម្លាំង​សមត្ថកិច្ច​​ចុះទៅ​ឃ្លាំ​មើល​ ហើយ​​​ប្រទះឃើញ​​​​បុរសម្នាក់​ស្លៀក​ពាក់​​ស៊ីវិល​​អង្គុយ​លើ​ម៉ូតូ​​ម៉ាក​ វ៉េវ​ចិន គ្មាន​ស្លាកលេខ ។ ​ពេល​​នោះ​នគរបាល​​បានឃាត់ខ្លួន​​​​​ និងធ្វើការ​​​ឆែក​ឆេរ​ស្រាប់តែ​​​ប្រទះ​​​ឃើញ​គ្រឿង​​ញៀន​​​​ប្រភេទ​ម៉ាទឹកកក ​ចំនួន​​​៥​កញ្ចប់​តូច​ ​និង​គ្រឿងញៀន​​ប្រភេទ​យ៉ាម៉ា​ចំនួន​​​​​​២​គ្រាប់ ​រួច​បញ្ជូន​​​ទៅអធិការ​ដ្ឋាន​​នគរបាលខណ្ឌ​​ដើម្បី​​សាក​សួរ ៕
មិនស្រួ​ល​ខ្លួន​ចូលកោស​ជប់​បាត់​លុយ​១០០០​ដុល្លា​
រាជធានីភ្នំពេញ​​ ៖ ​​ហេតុការណ៍​ភ្ញាក់​ផ្អើល​​​មួយ​បានកើត​ឡើង​​នៅ​ទីតាំង​ផ្ទះ​ម៉ាស្សា ​និង​កោសជប់​មួយ​កន្លែង ស្ថិតនៅ​ខណ្ឌ​ចំការមន ​កាលពីថ្ងៃទី​​​​៣ តុលា ដោយសារតែ​​បុរស​​អ្នក​រកស៊ីទិញ​​-លក់​​អេត​ចាយ​​ម្នាក់អាយុ៤៥ឆ្នាំ​ប្តឹង​សមត្ថ​កិច្ច​​ ចោទប្រកាន់​​លើ​នារី​ម៉ាស្សា​​ថា បានលួច​​​​លុយ​ក្នុង​កាបូប​ដែលដាក់​ក្នុង​​ហោ​ប៉ៅ​​​​អស់​​១.១០០​ដុល្លារ​​។ជនរងគ្រោះបាន​​​រៀប​រាប់​​​​ថា លោក​បាន​​ដាក់​លុយ​​ចំនួន​​​១.៥៤០​ដុល្លារ ​ក្នុងហោប៉ៅ​ខោ ដើម្បីត្រៀម​​យកទៅទិញ​​អេត​ចាយ​​ តែ​ដោយ​​មាន​អាការ​​មិនស្រួលខ្លួន ក៏ឆ្លៀត​​​ចូលម៉ាស្សា​​​​នៅ​​ទីតាំង​​​ខាងលើ​ ដោយ​មាន​​​​​​​នារី​ម៉ាស្សា​​​ម្នាក់​ចូល​ម៉ាស្សា​​ឱ្យ​​​អស់រយ​ៈ​ពេល​​​ជាង ​១ម៉ោង​ទើប​ឈប់។ ​​លោក​​​​បានបន្តទៀត​​ថា ពេល​ឈប់​ម៉ាស្សា​ រូបគាត់បាន​​​ស្ទាប​​​​កាបូប​​​ក្នុងហោប៉ៅ​ខោ​មើល​​​ដឹង​ថាប្លែក​​​ដៃ​ក៏​ដក ​​កាបូប​មក​រាប់​លុយ​​​​មើល​ឃើ​ញបាត់​លុយ​អស់​​​ជាង​​​១.១០០​ដុល្លារ ​​ក៏​លួង​នាងៗ​​ម៉ាស្សា​សុំ​លុយ​​​​វិញ ដោយសុខចិត្ត​​បង់​ខាត​​​១០០​ដុល្លារ  ។ ប៉ុន្តែ​ពួក​នាង​​​​ៗ​ទាំង​នោះ​បាន​ប្រកែកដាក់​អហង្ការ ហើយ​បណ្តេញ​​​គាត់​​​​ឱ្យចេញ​​ពីផ្ទះ​ម៉ាស្សា ​ទើបគាត់​​សម្រេ​ចចិត្ត​ទូរស័ព្ទ​​​​​ហៅប៉ូលិស​​​​ប៉ុស្តិ៍​ឱ្យ​ ជួយអន្តរាគមន៍​។នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ នារី​ទាំង​៤​នាក់ខាង​លើ​បាន​បដិ​សេធ​ថា ពួក​នាង​ពុំ​បាន​​យក​លុយ​នោះទេ ទោះ​ជា​យ៉ាង​នេះ​ក្តី​សមត្ថ​កិច្ច​នៅតែបន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​ប​ន្ថែម​ ទៀត​។
​បាត់​ខ្លួន​១០​ថ្ងៃ​ប្រទះ​ឃើញ​សព​សល់​តែ​ឆ្អឹង​
