Labels

Saturday, November 26, 2011

ព័ត៌មាន​​សន្តិសុខ សង្គម និង​​ឧក្រិដ្ឋ​កម្ម​ កើត​ឡើង​ពី​​ថ្ងៃទី​ ២០ ដល់ ២៥ វិច្ឆិកា​​ ឆ្នាំ​​ ២០១១

ប្រពន្ធ​កំណាច​ចាក់​ប្ដី២​កាំបិត​ ព្រោះ​រឿងលុ​យ​​លក់​​ក្របី
ខេត្តកំពង់ធំ​​​ ៖ ​​បុរសម្នាក់​អាយុ​៤៤​ឆ្នាំ​​រង​របួស​​ធ្ងន់​​ដោយ​ប្រពន្ធ​​​ អាយុ៣៨ឆ្នាំប្រើ​​អំពើ​ហិង្សា​​​ចាក់ ​១កាំបិត​​​ត្រូវខ្នង​​និង​​១កាំបិត​​​ទៀត​ចំមុខ ​​កាលពី​​​​ថ្ងៃទី​​​​១៩ វិច្ឆិកា​នៅ​ស្រុក​​ប្រាសាទ​​​​សំបូរ ​​​ដោយ​​​ស្ត្រីជា​ប្រពន្ធ​​​​ខឹង​ប្តី​​ព្រម​ទទួល​​​​លុយ​កក់​ ​ដោយ​​​​ពុំទាន់បាន​ឯកភាព​ពីប្រពន្ធ​។ប៉ូលិស​បាន​ឲ្យ​​​ដឹង​ថា ​​​​ស្ត្រី​​​​ជាប្រពន្ធ​​កន្លង​មក​តែង​ប្រើ​​​អំពើ​ហិង្សា​​លើប្តី​​ ​ធ្លាប់​​​វាយប្តី​នឹង​អង្រែ ឬ​​​អង្កត់​អុស ជាញឹកញាប់​​ តែជនរងគ្រោះ​​តែង​​អត់​ធ្មត់​មិន​ប្តឹង​​សមត្ថកិច្ច​​​​​ទេ​។​បុរសរងគ្រោះ​​ ​បាន​​ឱ្យ​ដឹង​ថា ពួកគេទាំង​២នាក់ប្តី​ប្រពន្ធ​​បាន​ព្រម​ព្រៀងគ្នា​​​លក់​ក្របី​ ដើម្បី​​​យកប្រាក់​បង់​​ឱ្យក្រុមហ៊ុន​នាំកូន​​របស់​ខ្លួន​ ​​ទៅធ្វើការ​នៅប្រទេស​ថៃ​។ ​​ពេល​នោះ​ប្រពន្ធ​​​​​កាត់ថ្លៃ​​៨៥ម៉ឺនរៀល តែ​​​ឈ្មួញ​​​ហ៊ាន​ឱ្យ​​ថ្លៃ​តែ​​​៨២ម៉ឺន​រៀល ​​ប៉ុណ្ណោះ ។ ​​ដោយសារ​កំពុង​​​ខ្វះលុយ ​​​ប្រើប្រាស់​​ផង ​​ខ្លួន​ក៏​ព្រម​លក់​​​ក្នុង​ត​ម្លៃ​៨២​ម៉ឺនរៀល ​ហើយ​ក៏​​យល់​ព្រម​​​​​ទទួ​ល​ប្រាក់​កក់​​ពីឈ្មួញ​​ចំនួន​២ម៉ឺន​រៀល​។ ​​​ ស្ត្រីដៃ​ដល់​ក៏​​ប្រាប់​​ប្តី​ឱ្យយក​លុយ​​​ក​ក់​​​​ ទៅ​ឱ្យឈ្មួញ​​វិញ ប្តី​ក៏ចុះពីលើ​​ផ្ទះ​​ខ្ចីម៉ូតូ​គេបម្រុង​យក​លុយ​​​២​ម៉ឺនរៀល​ នេះ​ទៅ​ឱ្យម្ចាស់គេ​​វិញ ​​​ស្រាប់តែ​​​​​ស្ត្រីជា​​​ប្រពន្ធ​​​​កាន់​កូនកាំបិត​​ចុះពី​លើ​ផ្ទះ​ចាក់ ​​ទៅលើ​បុរស​​ជាប្តី​តែម្តង​។ ​​​បន្ទាប់មក​ក៏​​រត់គេច​​​ខ្លួន​បាត់។ បុរស​​រងគ្រោះ​​ ​​ត្រូវ​​បានគេបញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​​បង្អែកខេត្ត ដើម្បីសង្គ្រោះ​៕
ចាប់​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ៣​នាក់​
ខេត្តកំពង់ឆ្នាំង​​​​​ ៖ ​​ប៉ូលិស​ចរាចរ​​​ខេត្ត​បាន​បង្ក្រាប​​​​ក្រុមយុវសិស្ស​បង្ហោះ​ម៉ូតូ​​ ដោយ​​​​ក្នុង​នោះ​ចាប់បាន​ម៉ូតូ​ចំនួន​​៣គ្រឿង ​កាលពី​ទី​​១៩ វិច្ឆិកា ​​​នៅតាម​បណ្តោយ​​​ផ្លូវជាតិ​លេខ​​៥។មន្ត្រី​​ប៉ូលិស​ចរាចរ​​​​​ផ្លូវ​ គោកបាន​ឱ្យ​​​ដឹង​ថា​​​ ​​​​ខណៈ​ដែល​ប៉ូលិស​​​​​​​កំពុង​​អនុវត្ត​ការងារក៏​​​​​​​​បានឃើញ​ យុវ​សិស្ស​​​​មួយក្រុម​​ជិះម៉ូតូ​ជិត​​១០​គ្រឿង​ ​​បាន​ឆ្លង​កាត់​កន្លែង​ត្រួតពិនិត្យ​​​​នោះ ពេលឆ្លង​ផុត​​​កន្លែង​​ប៉ូលិស​បាន​​​​ចម្ងាយ​​​ប្រហែល​​​​១០០ម៉ែត្រ ​​​​ពួកគេ​បាន​​បង្ហោះ​ម៉ូតូ​​​គ្រប់​ៗគ្នា ​​​ភ្លាម​នោះប៉ូលិស​​​​​ក៏​បាន​​​តាម​ចាប់​បាន​​​៣គ្រឿង​​ដែល​ពួកគេ​​​​បាន​ ​​​ទម្លាក់​ចោល ហើយ​ក៏​បាន​​នាំយកមករក្សាទុក​នៅ​ការិ​យាល័យ​​ចរា​ចរណ៍​​ផ្លូវគោក​​​​ ក្នុងនោះ​មាន​ម៉ូតូ ម៉ាក C125 ចំនួន​​២គ្រឿង​​ និងម៉ូតូ​ម៉ាក​វីវ៉ា​​​ចំនួន​មួយ​គ្រឿង​។ ​​លោកបន្តទៀត​ថា ​​លោក​នឹង​​​អញ្ជើញ​​​​អាណាព្យា​បាល​​​​ឬ​ម្ចាស់ម៉ូតូ​​​​ធ្វើការ​​​ណែនាំ និង​ផាកពិន័យ​​​៕
​​ឪពុកចុង​​​តិរច្ឆានរំលោភកូនចុង
ក្រុងប៉ោយប៉ែត​​​​​ ៖ ​​ឪពុកចុង​​​តិរច្ឆាន​​​ម្នាក់​អាយុ២៨ឆ្នាំត្រូវ​បាន​កម្លាំង​កង​រាជ​​​ អាវុធហត្ថ​​​​ ក្រុងប៉ោយប៉ែត​​​ចាប់​​ខ្លួន​​​​​កាលពី ថ្ងៃទី​​​១៨ វិច្ឆិកា ​​ក្នុង​សង្កាត់​ប៉ោយប៉ែត​ ​ក្រោយ​ពី​​ទទួលពាក្យ​បណ្តឹង​​របស់​ម្តាយ​​​​ក្មេងស្រីរងគ្រោះ​​​។​បើ​តាម​ ការ​​​​ឱ្យដឹង​ពីសមត្ថកិច្ច​​​​បាន​​ប្រាប់​ថា មុន​ឈាន​ដល់​ការ​​ចាប់​​​ខ្លួនជន​ជាប់ចោទ​​​​ខាង​លើ គឺសមត្ថកិច្ច​​​ក្រុង​​​បានទទួលពាក្យ​បណ្តឹង​​ពីស្ត្រី​​ម្នាក់​ ​​អាយុ​​​​៣៦​ឆ្នាំ ​​ត្រូវជា​ប្រពន្ធ​​ជន​ជាប់​ចោទ​​​​​​​​មក​ប្តឹង​​​ថា ឪពុកចុងរូប​​​​​នោះ​បាន​​ចាប់​​​​រំលោភ​កូន​របស់ខ្លួន​​​​​​ជាបន្តបន្ទាប់​​ រហូត​ដល់​​​ទៅ​​៤ដង ​​​នា​ពេល​កន្លង​​​មក​។ ​​ការបែក​ធ្លាយ​​​ករណី​​​រំលោភ​នេះ​គឺ​ដោយ​​​​​ការ​ធ្វើ​ទារុណកម្ម​​​​​​​​ អុជ​នឹង​​ភ្លើង​បារី​ទៅលើ​ខ្លួន​​​ប្រាណ​ក្មេងស្រី​​រងគ្រោះ​​ឱ្យ​មាន​​​​ របួស ហើយ​ពេល​ម្តាយ​​សង្ស័យ​ ក៏ធ្វើ​ការ​​​​​សួរនាំ​​​ ទើបកូនស្រី​​​ប្រាប់​ថា ឪពុកចុង​​ធ្វើទារុណ​កម្ម​​​​​ពេល​នាង​មិន​​​​ឱ្យ​រំលោភ​។ ​ ទោះ​ជាយ៉ាងណា​ប៉ូលិស​បាន​​បញ្ជូនសំណុំ​រឿង​​​ទៅ​​ឱ្យជំនាញ​​នៅទីបញ្ជា​ការ​​ កង​រាជ​អាវុធ​ហត្ថ​​​​​ធ្វើការ​ ​ស្រាវជ្រាវ និង​សួរនាំបន្ត​។ ​ចំណែកក្មេង​ស្រី​រង​គ្រោះ​​​​​​ត្រូវបាន​​​អង្គ​ការ​​​សកម្មភាពដើម្បី​​ កុមារ​យកទៅ​​​បីបាច់ថែ​រក្សា៕
