Labels

Saturday, October 8, 2011

AT&T លក់ iPhone 4S បាន​ជាង​២​សែន​គ្រឿង​មួយ​ថ្ងៃ​ដំបូង


ញូវយ៉កៈ ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ទូរស័ព្ទ​អាមេរិក AT&T លក់​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple បាន​ជាង ២​សែន​គ្រឿង​នៅ​ក្នុង​រយៈ​ពេល ១២​ម៉ោង​ដំបូង ហើយ​ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា ខ្លួន​ទទួល​បាន​ការ​បញ្ជា​ទិញ​បន្ថែម​ទៀត​នូវ​ទូរស័ព្ទ​​ទើប​នឹង​ចេញ​លក់​​នេះ មួយ​ថ្ងៃ​ក្រោយ​មរណភាព​របស់​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Apple លោក ស្ទីវ ចប។
ទូរស័ព្ទ iPhone 4S ត្រូវ​បាន​ចេញ​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​(ថ្ងៃ​អង្គារ​នៅ​អាមេរិក) ហើយ​ភ្លាមៗ​នោះ វា​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ក្រុមហ៊ុន Apple ខក​ចិត្ត​ដោយសារ​តែ​ពួកគេ​រំពឹង​ថា នឹង​មាន​ការ​រចនា​រូបរាង​ថ្មី​នៃ​ទូរស័ព្ទ​ iPhone នេះ ក្រោយ​ពី​ពួកគេ​រង់​ចាំ​អស់​រយៈ​ពេល​ជាង ១៥​ខែ​រួច​មក៕

No comments:

Post a Comment