ខេត្ត​សៀម​រាប​ ៖ បុរសម្នាក់​ដែល​គេ​សា្គល់​ច្បាស់ជា​គ្រូប​ង្រៀន​អាយុ​៤៥​ឆ្នាំ ក្នុងក្រុងសៀមរាប​ត្រូវ​គេប្រទះ​ឃើញ​ដេក​សា្លប់​រលេះ​រលួយ​សាច់​ អស់​សល់​តែ​ខោ​អាវ​ជាប់​នឹង​គ្រោង​ឆ្អឹង​នៅ​ក្នុង ព្រៃ​តំបន់​ចំការសា្វយ​ចន្ទីក្នុង​ភូមិទ្រាំង ក្រុង​សៀម​កាលពី​វេលា ថ្ងៃទី២តុលា ។ស្រ្តីជា​ភរិយា​​អាយុ​៤៤ឆាំ្នជា​មន្ត្រីរាជការ និងមានកូន២នាក់​អោយ​ដឹងថា ប្តី​របស់អ្នក​ស្រី​​ជិះ​ម៉ូតូ​ចេញ​បាត់​ពីផ្ទះ​អស់រយៈ​ពេល​​ជាង​ ១០ថ្ងៃមកហើយ គឺ​ចាប់​តាំង​ពីថ្ងៃទី​២​កញ្ញា​មកម្ល៉េះមិន​ដឹង​ជាទៅ​ណាទេ។ ក្រុម​គ្រួសារ​បាន​តាម​រក​គាត់ តែ​រក​មិន​ឃើញសោះ​ លុះ​ដល់​លា្ងច​ថ្ងៃទី២​ តុលា​ទើប​ទទួល​បាន​ដំណឹង​ពីការ​ប្រទះឃើ​ញសាក​សពគាត់​ ។ប៉ូលិស​បាន​អោយ​ដឹ​ងថា ការត្រួត​ពិនិត្យ​នៅកន្លែងកើតហេតុ​ពុំ​ឃើញ​វត្ថុ​តាងអ្វី​ ក្រៅពី​សាក​សពជ​នរងគ្រោះ​ដែល​រលេះ​រលួយ សាច់​អស់​សល់​តែខោ​អាវជាប់​នឹង​គ្រោងឆ្អឹង​មើល​មិនយល់​នោះទេ។ គេមិន​ដឹង​ថា ការ​សា្លប់​របស់​ជនរង​គ្រោះគឺជា​រឿង​សមា្លប់ប្លន់យក​ម៉ូតូ ឬបែប​ណាទេ ។ទោះ​បីជា​បែប​​ណាក្តី​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវ​ជ្រាវករណី​នេះ​។ សាកសពត្រូវបានប្រគល់​អោយស្រ្តីជា​ប្រពន្ធ​និង​ក្រុម​គ្រួសារ​នាំយក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្តព្រះរាជ​ដំណាក់​ក្នុង​ក្រុង​សៀ​មរាប ៕
ចាប់​បាន​ឡាន​ដឹក​ឈើ​ប្រណីត​បន្លំ​ជា​ឡាន​ដឹក​អេត​ចាយ​
ខេត្ត​ក្រចេះ ៖ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ឆ្លូង​ឃាត់​​រថ​យន្ត​កូរ៉េ​មួយ គ្រឿង​ចំណុះ​២​តោន​កន្លះ​ដែល​ផ្ទុក​អេត​ចាយ​ ហើយ​ឆែក​ឆេរ​រក​ឃើញ​​ឈើ​ប្រណីត​ពី​ក្រោម​ចំនួន​១២​កំណាត់​ធំៗ។ ការ​ចាប់​រថ​យន្ត​​នេះកាលពី ថ្ងៃ​៣០ ខែកញ្ញា នៅតាម​ផ្លូវជាតិ​លេខ​៧អា ​ក្នុង​ស្រុក​ស្នួល ។ប៉ូលិស​បាន​ឱ្យដឹង​ថា​សមត្ថ​កិច្ច​មេព្រៃ​សង្ស័យ​រថយន្ត​នេះ​តែងតែ​ដឹក​អេតចាយ​ឆ្លង​កាត់​ជា​ញឹក​ញាប់​ក៏​ ឃាត់​ដើម្បី​ឆែក​ឆេរ​ ហើយ​រក​ឃើញ​មា​នបង្កប់​ឈើ​ប្រ​ណីត​ប្រភេទ​​ធ្នង់ចំនួន​២៤ដុំធំ​ៗ ​ស្មើ​នឹង​ជា៥​​ម៉ែត្រគូប​។ប្រភព​ដដែល​បង្ហើប​ឱ្យដឹង​ទៀតថា ​គេដឹង​​ថា ការ​ប្រកប​ជំនួញរ​បស់ពួ​ក​ឈ្មួញ​បែប​នេះ​មានរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​តែមិន​ធ្លាប់​បាន​បង្រ្កាប​ទេ ហើយកា​រ​ចាប់​លើក​នេះមក​ពីមិន​ត្រូវរ៉ូវ​គ្នា​រវាង​តំលៃរត់ការរបស់​ម្ចាស់​ ឈើជា​មួយ​លោក​នាយ​រងផ្នែករ​ដ្ឋបាល​ព្រៃ​ឈើ​​ឆ្លូង​ម្នាក់ ។តាម​សេចក្តីរាយ​ការណ៍​មួយ​ចំនួនទៀត​អោយ​ដឹងថា ​សព្វថ្ងៃ​ពួក​ឈ្មួញ​ឈើ​ប្រណីត​ខុស​ច្បាប់បានប្រើ​គ្រប់​រូប​ភាព និងប្រើប្រាស់​ថយន្ត​ធុន​ធំធ្វើឱ្យ​សមត្ថកិច្ច​មេព្រៃ​លំបាក​​យ៉ាងខ្លាំងក្នុង​ ការបង្រ្កាប និងទប់ស្កាត់៕
​ជំលោះ​បង្ក​ទៅ​ជា​ហិង្សា​រវាង​ប្ដី​ប្រពន្ធ​១​គូ​
ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​អាយុ៣២ឆ្នាំបាន​ត្រូវ​កាំបិត​ត្នោត​ធ្លាក់​លើ​មុត​​លិច​ដល់​សួត ខណៈ​​ឈ្លោះ​ប្រកែក​​គ្នា​ជាមួយប្រពន្ធអាយុ៣៣​បន្ដិចបន្ដួច​ហើយ​ប្រពន្ធ​​ខឹង​យក​ កាំបិត​ត្នោត​ជន្ល​​ប្ដី​ចៃដន្យ​ជ្រុះ​ផ្លែ​ទៅ​លើ​ប្ដីនៅ​តែ​ដង​ជាប់​នឹង​ដៃ ​ប្រពន្ធ ​កាលពី​ថ្ងៃ​ទី​១ តុលា​នៅ ស្រុក​ឧដុង្គ ។តាម​​ស្ដ្រី​ជា​ប្រពន្ធ​និយាយ​​ថា នៅ​ថ្ងៃ​កើតហេតុ​រូប​គាត់​និង​ប្ដី​បាន​ទៅ​លេង​ផ្ទះ​បងថ្លៃ​ដែល​
នៅ​ ក្នុងភូមិ​ជាមួយ​គ្នា លុះ​ពេល​ទៅ​ដល់​ប្ដី​ក៏​អង្គុយ​ផឹកស្រា​បន្ដិចបន្ដួច​ជាមួយ​បងប្អូន។ លុះ​ក្រោយ​មក​ក៏​មានការ​ឈ្លោះ​ប្រកែក​គ្នា តែស្ត្រី​ជាប្រពន្ធ​​រូប​នេះ​មិន​ប្រាប់​ថា​ឈ្លោះ​ប្រកែក​គ្នា​ពី​រឿង​អ្វី​ ទេ គ្រាន់តែ​ប្រាប់​ថា​ឈ្លោះ​គ្នា​បន្ដិចបន្ដួច​ប៉ុណ្ណោះ ហើយ​គាត់​បាន​យក​កាំបិត​​ត្នោត​ទៅ​ជន្ល​​គំរាម​ប្ដី ស្រាប់តែ​របូត​ផ្លែកាំបិត​​ចេញ​ពី​ដង​ធ្លាក់ទៅ​លើ​ប្ដី​មុត​ក្រោម​ដោះ​ខាង​ ឆ្វេង​ ។ប្រភព​ដដែល​បន្ដ​ទៀត​ថា ពេល​​ឃើញ​ប្ដី​ត្រូវ​របួស​ បងប្អូន​និង​អ្នក​ជិតខាង​បាន​ជួយ​ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ លុះមក​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ថត​មើល​ប្រាប់​ថា​មុត​លិច​ដល់​សួត និង​កំពុង​ធ្វើការ​ព្យាបាល ៕
ចាប់​បាន​ចោរ​លួច​គម្រប​រ៉េហ្គា​របស់​អង្ក​ភាព​លូ​ទឹកស្អុយ​