អត់​លុយ​ទិញ​បាយ​ហូប​លួច​បូម​ប្រេង​យក​ទៅ​លក់​
រាជធានីភ្នំពេញ ៖​ ​សន្តិសុខ​​​​​៣នាក់ ត្រូវបាន​​មេការ​​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​​ឃាត់ខ្លួន​​កាលពី ថ្ងៃទី​​២០ វិច្ឆិកា ​​​បន្ទាប់ពី​ក្រុម​​សន្តិ​សុខ​​​​ទាំងនោះ​​​​​នាំ​គ្នា​​​​​លួច​​បូម​ប្រេង ​ពី​រថយន្ត​​ដឹកទឹក​បរិសុទ្ធ​​​យក​ទៅលក់​។បើ​តាម​មន្ត្រី​សមត្ថកិច្ច​​​ ឱ្យដឹង​ថា ជនសង្ស័យ​​​ចំនួន​​៣នាក់​​​សុទ្ធ​តែ​ជា​សន្តិសុខ​​​ឯកជន​របស់​ទឹក​បរិសុទ្ធ​ ​​​​ជួល​ឱ្យ​​យាម​​ បែរ​ជា​​នាំគ្នា​​​លួច​បូម​ប្រេង​ចេញពី ​រថយន្ត​​​​​​​​យកទៅលក់ ហើយ​​ត្រូវ​មេ​ការ​ក្រុមហ៊ុន​ផលិត​​​ទឹកបរិសុទ្ធ​​ឃើញ​ទាន់ ក៏ឃាត់​ខ្លួន​​ប្រគល់​​ឱ្យ​​សមត្ថកិច្ច​​​​តែម្តង​។ ​ទោះ​បីជាយ៉ាង​ណា ជនសង្ស័យ​​ទាំង​​៣នាក់ ​លួច​ពុំ​ទាន់​បាន​​នៅ​ឡើយ​ទេ​ គឺ​បានត្រឹមតែ​បូម​ចេញ​​ដាក់​ប៊ីដុងត្រូវ​​គេ​ទាន់​ និង​ត្រូវ​​ចាប់ខ្លួន​។នៅ​ចំពោះ​មុខ​​​​សមត្ថកិច្ច​ជនសង្ស័យ​​​ បាន​​សារ​ភាព​​ថា ​ខ្លួន​បានរៀបចំ​​​​គម្រោង​ បូមប្រេង​​​​​ម៉ាស៊ូត​ចេញ​ពី​​រថយន្ត​​តាំងពី​​​ថ្ងៃ​។ ​លុះ​យប់​​​ក៏​បាន​​ធ្វើ​​​សកម្មភាព​បូមប្រេង​ចេញ​ ស្រាប់តែ​​មេ​ការ​​ក្រុម​ហ៊ុន​​ផលិត​ទឹកបរិសុទ្ធ​មក​ទាន់​។ ​​ជន​នេះ​បានសារ​ភាព​ទៀត​ថា ខ្លួន​​​ទើបតែ​​​​ទៅ​​យាមក្រុមហ៊ុន​​ទឹកបរិសុទ្ធ​បានតែ​​​​១​អាទិត្យ​​​​ដោយ ​អត់លុយទិញ​​​បាយ​ហូប​ក៏​នាំគ្នា​​​លួច​​ ហើយ​ត្រូវ​​​គេ​ចាប់​បានតែ​ម្តង​៕
ទើប​តែ​មក​ពី​ទិញ​ត្រី​ត្រូវ​ចោរ​ប្លន់​ទាំង​ម៉ូតូ​ទាំង​ត្រី​
រាជធានីភ្នំពេញ ៖​ អាជីវ​ករ​​លក់​ត្រី​​នៅ​ផ្សារ​​​ស្ទឹង​មានជ័យ​ម្នាក់​​​ត្រូវបាន​​ក្រុម​ចោរ ​​​ប្លន់​ចំនួន​៣​នាក់ ប្រ​ដាប់​អាវុធ​​ខ្លី ​ជិះ​ម៉ូតូ​​​​មួយ​គ្រឿង​ ​បាន​ស្ទាក់​ផ្លូ​វ​​ភ្ជង់​ប្លន់​យក​ម៉ូតូ​​​​មួយ​គ្រឿង​​​រួម​ទាំង​​ត្រី​ ចំនួន​៧៥​គីឡូ​ក្រាម ​​បន្ទាប់​ពី​​​​ត្រឡប់​​​មក​ពី​​ទិញ​ត្រី​​នៅ​ឯ​ព្រែក​ព្នៅ​​​កាល​ពី​ថ្ងៃ​ ទី​១៩ វិច្ឆិកា នៅ​ខណ្ឌ​ឫស្សី​កែវ​។​តាមព័ត៌​មាន​បាន​​​​ ឱ្យដឹង​ថា ​ក្រុមចោរ​ប្លន់​​​​​មាន​គ្នា​​​​​៣នាក់​ជិះ​ម៉ូតូ​​​​មួយគ្រឿង ប្រដាប់​ដោយ​​អាវុធខ្លី​​​ បានស្ទាក់​ផ្លូវ​​​អាជីវករ​លក់​ត្រី​​រូបនោះ ក្បែរ​ស្នងកា​រ​​ដ្ឋាន​ហើយ​ក៏​ភ្ជង់គំរាម​​រក​បាញ់​សម្លាប់​​​​ ​បន្ទាប់​មក​​ប្លន់​យកម៉ូតូ​​​មួយ​គ្រឿង ​រួមទាំង​ត្រី​​​ រត់​គេចខ្លួន​ដោយ​សុវត្ថិ​ភាព​។បន្ទាប់ពី​ត្រូវ​ចោរប្លន់​​ អាជីវករ​​​រូប​នោះ​​​បាន​ទាក់​ទង​​ទៅស្នងការដ្ឋាន​ ​បន្ទាប់មក​​សមត្ថ​កិច្ច​​មូលដ្ឋានក៏​បានចុះទៅ​​ពិនិត្យ​មើល​​​កន្លែង​កើត​ ហេតុ ៕
រថយន្ត​ក្រុង​បើក​បុក​រថយន្ត​ទួរីស​របួសមនុស្ស​១៥​នាក់​
ខេត្តកំពង់ស្ពឺ ៖ កាលពី​​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​ស្រុក​ភ្នំស្រួច ​រថយន្ដក្រុង​បានប៉ះ​ទង្គិច​គ្នា​
ជា​មួយ​រថយន្ដ​ទួ​រី​ស បណ្ដាល​ឱ្យ​រថយន្ដ​ទួ​រី​ស​ខូចខាត​ស្ទើរ​ទាំងស្រុង និង​អ្នក​ជិះ​​រង​របួស​១៥​នាក់ ក្នុង​នោះ​ធ្ងន់​៤​នាក់ និង​ស្រាល១១​នាក់ ។ ជន​រង​គ្រោះ​​ត្រូវគេបញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ ពេទ្យ​ខេត្ដកំពង់ស្ពឺ​ ដោយឡែកជន​រង​របួស​ធ្ងន់​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​៣​​នាក់ និងប្រុស​​ម្នាក់​ជា​​អ្នកបើកបរ​រថយន្ដ​ទួ​រី​សត្រូវ​គេបញ្ជូន​បន្ដ​ទៅ​ ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្យ​ព្រះ​កុសុមៈ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​ដែល​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​​ថា រថយន្ដ​ទួ​រី​ស​ដឹក​អ្នក​ដំណើរ​​១៥​នាក់​រួម​ទាំង​អ្នកបើកបរ និង​ព្រូ​​ពី​ស្រែអំបិល​ឆ្ពោះទៅ​ភ្នំពេញ ខណៈ​ដល់​ចំណុច​កើតហេតុ​ត្រង់​ចំណុច​ផ្លូវ​កោង ស្រាប់តែ​មាន​រថយន្ដក្រុង​មួយ​គ្រឿង​បើក​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​វ៉ា ​រថយន្ដ​កុងតឺន័របណ្ដាល​ឱ្យ​ជ្រុល​ទៅ​បុក​រថយន្ដ​ទួ​រី​សក្រពឹត​ខាង​មុខ​ ស្ទើរ​ទាំងស្រុង ឯ​អ្នក​​ជិះ​ក្នុង​រថយន្ដ​ប៉ះ​ទង្គិចគ្នា​ពេញ​រថយន្ដ​តែ​ម្ដង ។ ចំណែក​រថយន្ដក្រុង​គ្រាន់តែ​បែក​កញ្ចក់​ខាង​មុខ​បន្ដិច ហើយ​មិន​មាន​អ្នក​រង​របួស​​ទេ ។​រថយន្ដ​ទាំង​​ពីរ​គ្រឿង​ត្រូវ​​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​ ដ្ឋានខេត្ដកំពង់ស្ពឺ ដើម្បី​​ដោះស្រាយ៕
ជើង​កាង​ប្រចាំ​តំបន់​លប​ស្ទាក់​វាយក្រុម​ស្ទាវ​មក​ពីភូមិ​ផ្សេង​​
