Labels

Friday, November 11, 2011

កម្ពុជានឹង ប៉ះជាមួយថៃ ថ្ងៃនេះជាមួយ ការបញ្ឈរ ​កីឡាករខ្លាំងពីររូប

ប៉ាឡាំបាំង: ក្រោយពីក្រុមបាល់ទាត់ កម្ពុជា ប្រកួតអស់ពីរលើក ជាមួយឥណ្ឌូនេស៊ី និងកូនខ្លាសិង្ហបុរីរូច កីឡាករកម្ពុជាចំនូនពីររូប ដែលជាខ្លាំង នឹងត្រូវបញ្ឈរជើងមិនទាន់ ឱ្យលេងក្នុងប្រកួត ជាមួយថៃនៅថ្ងៃនេះទេ។
ទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក Ken Gadaffi បានឱ្យដឹង តាមរយៈAccount Facebook  របស់លោក នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១នេះថា ក្រុមបាល់ទាត់កម្ពុជា បាត់បង់ កីឡាករជើងខ្លាំង ពីររូប គឺ លោក ឃួនឡា បូរ៉ាវី និង ឃួនឡា បូរ៉ាវី  ដែលពូកគេបានទទូល កាតលឿងចំនួនពីរលើក ដែលធ្វើឱ្យមិនអាចទទួលការ ប្រកូតជាមួយថៃនៅថ្ងៃនេះ។
លោកបានបន្តថា អ្នកចាំទីកម្ពុជា លោក ស៊ូ យ៉ាទី នៅមានរបួសនៅឡើយ ដូច្នេះកីឡាករ អ៊ុំ វិចិត្រ មកជំនួស លោក ស៊ូ យ៉ាទី វិញក្នុងការប្រកូតជាមួយថៃលើកនេះ ដែលជាការលេង លេងជាដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរបស់រូបលោក។ “កីឡាករ ស៊ូ យ៉ាទី បានធ្វើការ ហ្វឹកហាត់ ជាមួយ អ៊ុំ វិចិត្រផងដែរដើម្បីពង្រឹងសមត្ថភាពបន្ថែម”។

ចំណែកកីឡាករ កែវ សុងន នឹងចូលរួមលេងជាលើកទី១ក្នុងថ្ងៃនេះផងដែរ ក្នុងការតតាំងជាមួយថៃ ក្នុងពូលA នៃការប្រកួតបាល់ទាត់ស៊ីហ្គេមលើកទី២៦។
សូមរលឹកថា ក្នុងថ្ងៃបើកឆាកចាប់ផ្តើមព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ស៊ីហ្គេមលើក២៦ យុវជនអាយុក្រោម ២៣ឆ្នាំ កម្ពុជាបានប៉ះជាមួយឥណ្ឌូនេស៊ី ដោយបាន កែប្រែប្រវត្តិសាស្រ្ត ចាញ់យ៉ាងអាម៉ាស មកត្រឹម ០ទល់នឹង៦វិញ។កាលពីថ្ងៃទី៩ ខែវិចិ្ឆកានេះផងដែរ កូនខ្លាសិង្ហបុរី ក៏បានយកឈ្នះកម្ពុជា ក្នុងលទ្ធផល ២ ទល់នឹង១  ដែលទាំងពីរការប្រកួត មិនទាន់មានពិន្ទុក្នុងដៃ។
ក្រុមកីឡាករដែលនឹងលេងនៅថ្ងៃនេះមាន អ៊ុំ វិចិត្រ, ឡាយ រស្មី, សុខ រិទ្ធី ,សួន វាសនា ,ភួង សុខសាណា, ទូច បញ្ចរ៉ុង , ទុំ សារ៉ាយ, សុះ ស៊ូហាណា, ឈុន សុធារ័ត្ន, ឈិន ឈឿន និងកែវ សុងន។

www.dap-news.com

No comments:

Post a Comment