ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសជាសាធារណៈថា លោកនឹងចេញផ្សាយឯកសារមួយនៅសប្ដាហ៍ក្រោយ ដែលចោទប្រកាន់ថា ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងឃាតកម្មលើតារាសម្ដែងដ៏ល្បីល្បាញ អ្នកនាង ពិសិដ្ឋ ពីលីកា។
នៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុផ្សាយសំឡេងជាភាសាខ្មែរមានមូលដ្ឋាននៅអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ លោក សម រង្ស៊ី បានចោទប្រកាន់ថា លោកស្រី ប៊ុន រ៉ានី ភរិយាលោក ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជា ស្ថិតនៅពីក្រោយឃាតកម្មលើតារាភាពយន្ត អ្នកនាង ពិសិដ្ឋ ពីលីកា ដោយមេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា ការចោទប្រកាន់របស់លោកប្រឆាំងនឹងភរិយាលោក ហ៊ុន សែន គឺផ្អែកលើភស្ដុតាងដ៏ខ្លាំងក្លានានា។
មេបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅប្រទេសបារាំងរូបនេះ បានបញ្ជាក់បន្ថែមថា ប្រសិនបើលោក ហ៊ុន សែន និងភរិយារបស់លោក ហ៊ានដាក់ពាក្យបណ្ដឹងនៅតុលាការ គូស្វាមីភរិយាមួយគូនេះ នឹងចាញ់ក្ដី។



No comments:
Post a Comment