រាជធានីភ្នំពេញ​​​​​ ៖ ​យុវជន​​​៤នាក់​​​​រង​របួស ​ខណៈ​ពេលជិះម៉ូតូ​ត្រឡប់​មកពី​ជូនបង​ប្អូនទៅ​ផ្ទះ​​​​​​នៅផ្សារ​​​ព្រៃទា​ វិញ ​​​​ស្រាប់តែ​​​មានក្មេង​ទំនើង​​​​​ដុះស្លែ​​​​​មួយក្រុម​ប្រចាំ​នៅ​ តំបន់នោះ ​​មានគ្នា​​​​​ពី​​៨​ទៅ​​​១០នាក់​ បាន​រត់​​ចេញ​មក​​​​​​កាន់​ផ្លែ​​​ដែក​ឆាប​​​ស្ទុះ​ទៅ​​ចាក់​លើ​​​​យុវជន​​​ មួយ​ក្រុម​​​មានគ្នា​​​​៦​នាក់​ជិះម៉ូតូ​​​​២គ្រឿង ​​បណ្តាល​ឱ្យ​​​រង​របួស​​​៤នាក់​​ កាលពីថ្ងៃទី​​២០ វិច្ឆិកា នៅខណ្ឌដង្កោ​។​ ឪពុក​របស់​​ជន​រង​គ្រោះម្នាក់ បានឱ្យ​ដឹង​ថា កូន​របស់​គាត់​រួម​ទាំង​មិត្ដភក្ដិទាំងអស់​៦​នាក់ ក្នុង​នោះ​មាន ​ស្រី​ម្នាក់បាន​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ស្មាស់​​មួយ​​គ្រឿង និង​ម៉ាក​គុប​មូល​មួយ​គ្រឿង ដើម្បីជូន​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ផ្សារ​ព្រៃ​ទា ​។ ខណៈ​ពេល​ជិះ​ត្រឡប់​មក​វិញ​​មក​ដល់​​ត្រង់​ចំណុច​ផ្លូវ​កោង​បាន​បន្ថយល្បឿន ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ពី​៨​ទៅ​១០​នាក់ កាន់​ផ្លែ​ដែកឆាប និង​មាន​ទាំងស្រី​ម្នាក់​​ផង​​ដែរ​បាន​កាន់ដំបង​រត់ចេញ​ដេញ​ចាក់​ទៅ​លើ​​ ក្រុម​យុវជន​​របស់​ខ្លួន​ដែល​កំពុង​ជិះ​ម៉ូតូបណ្ដាល​ឱ្យ​រង​របួស​៤​ នាក់។ប្រភព​ព័ត៌មាន​បាន​បន្ដ​ទៀត​ថា ក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​តំបន់​ព្រៃ​ទា​នេះ ជា​ក្រុម​ក្មេង​ទំនើង​ដុះ​ស្លែ​ទៅ​ហើយ ដែល​កើតមាន​យូរយារ​ណាស់​មក​ហើយ ឱ្យ​តែ​យប់​ស្ងាត់​បន្ដិច​ក្រុម​នេះ​ចេញ​ធ្វើ​សកម្មភាព​ជា​រឿយ​ៗ តែងតែ​បង្ក​បញ្ហា​ដល់អ្នក​ដទៃ ពេល​ខ្លះ​គ្រាន់តែ​វាយ​និង​ចាក់​របួស​ស្នាម ជួន​កាល​ទៀតវាយ​ប្លន់​យក​របស់របរ​ក៏​មាន​ដែរ ហេតុការណ៍​​​​នេះ​តែង​​តែ​កើតឡើង​​​​ជារឿយ មិន​ដែលឃើញ​ហើយ​មិនឃើញ​មានសមត្ថកិច្ច​រូប​ណា​ចេញ​ទប់ស្កាត់​ឡើយ​៕
សិស្ស​វិទ្យាល័យ​ឆក់​ខ្សែ​ក
រាជធានីភ្នំពេញ​​​​ ៖ ជនសង្ស័យ​​​ម្នាក់​ក្នុង​ចំណោម​​​បក្សពួក​​ចំនួន​​​​២នាក់​ត្រូវ​​នគរបាល​​ ប៉ុស្តិ៍​​បឹង​កក់​ទី​​២ ចាប់ខ្លួន​​​កាលពី​ថ្ងៃ​ទី​​​២០ វិច្ឆិកា ​បន្ទាប់ពី​​​ជិះម៉ូតូ​មួយគ្រឿង ​ធ្វើ​សកម្មភាព​​ឆក់​ខ្សែ​.កប្លាទីន​បាន​សម្រេច​ ហើយជិះម៉ូតូគេចខ្លួន​​ ប៉ុន្តែ​​ម៉ូតូ​ដួល ក៏ត្រូវ​សមត្ថកិច្ច​ចាប់​​​បាន​​ម្នាក់​។តាមមន្ត្រី​​​សមត្ថកិច្ច​​​ ខណ្ឌទួលគោក​​បាន​ឱ្យ​​ដឹង​ ថា នៅ​​មុនពេលកើតហេតុ ជនរង​គ្រោះ​​ម៉ូតូ​​​​មួយគ្រឿង ​ធ្វើដំណើរ​​​​ មក​លេង​​​​ផ្ទះបង​ប្អូន​នៅក្រោយ​​​​សាលា​បឋមសិក្សា​​​ទួល​គោក​។ លុះ​​​ធ្វើដំណើរ​​ដល់​​​​​​ផ្លូវ​លេខ​​​​៣១៥ ​​ស្រាប់តែ​​​ជន​សង្ស័យ​​​មានគ្នា​​​២នាក់​ជិះម៉ូតូ​​មួយគ្រឿង ​​​​ក្នុង​ដំណើរ​ស្រប​គ្នា​​​​​ធ្វើសកម្មភាព​​ឆក់ខ្សែ​​.កប្លាទីន ហើយ​ជិះម៉ូតូ​គេ​ចខ្លួន​ ។​​ សមត្ថកិច្ច​​​បន្តទៀត​ថា ​ខណៈ​នោះ​​ជន​រង​គ្រោះ​​​​​ស្រែក​​​ចោរៗ ​ហើយ​បើក​ម៉ូតូ​ដេញ​តាម​​​​​ពីក្រោយ លុះ​​​​​​ដល់​ចំណុច​​ភ្លើង​ស្តុប​​​ផ្សារ​មាន់​អាំង ​ជនសង្ស័យ​​​​វាក់​​​​​​ជាមួយរថយន្ត ក៏ជាន់​ហ្វ្រាំង​​បង្ខំ​ឱ្យ​​ដួលម៉ូតូ​​ក៏ត្រូវ​កម្លាំង​​​​​សមត្ថកិច្ច​​​​ ប៉ុស្តិ៍​​​ចាប់​ខ្លួនបានម្នាក់​។​ ​ចំណែក​​​ជន​ង្ស័យ​​ម្នាក់​​​​ទៀត​បាន​ព្យាយាម​​លើកម៉ូតូ​ជិះគេចខ្លួន​​​ បាត់​។​ ទោះបីជាយ៉ាងណា ​​ខ្សែ.ក​ប្លាទីន​បាន​ជ្រុះ​បាត់​ផងដែរ៕
ជន​អនាមិក​លប​បាញ់​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​នៅ​មុខ​ផ្ទះ​តែ​ម្ដង
ខេត្តកំពត ៖ ​បុរស​ម្នាក់​អាយុ​៥៣​ឆ្នាំ​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ ប្រហារ​បណ្តាល​ឱ្យ​ ស្លាប់​នៅ​លើ​គ្រែ​មុខ​ផ្ទះ​របស់​ខ្លួន​កាលពី​​​​ថ្ងៃ​ទី២០ ​វិច្ឆិកា ​នៅ​​​ស្រុកកំពង់​ត្រាច ។តាមការ​រៀបរាប់​​​​របស់​​ប្រពន្ធ​ជនរងគ្រោះ​​បាន​ឱ្យ​ ដឹង​ថា ​ ប្តី​គាត់​បាន​ដេកនៅ​លើ ​​គ្រែ​មុខផ្ទះ​តែ​ម្នាក់ឯង​ ចំណែក​ឯ​រូបគាត់​ជា​ប្រពន្ធ​បាន​ចូល​ដេកក្នុង​ផ្ទះទៅ ។​ ស្ត្រី​​ជា​ប្រពន្ធ​​បាន​និយាយថា ពេលនោះ​​​គាត់​​មិនទាន់​​​ដេកលក់​ផង ស្រាប់តែ​ឮស្នូរ​​​កាំ​ភ្លើង​ផ្ទុះ​១​គ្រាប់​​​យ៉ាង​ខ្លាំង ​​រូបគាត់​​​ក៏ស្ទុះ​មក​បើក​ទ្វារចេញ​​​​ហើយ​ស្រែកសួរ​ប្តី​​​ពី​រឿង​ ស្នូរគ្រាប់​កាំភ្លើង​នោះ ប៉ុន្តែ​​ប្តីគាត់មិន​បាន​​​ឆ្លើយទេ ​។ ដោយ​​សង្ស័យ​​​គាត់​ក៏​​​ចុះ​ទៅមើល​ឃើញ​ឈាម​ទើប​​ដឹង​ថា ប្តី​គាត់​ត្រូវ​គេ​លួចបាញ់សម្លាប់ គាត់​ក៏ស្រែក​ឆោ​ឡោ​ឡើង​​ផ្អើល​អស់​​អ្នក​ស្រុក​ ហើយបន្តិច​ក្រោយមក​ឃើញនគរបាល​ ចុះ​មកដល់។ ប៉ូលិស​បាន​និយាយ​ថា ការបាញ់​​​សម្លាប់​បុរស​អាយុ​៥៣​ឆ្នាំ​នេះ ​ឆ្លង​តាម​ការ​ស្រាវ​ជ្រាវ​ដំបូង​​អាច​និយាយបានថា​ជា​រឿង​​គំនុំ​​​ ។​​ជនរងគ្រោះ​​​ត្រូវ​បាន​​ឃាត​កបាញ់មួយគ្រាប់​​បែកប្រអប់មាត់​ និង​បាក់ដៃ​​ឆ្វេង​ទំនង​ជាជនរងគ្រោះ​​ដេក​​ដាក់​​ដៃ​​គង​ថ្ងាស​ ហើយអ្នកបាញ់​នោះគឺយកចុង​​កាណុង​កាំភ្លើង​​រុញដល់​ក្បាល​​តែម្តងទើប​បាញ់​​​ ចំគោល​ដៅ​​បែបនេះ៕