ខេត្ត​ព្រះ​សី​ហនុ​ ៖ ​ជន​សង្ស័យ​២​នាក់​ត្រូវ​​បានចាប់ខ្លួន​​​​ដោយ​កង​រាជ​អាវុធ​ហត្ថ​​​ពី​​ បទប្រ​ព្រឹត្ត​អំពើ​លួច​  ដែក​គម្រប​​រ៉េ​ហ្គា​​របស់​អង្គ​ភាព​លូ​ទឹកស្អុយ​​​ខេត្ត​។ ជន​​ទាំង​២​ត្រូវ​​​កង​រាជ​អាវុធ​ហត្ថ​ការិយា​ល័យ​ស្រាវ​ជ្រាវ​​បទ​ល្មើស​ ព្រហ្ម​ទណ្ឌ​ខេត្ត​ព្រះ​សី​ហ​នុ​ ឃាត់​ខ្លួន​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូង​ខេត្ត​ព្រះ​សី​ហ​នុ កាល​ពី​រសៀល​ថ្ងៃ​ទី​១ តុលា កន្លង​ទៅ​​។ប៉ូលីសបាន​ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​នៅ​ ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ​នៅ​សង្កាត់​លេខ​៤ ក្រុង-​ខេត្ត​ព្រះ​សី​ហនុ។ បន្ទាប់​​ពី​កម្លាំង​​ការិយា​ល័យ​ស្រាវ​ជ្រាវ​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៃ​ទី​ បញ្ជា​​ការ​​កង​រាជ​​​អាវុធ​​​​ហត្ថ​​ខេត្ត​ព្រះ​សី​ហ​នុ ទទួល​បាន​សេច​ក្តី​រាយ​ការណ៍​ពី​សន្តិ​សុខ​របស់​អង្គ​ភាព​ មន្ទីរ​សាធារណការ ដែល​​ប្រ​ចាំ​ការ​​នៅ​អាង​ចម្រោះ​ទឹក​ស្អាត​នៃ​ទី​តាំង​ខាង​លើ​​​ថា ​មាន​ជន​សង្ស័យ​​២​នាក់ បាន​​ចូល​​មក​ធ្វើ​សកម្ម​ភាព​លួច​យក​ដែក​រ៉េ​ហ្គា​​គម្រប​​លូ​ទឹក​ស្អុយ​។ ពេល​នោះ​ប៉ូលីស ​​ចំនួន​៥​នាក់​ ចុះ​ទៅ​កន្លែង​​កើ​ត​ហេតុ ហើយ​ក៏​បាន​​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​ និង​ដក​ហូត​បាន​វត្ថុ​តាង ដែក​រ៉េ​ហ្គា​ចំនួន​៥​បន្ទះ ដែល​ជន​សង្ស័យ​ទាំង​ពីរ​នាក់​​បាន​ច្រក​ចូល​ក្នុង​បាវ​ជា​ស្រេច​​។ជន​សង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​​ខេត្ត​ព្រះ​សី​ហ​នុ ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ ដើម្បី​ចាត់​ការ​តាម​នី​តិ​វិធី​​ច្បាប់​៕
​ចោរ​សម័យ​ថ្មី​យក​ម៉ូតូ​ដូរ​ខ្សែ​ក
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​​​ជា​ចោរ​ឆក់​ខ្សែ​.ក​ចំនួន​២​នាក់​​បាន​បង្ខំ​ចិត្ត​រត់​គេច​ ខ្លួន​ចោល​ម៉ូតូ​​ ​មួយ​គ្រឿង​ បន្ទាប់​ពី​​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ.ក​​បា្លទី​ន​ទម្ងន់​​២​ជី ពី​ស្ត្រី​អ្នក​ដំណើរ​ម្នាក់អាយុ២៩ឆ្នាំ​បាន​សម្រេច ហើយ​បើក​ម៉ូតូ​​គេច​ខ្លួន​ជួប​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​បុក​ជា​មួយ​រថយន្ត​​​មួយ​គ្រឿង ។ ​ហេតុ​ការណ៍​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីថ្ងៃ​ត្រង់​ទី៣ តុលា ​នៅខណ្ឌ​ទួល​គោក ។