អង្គរក្ស​​​មន្ត្រីជាន់​ខ្ពស់​យក​កាំភ្លើង​បាញ់​បោះ​សេរី​​​
រាជធានីភ្នំពេញ​​​​ ៖ ​​​ កាលពី​ថ្ងៃទី​​​​​ ២២ វិច្ឆិកា ​​មាន​​បុរស​​​២​ក្រុម​កើ​តទំនាស់​​​វាយទាត់​ធាក់​គ្នា ​​​រហូត​ឈានដល់​ការ​ផ្ទុះអាវុធ​​​២​គ្រាប់​​ពីសំណាក់​ភាគី​ម្ខាង​​ជា​ អង្គរក្ស​​​មន្ត្រីជាន់ខ្ពស់​​​រដ្ឋាករ​​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ហើយការ​​បាញ់​​​នោះ​គឺ​ជាការ​បាញ់​រំដោះ​ខ្លួន​។​ប្រភព​ព័ត៌​មាន​​​បាន​ ឱ្យដឹង​ថា ​​មុនកើតហេតុ ​មានបុរស​​​​៣​នាក់ជិះម៉ូតូ​​​២គ្រឿង​​​ ​​ចេញពី កន្លែង​​​​​ផឹក​ស៊ី​មួយ​​​​​​​​ពេលទៅ​ដល់​មុខផ្ទះ​​សំណាក់​​​១កន្លែង មានភាគីម្ខាង​​ទៀត​គ្នា​ច្រើន​នាក់​ដែលកំពុងឈរ​លេង​នៅមុខផ្ទះ ក៏ស្រែក​ថា «ឯង​ស្រវឹង​​ហើយ កុំជិះ​​លឿនពេក​» ស្រាប់តែ​​​​ភាគី​​អ្នក​ជិះ​​ម៉ូតូត្រឡប់​ក្រោយ​​​​ចូលមក​​​​​រករឿង​​ភាគី​ ឈរ​​​លេង ដោយ​​ដក​កាំភ្លើង​​វាយ​ក្បាល​បុរស​ម្នាក់​​​បែក​ឈាម ​ប៉ុន្តែ ​​ក្រុមអ្នក​​ឈរ​លេង​​មុខផ្ទះ​​មាន​​គ្នា​​ច្រើន​ក៏ស្ទុះ​​​​ចូលជួយធ្វើ​​ ឱ្យភាគី​​​អង្គរក្ស​​​មន្ត្រី​​ជាន់​ខ្ពស់បាញ់​​​២គ្រាប់ ​​ដើម្បីគំរាម​​​គូ ជម្លោះ​​ និង​រំដោះខ្លួន​​​។ ពេលនោះនៅ​សល់​​អ្នក​ជិះ​​ម៉ូតូ​​ឆាលី​​ម្នាក់​រត់​​មិន​រួចត្រូវ​​​គេ​ព្រួត ​វាយ​​​ទ្រម​ខ្លួន ​និង​​ចាប់​​ចង​​ទុកម្តុំ​រួចហើយ​​ទូរស័ព្ទ​​​​​ប្តឹង​ប៉ូលិស​ឱ្យ​​ យកទៅប៉ុស្តិ៍​...ពេលនេះ​កំពុង​កើត​មាន​​ការប្រឹង​​​​​ប្តល់​គ្នា​​​ ទៅវិញទៅមក​​ ៕
ចោរ​លួច​ម៉ូតូ​បាត់​ខណៈ​ពេល​ដែល​ចូល​ច្រៀង​ខារ៉ាអូខេ​
ខេត្ត​កំពត ៖ យុវជន​​​ទំនើង​​​មួយ​​ក្រុម​​​មាន​​គ្នា​​​​បី​នាក់​​​ បាន​ធ្វើ​​សកម្មភាព​​​លួចកាច់​​សោ​យក​បាន​​​ម៉ូតូ​​ ​មួយគ្រឿង​​ ខណៈ​ម្ចាស់​​ម៉ូតូ​​អាយុ១៥ឆ្នាំជា​​សិស្ស​​សាលា​​ចូល​​​​ច្រៀង​​​ខារ៉ា​អូខេ ​​​នៅក្នុងក្រុង​​កំពត ​​​កើត​ឡើង​​​កាលពី​​​​​ថ្ងៃទី​​​​ ១៩ វិច្ឆិកា  ប៉ុន្តែ​​​ទាល់តែ​ម្ចាស់​​ម៉ូតូ​​​​ចេញពី​​​​​​​ច្រៀង​ខារ៉ាអូខេ​​​​វិញ  មិន​ឃើញ​​​ម៉ូតូ​​របស់​ខ្លួន​​​ទើប​​​ដឹងថា ចោរ​​លួច​។ដោយ​​បាន​​ទទួល​ពាក្យ​​​បណ្តឹង​ពី​ជន​រង​​គ្រោះ​​​ប៉ូលីសបាន ​​​ចុះ​ស្រាវ​ជ្រាវ​​​កំណត់​​មុខ​សញ្ញា​​​​ជន​ សង្ស័យ​​​ ហើយ​នៅ​វេលា​​​ម៉ោង​​​៦​និង​​​៣០​​នាទី​ថ្ងៃទី​​​​២៩ វិច្ឆិកា ​​ក៏ឃាត់​​ខ្លួន​ជនសង្ស័យ​​បាន​ម្នាក់​​អាយុ១៩ឆ្នាំក្នុង​ចំណោម​​​បក្សពួក​​ ​​បី​នាក់​​ ​។ ប៉ូលិសបាន​បន្ត​ទៀត​ថា  ក្រោយ​ពី​​​ចាប់​ខ្លួន​​​ សមត្ថកិច្ច​​​​បាន​​​សួរនាំ​​​ពីការ​លួច​ម៉ូតូ​នេះ ហើយ​​ជនសង្ស័យ​សារភាព​​ថា លួច​បាន​ម៉ូតូ​មូយ​គ្រឿង​​មែន ​តែ​​បក្សពួក​ខ្លួនពីរ​​នាក់​​​ ជា​អ្នក​យកទៅ​​លាក់។  ក្រោយ​​ពីជន​សង្ស័យ​​សារភាព​​​​និង​​ប្រាប់​​ចំណុច​​ដែលពួកគេ​លាក់ម៉ូតូ​ហើយ នៅ​វេលា​​​​ម៉ោង​៩​​យប់​​​ថ្ងៃដដែល​​​ សមត្ថកិច្ច​​បាន​​​​​​ដឹក​​​​​ជនសង្ស័យ​​ទៅដល់​​ចំណុច​​ដែលប្រាប់​ថា​ លាក់​​​​ទុក​នោះ​​ ប៉ុន្តែ​​​ដោយសារ​ព្រៃ​ក្រាស់​​ពេក​មិន​​អាច​​​រក​ម៉ូតូ​​ឃើញ​​ក៏​​ដឹក​ជន​ សង្ស័យ​​​មក​អធិការ​​​ដ្ឋាន​ក្រុង​វិញ ។  លុះ​ព្រឹក​ឡើង​​​ថ្ងៃទី​​២០​ ​​វិច្ឆិកា​ ​សមត្ថកិច្ច​បានដឹក​​ជនសង្ស័យ​​​ទៅ​ម្តង​​ទៀត​​​ទើប​​​រក​ម៉ូតូ​​ឃើញ​​ រួច​ដឹក​​មក​​កាន់​​ស្នងការ​​ដ្ឋាន​នគរ​​បាល​​​ខេត្ត​ដើម្បី​​កសាង​​សំណុំ​ រឿង​​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​ខេត្តដោះ​ស្រាយ​​​តាម​ច្បាប់ ។រីឯបក្សពួក​​​ពីរ​នាក់​​​ទៀតដែល​​​​រត់​​​គេច​ខ្លួន​​​ សមត្ថកិច្ច​​បាន​​​កំណត់​​​មុខ​សញ្ញា​​រួច​​អស់​ហើយ​​ រង់​ចាំ​​តែសុំ​ដីកាចាប់​​​ខ្លួន​ប៉ុណ្ណោះ ៕
គ្រាន់​តែ​ទាស់​ពាក្យ​សំដី​គ្នា​សោះ​ក៏​ទាញ​កាំបិត​កាប់​ដែរ​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក២​នាក់​ត្រូវ​នគរ​បាល​ស្រុក​អូរ​ ជ្រៅ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ពី​ បទ​ប្រើហិង្សា ​ដោយ​ចេតនា​កាលពី​ថ្ងៃទី១៩ ​ខែ​វិច្ឆិកា ​នៅ​ស្រុក​អូរជ្រៅ។ជន​នោះ​​ត្រូវ​នគរបាល​រៀប​ចំ​សំណុំរឿង ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត។ប៉ូលិស​បាន​ឱ​ដឹង​ថា ​ជន​សង្ស័យ ​បាន​កាប់​ទៅ​លើ​ក្រុម​ម្ខាង​ទៀត ​បណ្តាល​ឲ្យ​រង​របួស​ថ្ងាស ​ចិញ្ចើម​ខាងឆ្វេ​ង និង​កំភួន​ដៃ និង​ក្អួត​ចេ​ញ​​ឈាម។ប៉ូលិស​បាន​បន្ត​ទៀត​ថា ​នៅចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន សារ​ភាព​ថា គេ​ទាស់​ពាក្យ​សំដីគ្នា​ជាមួយ​ជន​រង​គ្រោះ ​រហូត​ឈាន​ដល់​វាយ​តប់​គ្នាទៅ​វិញ​ទៅមក។​ ស្រប​ពេលនោះ​មិត្ត​ភក្តិ​ជន​រងគ្រោះ បាន​មក​ជួយ​ដោយ​វាយរូប​គេត្រូវ​មួយដៃ។​ ឃើញ​ដូច្នេះ ​មិត្ត​ភក្តិ​របស់​គេ​បានរត់​ទៅ​ផ្ទះ​របស់​គេ​ទាញ​យក​កាំបិត​មក​កាប់ពួក​គេ​ ទាំង​២ហើយ​បន្ទាប់​មក​​រត់គេច​ខ្លួន​បាត់។ប៉ូលិស​បាន​រៀប​ចំ​សំណុំ​រឿង​ បញ្ជូន​ទៅ​ សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដើម្បី​ចាត់​ការ​តាម​នីតិវិធីច្បាប់ ៕
រថយន្ត​ទំនើប​ចង​គំនុំ​ជា​មួយ​នឹង​ខឿន​វិមាន​ឯករាជ្យ​
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្ត​​​​ទំនើប​​មួយ​គ្រឿង​​ បើកបរ​​ដោយ​ក្រុមក្មេង​ទំនើង​​ បាន​​ចាក់​កួរ​បង្អួតស្រីស្នេហ៍ ​ហើយ​ជ្រុល​ទៅ​បុកខឿន​​​វិមាន​ឯករាជ្យ​​​​ កាលពីថ្ងៃទី​​​២២​ វិច្ឆិកាបណ្តាល​​ឱ្យ​​​​​បែកកាង​​ និង​បែក​​​ស្តូប​ខឿន​។ ​​បន្ទាប់​ពី​​​ចង​​កំហឹង​​​​ខឿន​វិមាន​ឯក​រាជ្យ​​​ ហើយ​​រថយន្ត​មិន​បាន​ឈប់ទេ បែរ​ជា​ព្យា​យាម​​​បើក​រត់​​ទាំង​ធ្លាក់​​កាង​​​​រហូត​ដល់​​​​ មហាវិថីព្រះ​មុនីវង្ស ​ស្ថិត​ក្នុងខ​ណ្ឌ​​ដូនពេញ​​ ទើបត្រូវ​បាន​នគរ​បាល​​ឃាត់​ជាប់​​រួមទាំង​​​​ស្រីស្អាត​​ពីរនាក់​​ផងដែរ​ ។សមត្ថកិច្ច​ដែល​នៅ​យាម​ក្បែរ​វិមាន​ឯករាជ្យ ​បាន​ឱ្យ​ដឹងថា ​មុនពេល​កើត​ហេតុ​គេ​​ឃើញរថ​យន្ត​ទំនើប​មួយ​គ្រឿង​ពណ៌​ខ្មៅបើ​កយ៉ាង​លឿន លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តមឆ្ពោះ​ទៅ​វិមាន​ឯករាជ្យ ​លុះ​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ ​ស្រាប់​តែ​រថយន្ត​នោះ​ទំនង​ជា​អ្នក​បើក​ស្រវឹង​ធ្លាក់​ភ្នែក ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​វិមាន​ឯករាជ្យ​ពេញ​ទំហឹង​លាន់ដូច​រន្ទះ ​ហើយ​រថយន្ត​បាន​បើក​រត់​តាម​វិថីព្រះ​សីហនុ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​លុះ​​ដល់ ​​ផ្លូវ​កែង ​មហា​វិថីព្រះ​មុនីវង្ស​ក៏បត់​ទៅ​ទិស​ខាង​ជើង​តែត្រូវ​បាន​នគរបាល​តាម​ឃាត់​ ​ជាប់​ នៅ​មុខ​សណ្ឋាគារ​មិត្តភាព​ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ ដូនពេញ និងឃាត់​ខ្លួន​ស្រី​ទំនើងពីរនាក់​នៅក្នុង​​​​រថយន្តនោះ​ផងដែរ ​តែ​អត្តសញ្ញាណ​ស្រីនោះមិន​ត្រូវបាន​គេ​ប្រាប់​​ឡើយ​។សាក្សី​បាន​បញ្ជាក់​ថា ​រថយន្ត​ដែល​បុក​ខឿន​វិមានឯករាជ្យ​នោះ​បើក​បរដោយ​យុវជន​ស្ទាវ និង​អ្នក​រួម​ដំណើរ​​ប្រុស​​ម្នាក់​ស្រី​ពីរនាក់​ តែ​​នគរ​បាលឃាត់ខ្លួន​បានតែស្រីប៉ុណ្ណោះ ហើយ​ការ​ឃាត់​រថយន្ត​សេរី​ទំនើប​នេះ​បាន​គឺ​ដោយ​សារ​តែ​រថយន្ត ទៅ​មុខ​លែង​រួច​ស្រប​ពេល​សមត្ថកិច្ច​តាម​ប្រកិតផង​។ រថ​យន្ត​ទំនើបនោះ​ត្រូវ​នគរបាល​ការិយា​ល័យចរាចរណ៍​ផ្លូវគោក​ស្ទូច​យក​ទៅ​ទុក ​នៅ​ សាលា​រាជធានី​ភ្នំពេញ ៕
ស្ត្រី​២​នាក់​ក្នុង​ចំណោម​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើ​ប្រាស់​គ្រឿងញៀន​
ខេត្តកំពង់ចាម​ ៖ ​ការ​បង្ក្រាប​​ក្រុមចែកចាយ​ និងសេព​គ្រឿង​ញៀន បាន​ជា​បន្តបន្ទាប់​​​​រហូត​ដល់​ទៅ​១០​នាក់ ​​​ក្នុង​នោះ​មាន​ស្ត្រី​​២នាក់​​ ​ដោយរឹបអូស​បានថ្នាំ​ញៀន​​មួយចំនួន ឧបករណ៍​វេចខ្ចប់​ ឧបករណ៍​​សេព​គ្រឿង​ញៀន ​ស្រោម​អនាម័យ​ ទូរស័ព្ទ​​​​ដៃ​ចំនួន​៣​គ្រឿង ​កាលពី​ថ្ងៃទី​​២១ វិច្ឆិកា ​​​ស្ថិតនៅ​​​​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ក្រុងកំពង់​ចាម ​ហើយ​ក៏​បាន​បញ្ជូន​​មក​កាន់​​ស្នងការដ្ឋាន​​នគរ​បាល​​ខេត្ត ដើម្បី​សួរនាំ​​​​រក​បក្សពួក​​​បន្តទៀត​។ប៉ូលិស​បានប្រាប់ឱ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ចំណុច​កើតហេតុ​ខាងលើ​បានរាយ​​ការណ៍​​មក​ថា បាន​ឃើញ​មនុស្ស​១​ក្រុម​មាន​ប្រុស​​មាន​ស្រី​កំពុង​តែ​នាំគ្នា​សេព​គ្រឿង​ ញៀន នៅក្នុង​ផ្ទះ​ជួល​មួយកន្លែង​ស្ថិត​នៅ​ភូមិ​-សង្កាត់​ខាង​លើ​។ ក្រោយ​ពី​ទ​ទួល​ព័ត៌មាន​​នេះភ្លាមប៉ូលិស​បាន​ធ្វើ​ការ​ចុះ​បង្រ្កាប​ ជាបន្ទាន់ ។ជនសង្ស័យ​​​​ទាំងអស់ត្រូវ​បានបញ្ជូន​​​មក​កាន់​​ស្នង​ការ​ដ្ឋាន​​នគរបាល​​ ដើម្បី​​​កសាង​​សំណុំរឿង​​​​​​ឡើង​ទៅ​​​តុលាការ ៕
ប្រពន្ធ​ខឹង​ប្តី​ពូកែ​រក​រឿង​ពេក​កាប់​ម្តង​ឲ្យរៀង​ចាល​
ខេត្ត​ប៉ៃលិន ៖ ​បុរស​​ម្នាក់អាយុ៤៣ឆ្នាំផឹក​​ស្រា​​​ស្រវឹង​​រាល់ថ្ងៃ​មិន​លោះ​​​​ និង​តែង​​រករឿង​វាយ​ ប្រពន្ធ​​​​អាយុ៣៧ឆ្នាំ និង​​កូនៗ​​។ ​​ដោយ​​​​សារ​ទ្រាំមិន​បាន​​​ទើប​​​ធ្វើ​ឱ្យស្រ្តីជា​ប្រពន្ធ​បានយក​កាំបិត​ កាប់​មក​លើ​បុរស​ជា​ប្តី ​ដែល​មាន​មុខ​របរ​ជា​កម្មករ ​បណ្តាល​ឱ្យរង​របួស​ធ្ងន់ធ្ងរ​​ត្រូវបាន​អ្នក​ជិត​ខាង​ ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កាល​ពី​ ថ្ងៃទី១៩ វិច្ឆិកា​ ស្ថិត​នៅ​ក្រុង​ប៉ៃលិន ។ប្រភព​​បាន​និយយា​ថា ​ជាក់​ស្តែង​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​ ​បាន​បង្កឡើង​ដោយ​បុរស​ជា​ប្តី ​មក​ពីផឹក​ស្រាស្រវឹងបាន​ទាញ​ដំបង​ម​កវាយ​ប្រពន្ធ​ដែល​កំពុង​អង្គុយ​នៅក្នុង ​ផ្ទះ ​តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ដឹង​ខ្លួន​ទាន់​ក៏​ទាញ​បាន​កាំបិត​កាប់​ ម​កលើប្តី​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ត្រូវ​ក្បាល និង​ស្មា​ទាំង​សង​ខាង។ នៅពេលដែល​អំពើ​ហិង្សា​នេះ​កើត​ឡើង​អ្នក​ជិត​ខាង​ភូមិផង​របងជាមួយ​មិន​ហ៊ាន​ ចូល​ទៅ​ជួយ​ទេ ព្រោះខ្លាច​ស្ត្រីជា​ប្រពន្ធ​កាប់​ចាក់​ត្រូវ​ខ្លួន។ ក្រោយមក​ឃើញ​បុរស​ជាប្តី​រង​របួស​មុតក្បាល​ និង​ស្មាទាំ​ង​សង​ខាង​ហូរ​ឈាម​ស្រោចពេ​ញខ្លួន​។ បន្ទាប់​​​ពី​​​​កើត​ហេតុ​ស្រ្តីជា​​ប្រពន្ធក៏រត់គេចខ្លួន​បាត់ទើប​មានបង​ ប្អូននិង​អ្នកជិតខាង​ដឹក​បុរស​រងគ្រោះ​តាម​ម៉ូតូ​មក​សង្គ្រោះ​ជា​ បន្ទាន់នៅមន្ទីរ​ពេទ្យ​បង្អែកខេត្ត៕
បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​លាក់​ទុក​អាវុធ​ខុស​ច្បាប់​
ខេត្តពោធិ៍សាត់​​​​​ ៖ ​កាលពីថ្ងៃទី​​១៧ វិច្ឆិកា ​​​សមត្ថកិច្ច​​​​​បាន​​​ឃាត់ខ្លួន​​​​បុរសម្នាក់អាយុ៤២ឆ្នាំ​​​តាម​ដីកា​​ របស់​​ ព្រះរាជ​​អាជ្ញា​​រង​អម​សាលាដំបូង​​​​ខេត្ត​​​ ពីបទ​លាក់​ទុក​និងប្រើ​ប្រាស់​អាវុធ​​ខុសច្បាប់​។ មន្ត្រី​ប៉ូលិស​​ឱ្យដឹង​ទៀត​​ថា ​​បន្ទាប់ពី​​មានសេចក្តី​​រាយ​ការណ៍​​​​ពីប្រជា​ពលរដ្ឋ​​​​ថា ផ្ទះ​​របស់ជនជាបចោទ​​ខាងលើ​ មាន​លាក់​ទុក​​អាវុធក៏​​បាន​​សុំ​ដីកា​​ពី​លោក​​ព្រះ​​​រាជ​អាជ្ញា​​​ ដើម្បី​ឆែក​ឆេរ​។ លុះ​ពេល​ឆែក​ឆេរ​ឃើញ​មានអាវុធ​​​អាកា​បត់​​មួយដើម និង​គ្រាប់​វ៉ាំង​ដឺ​​ឡុង​ចំនួន​​៣២​គ្រាប់ ​​​ក៏ធ្វើការ​​​ដក​ហូត​ និងឃាត់ខ្លួន​​​តែម្តង ដោយ​​ចោទប្រកាន់​​​​ពីបទ​លាក់ទុកនិង​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់​៕​
ទណ្ឌិត​២​នាក់​បានលួច​រត់​ចេញ​ពី​គុក​
ខេត្តព្រះវិហារ ៖ ទណ្ឌិត​២នាក់​បាន​រត់​ចេញ​ពីគុក​ដែល​នេះ​ជា​រឿង​ថ្មី​មួយ​ទៀត​កើត​នៅ​ពន្ធ​ នា​គារ​ខេត្ត​ព្រះវិហារ​ មិនដឹងថា​ តើអនុរក្ស​ពន្ធនាគារធ្វេសប្រហែស​ឬមានអ្នក​បើក​ដៃ ​​កាលពីថ្ងៃ​ទី២១ ​វិច្ឆិកា​។បុរសទណ្ឌិតម្នាក់​ដែលរត់​រួចពីក្នុងពន្ធនាគារ​ខេត្ត​ព្រះ​ វិហារ​នោះ​ជាចោរប្លន់ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោសឱ្យជាប់គុក៦ឆ្នាំ រីឯម្នាក់ទៀត​ជា​ចោរ​ លួចកាច់សោម៉ូតូរស់នៅខេត្តកំ​ពង់​ចាម​ត្រូវ​តុលាការ​ការ​ផ្តន្ទា​ទោស​ឱ្យជាប់ ​គុក​៥ឆ្នាំ ។ ​ព្រះរាជ​អាជ្ញាសាលា​ដំបូង​ខេត្ត បាន​ឱ្យ​ដឹង​​ថា ពេលនេះខាង​ព្រះរាជ​អាជ្ញា​កំពុង​​តែត្រួ​តពិ​និត្យ​​​កន្លែងកើត   ​ហេតុ​ក្នុង​​ពន្ធនាគារ​ជា​មួយ​អគ្គ​នា​យកនៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​​ លើផ្ទៃ ​​ប្រទេសអំពីមូលហេតុនៃ​ការ​រត់​រួចរបស់ទណ្ឌិត​យ៉ាងងាយៗបែបនេះ​ដើម្បី​ធ្វើ​ ការ​ចោទប្រកាន់​ទៅលើ​មន្រ្តី​អនុរក្ស​និងឆ្មាំ​ពន្ធនា​គារ​ែដល​មិនទទួល​ខុស​ ត្រូវ​លើ​តួនា​ទី​របស់​ខ្លួន​ទើប​បណ្តាល​ឱ្យ​មានការ​រត់​រួច​៕
សិស្ស​វិទ្យាល័យ​ត្រូវ​បាន​គេ​ស្ទាក់​វាយ​ដើម្បី​ប្លន់​ខណៈ​ពេល​ត្រលប់​មក​ពី​ផឺក​ស៊ី
​រាជធានីភ្នំពេញ​​​​​​ ៖ ​​​​យុវជន​​២នាក់​ត្រូវជន​សង្ស័យ​​៣នាក់នាំគ្នា​​​ព្រួត​វាយ​​​​​ ដើម្បីប្លន់​​​​​​​យកម៉ូតូ​ ​ខណៈ​ពេល​ជិះត្រឡប់​​មក​ពី​​​​ផឹក​ស៊ី​ជាមួយមិត្តភក្តិ ​​​ប៉ុន្តែត្រូវ​​បានសមត្ថកិច្ច​​​​​ចម្រុះ​ជួយ​អន្តរាគមន៍​​ទាន់ពេលវេលា ​ក្របួច​​បានជន​​សង្ស័យ​​​ទាំង​​៣នាក់​​​យកទៅអធិការ​​​​ដ្ឋាន​ខណ្ឌ​សែនសុខ ​​កាល​ពី​​​​​​​ថ្ងៃទី​​​២៣ វិច្ឆិកា ​នៅខណ្ឌសែនសុខ​។ ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​បាក់​ទូក បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​រូបគេ​ជិះ​ម៉ូតូ​ឌុ​ប​មិត្ដភក្ដិ​ម្នាក់ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា ​រួម​ទាំង​មិត្ដភក្ដិ​៤​នាក់​ទៀត ជិះ​ម៉ូតូ​២​គ្រឿង ​ពេល​ជិះ​ត្រឡប់​មក​ពី​ក្លឹ​បវិញ​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ម៉ូតូ​២​គ្រឿង​ទៀត​បាន​វ៉ា​ទៅ​មុខ​អស់​មុន នៅ​សល់​របស់ខ្លួន​​បើក​តាម​ក្រោយ​គេ ខណៈ​​នោះ​ស្រាប់​តែ​​មាន​ជន​សង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​នាំ​ គ្នា​ជិះ​ដេញ​​តាម​ស្ទាក់​ព្រួត​វាយ​តែម្តង​។ប្រភព​ព​ត៌​មាន​ដដែល​​បន្ដ​ទៀត ​ថា ពេល​កំពុង​តែ​ប្រតាយប្រតប់​គ្នា​នោះ ស្រាប់តែ​មាន​កងកម្លាំង​អន្ដរាគមន៍​ពិសេស​ប្រឆាំង​ភេ​រវកម្ម និង​អង្គភាព​អគ្គស្នងការ​អន្ដរាគមន៍​ក្រសួង​មហា​ផ្ទៃ​បង្ក្រាប​គ្រឿងញៀន​ ស្លៀកពាក់​ឯកសណ្ឋាន​ស៊ី​វិល​ជិះ​ម៉ូតូ​កំពុង​ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ​ហេតុ​ ការណ៍​ដូច្នេះ​ក៏​នាំ​គ្នា​ឈប់​ជួយ​អន្ដរាគមន៍​​។ជនសង្ស័យ​ទាំង​៣​នាក់ វ​​បាន​​សមត្ថកិច្ច​នាំ​យក​ទៅ ​រួម​ជា​មួយ​ម៉ូតូ​២​គ្រឿង​ផង​ដែរ ​ដើម្បី​កសាង​សំណុំ​រឿង​ទៅ​អធិការដ្ឋាន​​ខណ្ឌ​សែន​សុខ៕