តាម​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​​ស្ត្រី​រងគ្រោះ​​បាន​ធ្វើ​ដំណើរ​​តាម​ម៉ូតូ​​ដោយ​ប្តី​ជា​អ្នក​ឌុប ។ នៅ​ពេល​ធ្វើ​ដំណើរ​​តាម​ផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅជើង​ស្រាប់​​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ ជិះគ្នា​​២​នាក់​ធ្វើ​ដំណើរ​​ស្រប​គ្នា​​បានធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​​​ពី ​ស្ត្រី​​រងគ្រោះ​​​បាន​សម្រេច​​រួច​​​បើ​ក​ម៉ូតូ​​គេច​ខ្លួន ។តាម​ព័ត៌​​មាន​បន្ត​ទៀត​ថា​ ​នៅពេល​បើក​ម៉ូតូ​គេច​ខ្លួន​​បាន​បន្តិច​ជន​សង្ស័យ​ ស្រាប់តែ​​បុក​ជា​មួយ​រថយន្ត​ បណ្តាល​ឱ្យ​ម៉ូតូ​ដួល ​ហើយ​​ជន​សង្ស័យ​​ទាំងពីរ​នាក់​​បាន​រត់​គេច​ខ្លួន​បាត់​​ដោយ​បន្សល់​ទុក​ ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្ម​ភាព​​៕
​គ្រាន់​តែ​ទុក​ឈើ​ប្រហែស​បន្តិច​ចោរ​លួច​យក​លក់​ខ្ទេច​
កណ្ដាល ៖ ជនសង្ស័យ​ម្នាក់​អាយុ២០ឆ្នាំក្នុង​ចំណោម​បក្ខពួក​៥​នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​​តាខ្មៅ​សហការ​ជាមួយ​ប្រជា​ការពារ​ធ្វើ​ការ​ឃាត់​ ខ្លួន​ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​និង​បក្ខ​ពួក​បាន​ចូល​លួច​ឈើ​របស់​អ្នកភូមិ​ដែល ​គរ​ទុក​សម្រាប់​ធ្វើ​ផ្ទះ​ យក​ទៅ​លក់​ស៊ី​ចាយ​អស់​។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី ​សា​សួរ​និង​កសាង​សំណុំរឿង​ចាត់​កា​តាមច្បាប់​កាលពី ​ថ្ងៃ​ទី៣ ​ខែ​តុលា ​ចំណុច​ខាង​មុខផ្ទះ​ជនរងគ្រោះ​ ស្ថិត​ក្នុង​ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ បើ​តាម​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ អាយុ៣៥ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅមុខ​ថ្ងៃ​កើតហេតុ​រូបគេ​បាន​ទិញ​ឈើ​អារ​ ចំនួន១៣​ដើមយក​មក​គរ​ទុក​នៅ​ខាងក្រោយ​ផ្ទះ ដើម្បី​ទុក​សម្រាប់​ត្រៀម​ធ្វើ​ផ្ទះ​នៅ​រដូវ​រាំង​ភ្លៀង​។លុះ​មកដល់​ថ្ងៃ​ កើត​ហេតុ​ ខ្លួន​បាន​ដើរទៅ​ក្រោយ​ផ្ទះ​ដើម្បី​ទៅ​មើល​ឈើ​និង​សំភារៈ​នៅក្រោយ​ផ្ទះ​ក៏​ ស្រាប់តែ​បាត់​ឈើ​ដែល​ទិញ​គរ​ទុក​មិនឃើញ​ភ្លាម​នោះ​រូបគេ​ក៏បាន​ប្តឹង​ទៅ​ សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍៕

No comments:

Post a Comment