ជំលោះ​រវាង​អ្នក​ជិតខាង​រហូត​ឈាន​ដល់ការ​បាញ់បោះ​
ខេត្តកំពង់ធំ ៖ ខ្មាន់កាំភ្លើងម្នាក់អាយុ៣៨ឆ្នាំត្រូវ​បាន​កម្លាំងសមត្ថកិច្ច​នៃ​អធិការ​ ដ្ឋាន​ នគរបាលស្រុក​បារាយណ៍ឃាត់ខ្លួនភ្លាមៗ បន្ទាប់​ពីជន​ដៃ​ដល់​ខាង​លើនេះ យកកាំ​ភ្លើង​អាកា​កាត់​ស្វាយ​បាញ់​ទៅ​លើជនរង​គ្រោះ​ម្នាក់​អាយុ​ ៣០ឆ្នាំបណ្ដាលឲ្យរង​របួស​ ស្រាលកាលពីថ្ងៃទី២១​ វិច្ឆិកា នៅ​ ស្រុក​បារាយណ៍ ។​ពាក់ព័ន្ធករណី​បាញ់បោះ​ខាងលើ​នេះ ប៉ូលិស​បាន​បញ្ជាក់​ថា​ ការ​បាញ់បោះ​នេះជា​អំពើ​គំនុំ​រវាង​ជន​ដៃដល់ និង​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​មាន​លំនៅ​ឋាន​ជិតគ្នា។ បើយោង​តាម​ចម្លើយ​សាក្សី ​និង​ការបំភ្លឺ​របស់​​ជនរង​គ្រោះបញ្ជាក់​ថា ​មុន​​ពេល​មាន​ការ​ផ្ទុះ​អាវុធ​ជនរងគ្រោះ​បម្រុង​ឡើង​លើផ្ទះ​ស្រាប់​​តែ​ជន​ ដៃ​ ដល់កាន់កាំភ្លើងមកបាញ់សំដៅជន​រង​គ្រោះតែម្ដង តែសំណាង​ល្អ​គ្រាប់​កាំភ្លើង​បាន​ប្លាត​ទៅត្រូវ​កាំ​ជណ្តើ​ផ្ទះ​​ បណ្ដាល​ឲ្យ​ចំណាំង​ឈើ​ខ្ទាតមកមុតពោះ និងទ្រូងរបស់ជនរងគ្រោះ បណ្ដាល​​ឲ្យរបួស​ស្រាល។ ​ឃើញ​ដូច្នេះជនរង​គ្រោះ និងជន​ដៃ​ដល់​ក៏​បាន​ប្រវាយ​ប្រតប់​គ្នា ទើប​​ដឹងថា ជន​ដៃ​ដល់​បាញ់​ច្រឡំ​មនុស្ស។ប្រភព​បន្តទៀតថា ​បើ​តាម​ការ​សារ​ភាព​របស់​ជនដៃ​ដល់​បញ្ជាក់ថា ខ្លួនមាន​ការខឹងសម្បា នឹង​​បុរស​ជាបង​ថ្លៃ​របស់​ជន​រង​គ្រោះ ​ព្រោះ​បុរស​ម្នាក់​នោះ​ចេះតែ​លួចរាយ​ការណ៍​ពីសកម្ម​ភាពរបស់​ ខ្លួន​ប្រាប់​សមត្ថកិច្ច ​ទើប​ខ្លួន​មាន​ការ​កុំកួន​ក៏យក​កាំភ្លើង​ដែល​លាក់​ទុកជា​យូរ​មក​ហើយ​បាញ់​ ប្រហារ​តែ​ ម្ដង ។ក្រោយ​ធ្វើកំណត់​ហេតុរួចនៅថ្ងៃទី២៣ វិច្ឆិកា ជនដៃ​ដល់​រួម​នឹង​វត្ថុតាង​ត្រូវ​បាន​សមត្ថ​កិច្ចបញ្ជូន​ទៅ​សាលា​ដំបូង​ ខេត្ត​តាម​នីតិ​វិធី​៕
បារាំង​ម្នាក់​កំពុង​ជិះ​ម៉ូតូលំហែ​កាយ​ជាមួយ​ស្រីស្នេហ៏​ត្រូវ​ចោរ​ប្លន់
ខេត្តព្រះសីហនុ ជន​សង្ស័យ​៣​នាក់​ ត្រូវ​ បាន​កម្លាំង​នគបាល ​និង​កម្លាំង​កង​រាជ​អាវុធហត្ថ​​ស្រុក​ព្រៃ​នប់ចាប់​ឃាត់​ខ្លួន​ បន្ទាប់​ពី​ជន​សង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ប្លន់ម៉ូតូ​ជន​បរទេស​ពី​ ក្រុង​ព្រះសី​ហនុបម្រុងរត់​គេច​ខ្លួ ​កើត​ឡើង​កាល​ពីថ្ងៃ​ទី២៣​ វិច្ឆិកា  វេលាម៉ោង​៣ទៀប​ភ្លឺនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​ស្រុក​ព្រៃនប់។ប៉ូលិស​បានឱ្យ​ដឹ​ងថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​សហការ​ចាប់ឃាត់​ខ្លួននេះ​​ បានធ្វើ​សកម្មភាព​ប្លន់ម៉ូតូ​មួយ​គ្រឿង​ ពីជន​​​បរទេស​ម្នាក់​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ជនជាតិ​បារាំង កាល​ពីថ្ងៃទី២២​ វិច្ឆិកា ​ត្រង់​ ក្រុងព្រះ​សី​ហនុ ខណៈ​ជនរងគ្រោះ​កំពុង​លំហែកាយ​ជាមួយ​ស្រីម្នាក់៕
សុំ​គេស្នាក់​១យប់​ចាប់រំលោភ​កូន​ម្ចាស់ផ្ទះ​អាយុ​៦​ឆ្នាំ
ខេត្តកំពត ៖ នគរបាល​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ខេត្ត​បាន​ឃាត់​ខ្លួន​បុរស​ ម្នាក់​​ អាយុ​៣០​ឆ្នាំ ​នៅស្រុក​ទឹក​ឈូ ​កាល​ពី​​ថ្ងៃ​​ទី​២២ វិច្ឆិកា ​បន្ទាប់​​ពី​បុរស​​​រូប​នេះ​បាន​​ចាប់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ ​រំលោភ​​សេព​សន្ថវៈ​​រួច​មក ។មន្ត្រី​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បាន​​​ឱ្យ​ ដឹង​ថា ​មុន​ពេល​​មាន​ការ​ចាប់​រំលោភ​​នេះ ​មាន​បុរស​២​នាក់​ម្នាក់​បាន​នាំគ្នា​​មក​លេង​ផ្ទះ​ម្តាយ​ក្មេង​ស្រី​ និង​​បាន​ទិញ​ស្រា​​ហូបរហូត​ដល់​​យប់​ជ្រៅ​មិន​ហ៊ាន​​ត្រឡប់​ទៅ​​ផ្ទះ​វិញ ក៏​សុំ​ម្តាយ​​ក្មេង​ស្រី​​ដេក​​មួយ​យប់ ។ លុះដល់​​ម៉ោង​១១​យប់​ស្រាប់តែ​ជនល្មើស​ម្នាក់ ​ដែល​ដេក​លែង​ជា​មួយ​ក្មេង​ស្រី​​រងគ្រោះ​បាន​​បញ្ជា​ឱ្យក្មេងស្រី​នោះ​លេង​ ប្រដាប់​​ភេទ​របស់​ខ្លួន​​​រហូត​តណ្ហា​ពុះ​កញ្ជ្រោល​​​​ខ្លាំង​ទ្រាំ​មិន​ បាន​ក៏​​ចាប់​ក្មេង​ស្រី​ឱ្យ​អង្គុយ​​ពី​លើ​ប្រដាប់​ភេទរបស់​ខ្លួន​​ ។ ​​ពេល​នោះ​ដោយ​​សារ​ក្មេង​ស្រី​រង​គ្រោះឈឺ​ក៏​បាន​ស្រែក​​បង្ក​ការ​ភ្ញាក់​ ផ្អើល​ដល់​ម្តាយ​មក​បើក​ភ្លើង​មើល​​​​ឃើញ​ជនល្មើសម្នាក់នោះ កំពុង​ស្លៀក​ខ្យល់​ដណ្តប់​​​មេឃ​ក៏​បាន​ប្តឹង​​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​​ កម្រិត​ធ្ងន់​​​ចុះ​​​មក​​ដល់​កន្លែង​កើត​ហេតុ​​ឃាត់​ខ្លួន​តែ​ម្តង ។​ ​មន្ត្រី​នគរ​បាល​បាន​នាំកុមារី​​រង​គ្រោះ​ទៅ​​ធ្វើ​កោសល្យ​វិច័យ​​នៅ​ មន្ទីរពេទ្យ​​ខេត្ត ដើម្បី​មាន​ឯក​សារ​គ្រប់​គ្រាន់​​សម្រាប់​​ចោទ​ប្រកាន់​​ជន​សង្ស័យ​​​ទៅ​ សាលា​ដំបូង​​ខេត្ត៕
លួច​លាក់​ឈើ​ធ្នង់​ក្រោម​បាវ​អង្កាម​ត្រូវ​បាន​មេព្រៃ​ឆែក​ឃើញ​
ខេត្តក្រចេះ ៖ ឈើ​ប្រណីត​ធំៗ​ប្រភេទធ្នង់​រាប់​សិបកំណាត់​ត្រូវ​ឈ្មួញដឹ​កតាម​រថយន្ត​កូរ៉េ ​ លាក់ក្រោមបាវ​អង្កាម​ត្រូវ​បាន​មេព្រៃចាប់​ឃាត់ ​និង​ឆែក​ឆេររក​ឃើញ ហើ​យរឹប​អូស​ទាំង​ស្រុង​​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ ឆ្លូង តាម​នីតិ​វិធីកាលពីយប់​ថ្ងៃទី​២១ វិច្ឆិកា កម្លាំងរដ្ឋ​បាលព្រៃ​ឈើ​​បានចាប់​ឃាត់​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ពណ៌​ខៀវ ចំណុះ​១​តោន​កន្លះ គ្មាន​ស្លាក​លេខ នៅ​ចំណុច ស្រុក​ឆ្លូង ខណៈ​ពេល​រថយន្ត​មួយ​គ្រឿងនេះ​មានផ្ទុក​បាវ​អង្កាម​ពេញ​ប្រៀប​ ដោយ​មាន​ការសង្ស័យក៏​ស្ទាក់ចាប់​ឆែកឆេរ​តែម្តង។ ប្រភព​ដដែល​បាន​បន្ត​ថា ក្នុងសកម្ម​ភាព​ចាប់​ឃាត់នោះ​មេព្រៃ​បាន​ប្រទះ​ឃើញ​មាន​ផ្ទុកឈើ​ ប្រណីត​ប្រភេទ​ធ្នង់​មាន​ចំនួន៤០កំណាត់​ធំៗ​ជាង​៨ម៉ែត្រគូប ដែលឈ្មួញ​លាក់នៅ​​ពី​ក្រោមបាវ​អង្កាម និង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាលព្រៃឈើឆ្លូង ដើម្បី​​ចាត់ការបន្ត។មន្រ្តីជំនាញ​មិន​បាន​ប្រាប់​អំពី​អត្ត​សញ្ញាណ​ម្ចាស់​ រថយន្ត​ដឹក​ឈើនេះ​ទេ ​តែបើ​តាម​ប្រភព​ព័ត៌​មានមួយ​បាន​ឱ្យដឹង​ថា ​ទាំ​ង​រថយន្ត និងឈើនេះ​ គឺគេ​ស្គាល់​ម្ចាស់​ជាមន្ត្រី​យោធា​ខេត្ត​ក្រចេះ​ និង​ជា​មេឈ្មួញ​រក​ស៊ី​ឈើ​ដ៏ធំ​មួយ​ដែល​តែងតែយក​ឈ្មោះយោ​ធាមក​កាង​ជំនួញ​ ដឹកជញ្ជូនឈើរបស់​ខ្លួន៕
គ្រាន់​តែ​ទំនាស់​បន្តិចបន្តួច​ក៏​កាប់​សម្លាប់​​គ្នា​ដែរ
រាជធានីភ្នំពេញ​​​​ ៖ កម្មករ​សំ​ណង់ម្នាក់អាយុ​២៥ឆ្នាំ​ត្រូវ​កម្មករ​ដូច​គ្នា​ចំនួន​២នាក់​ បានព្រួត​​គ្នា​វាយ​ និង​កាប់​បណ្តាល​​ឱ្យស្លា​ប់​បាត់​បង់​ជីវិត​នៅនឹង​កន្លែង​ស្នាក់នៅ​ បន្ទាប់​ពី​ផឹក​ស៊ី​ស្រវឹង​មាន​ទំនាស់​គ្នា​រឿង​គេបិត​ភ្លើង​ ។ទោះបីជាយ៉ាង​ណា ជនដៃ​ដល់​​​​ត្រូវ​បាន​សន្តិសុខ​ និង កម្មករ​នាំ​គ្នាចាប់​បាន​២នាក់ ភ្លាមៗ កាល​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា នៅ​ខណ្ឌឫស្សីកែវ​ ។ ជនរង​គ្រោះដែល​បានស្លាប់​ ត្រូវ​បាន​ជន​ដៃដល់​វាយ និងកាប់​ចំមុខ​ស្ទើរសុស ​ហើយក៏ធ្លាក់ពីលើ​គ្រែ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។​ តាម​ព័ត៌​មាន​ឱ្យដឹង​ថា​នៅវេលា​យប់​ថ្ងៃទី​២២​ ខែវិច្ឆិកា ​ជន​រង​គ្រោះ​រួ​មទាំង​កម្មករ ២នាក់​បាននាំគ្នា​ផឹកស៊ី​នៅលើគ្រែ ។ លុះមកដល់​ម៉ោង​៩យប់​សន្តិសុខ​ក៏បានបិទភ្លើង ហើយជន​រង​គ្រោះ​រួមទាំង​កម្មករ​ម្នាក់ទៀត​ប្រាប់កុំឱ្យមាត់​ដល់ម៉ោង​ គេបិទភ្លើងហើយ ។ ខណៈ​ទំនាស់​គ្នា​នេះជនរង​គ្រោះ​ក៏ចូលទៅ​ដេក​ស្រាប់តែ​មិត្ត​ភក្តិ២នាក់​ទៀត​ មិនឱ្យ​ដេក ​ហើយ​ក៏យក​ដំបង​​ និង​ កាំបិត​នាំគ្នា តាមទៅវាយជនរង​គ្រោះ​រហូត​ដល់ស្លាប់ ។ បន្ទាប់ពី​វាយ​ហើយ​ជនដៃដល់​ក៏បានរត់គេច​ខ្លួន​ តែ​ត្រូវ​បាន​សនិ្តសុខ ​និង​កម្មករ​ដេញចាប់​បាន​ទាំង
​២នាក់់ ៕
ប៉ូលិស​រាជធានី​ចាប់​បាន​ចោរ​ប្លន់​យ៉ាង​សកម្ម​២នាក់​
រាជធានីភ្នំពេញ ៖ ​​ក្រុម​ចោរ​ប្លន់​យ៉ាង​សកម្ម​​​នៅ​ក្នុង​​រាជ​ធានីភ្នំពេញ ត្រូវ​បាន​កម្លាំង​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​​នគរ​បាល​ រាជ​ធានីភ្នំពេញ បង្ក្រាប​បាន​២​នាក់ និង​ដក​ហូត​បាន​ម៉ូតូ​​១​គ្រឿង​ ដែល​ជិះ​ធ្វើ​សកម្ម​ភាព​ ​កាលពី​ ថ្ងៃទី​២៤ វិច្ឆិកា ​នៅពេល​ដែល​​ក្រុម​​នោះ​ចេញ​ធ្វើ​សកម្ម​ភាព​​ដោយ​ជិះ​​ម៉ូតូ​របស់​​​រង​ គ្រោះ ​​ដែល​ប្លន់​​បាន​កន្លង​មក​​ប្រុង​ធ្វើ​​សកម្ម​ភាព​ប្លន់​ទៀត​​​នៅ​​​ក្នុង​ ខណ្ឌ​ចំការ​មន​ ។ ​បន្ទាប់​ពី​ចាប់​ខ្លួន​សមត្ថ​​កិច្ច​សហ​ការ​ជា​មួយ​មន្ត្រី​តុលា​ការ​​ចុះ​ ទៅ​​​ឆែក​ឆេរ​​​លំនៅ​​ឋាន​ក្នុង​សង្កាត់​​បឹង​សាឡាង ខណ្ឌ​ទួល​គោក ។ តាមព័ត៌​មាន​ឱ្យ​ដឹង​ថា ក្រុម​នេះ​បាន​ធ្វើ​សកម្ម​ភាព​​ប្លន់ តែ​នៅ​វេលា​ទៀបភ្លឺ​​ ហើយ​នៅ​មុន​ពេល​ចាប់​ខ្លួន​ជនសង្ស័យ​​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​​ដោយ​អាវុធ​ខ្លី​ម៉ាក​ K59 មួយ​​ដើម  ហើយ​ត្រូវ​កម្លាំង​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​ល្បាត​​ប្រទះឃើញ​ជិះ​​ម៉ូតូ​ ​របស់​ជនរង​គ្រោះ​ដែល​ត្រួវ​ក្រុម​នោះ​​ធ្វើ​សកម្ម​ភាព​​កន្លង​មក​ក៏​ដេញ​ ចាប់​បាន​២​នាក់។តាម​ការ​សា​រ​ភាព​​ឱ្យ​ដឹង​ថា ​ក៏​​ពួកគេ​ធ្លាប់​ប្លន់​៤​លើក​មក​ហើយ និង​មាន​​បក្ស​ពួក​ចំនួន​៦​នាក់ ឯ​ម៉ូតូ​​ខាង​លើ​ជា​របស់​ជន​រងគ្រោះ​ដែល​ពួកគេ​​ប្លន់​បាន​​កន្លង​មក ៕
ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋ​កម្ម​ ដែល​​កើត​ឡើង​ពី​ថ្ងៃ​ទី ​២០ ដល់ ​២៥ ​វិច្ឆិកា ​ឆ្នាំ ​២០១១

No comments:

Post a Comment